Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ប្រទះឃើញ​សព​ពលរដ្ឋ​ខ្មែរ ស្លាប់​ដោយ​គ្រាប់កាំភ្លើង នៅលើ​ទឹកដី​ថៃ​ជាប់​ព្រំប្រទល់​ដែន​

​ខេត្ត​ប៉ៃលិន៖បុរស​​ម្នាក់​​ត្រូវ​​ជន​​មិន​​ស្គាល់​មុខបាញ់​ស​ម្លាប់​​យ៉ាង​​អា​ណោ​ច​អា​ធ័មខ​ណៈ​ដែល​​ឆ្លង​ដែន​​ទៅ​​ទឹក​ដី​​ថៃដើ​ម្បី​​ដាក់​​អន្ទាក់​​មាន់​ព្រៃច​ម្ងាយ​​ពី​​ព្រំ​ដែនប្រ​ហែល​ជា

​ខេត្ត​ប៉ៃលិន ៖ បុរស​​ម្នាក់​​ត្រូវ​​ជន​​មិន​​ស្គាល់​មុខ បាញ់​ស​ម្លាប់​​យ៉ាង​​អា​ណោ​ច​អា​ធ័ម ខ​ណៈ​ដែល​​ឆ្លង​ដែន​​ទៅ​​ទឹក​ដី​​ថៃ ដើ​ម្បី​​ដាក់​​អន្ទាក់​​មាន់​ព្រៃ ច​ម្ងាយ​​ពី​​ព្រំ​ដែន ប្រ​ហែល​ជា ៦០០​​ម៉ែត្រ ទើប​​ត្រូវ​បាន​​ប្រ​ជា​ពល​រដ្ឋ ប្រ​ទះ​ឃើញ​​សព កាល​ពី​​ម៉ោង៧​និង​០០ នាទី​ព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៤ នៅ​ទឹកដី​ថៃ​ជាប់ ព្រំប្រទល់​ខ្មែរ ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ថេ​ង សុ​ឡា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ រស់នៅ​ជិត​ព្រំដែន ភូមិ​ឃុំ​ខាងលើ រងរបួស​ដោយ​គ្រាប់កាំភ្លើង ចំ​ក្រោម​ក្លៀក​ខាងឆ្វេង ចំនួន ៨​គ្រាប់ ធ្លាយ​ខាង​ស្មា​ស្តាំ ខ្លះ​បៀម​គ្រាប់​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ប្រើ​អាវុធ ម៉ាក​កាលី​ដូ ដែល​ប្រជាជន​ថៃ និយម​ប្រើប្រាស់ ហើយ​មិនទាន់​កំណត់ថា ខាង​ទាហាន​ថៃ ឬ​ក៍​ខាង​ប្រជាជន​ថៃ ជា​អ្នក​សម្លាប់​ទេ ព្រោះ​ស្លាប់​នៅ​ទឹកដី​ថៃ ។​

​លោកស្រី សុខ​គា អាយុ ៥៤​ឆ្នាំ ត្រូវជា​ម្តាយ​ជនរងគ្រោះ រស់នៅ​ភូមិ​ឃុំ​ខាងលើ បាន​ឲ្យ​ដឹងថា កូន​គាត់​តែងតែ ទៅ​ទឹកដី​ថៃ​ដាក់​អន្ទាក់​មាន់ ជា​រៀងរាល់ថ្ងៃ តែ​ពេល​ថ្ងៃកើតហេតុ កូន​គាត់​បាន​ទៅ​មើល​អន្ទាក់ តាំងពី​ម៉ោង ២​រសៀល ថ្ងៃទី​២៦ ខែមីនា ក៍​បាត់​ដំណឹង ទើបតែ​ព្រឹក​ថ្ងៃទី​២៧​នេះ​បាន​ឭ​ដំណឹង​ថា ប្រទះឃើញ​សព​កូន​គាត់​។ បច្ចុប្បន្ន​ខាង​សមត្ថកិច្ច​ថៃ បាន​យក​សព​ទៅធ្វើ​កោសល្យ​វិ​ច្ច័​យ នៅ​មន្ទីរពេទ្យ​ថៃ ទើប​បញ្ជូនមក​ឲ្យ ក្រុមគ្រួសារ​នៅ​ទឹកដី​ខ្មែរ​វិញ​៕

Wat 270328 Wat 270329


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item