Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ប្តី​ចុះចោល​បាត់​ដំណឹង​ហើយ​ធ្លាក់ខ្លួន​ឈឺ គ្មាន​លុយ​ទិញ​បាយ​ឲ្យ​កូន​ហូប ៣​ថ្ងៃ​មកហើយ​

​ខេត្ដ​ស្វាយរៀង៖ស្ដ្រី​​ដ៏​​កម្សត់​​ម្នាក់​​មាន​កូន២​​នាក់ក្នុង​បន្ទុក​​រស់​នៅ​ក្នុង​​អ​គារ​​របស់​​រដ្ឋរហូ​ត​ដល់​​ពេល​នេះបាន​​ធ្លាក់​ខ្លួន​​ឈឺ​​ធ្ងន់មិន​អាច​​ប្រ​កប

ខេត្ដ​ស្វាយរៀង ៖ ស្ដ្រី​​ដ៏​​កម្សត់​​ម្នាក់​​មាន​កូន ២​​នាក់ ក្នុង​បន្ទុក​​រស់​នៅ​ក្នុង​​អ​គារ​​របស់​​រដ្ឋ រហូ​ត​ដល់​​ពេល​នេះ បាន​​ធ្លាក់​ខ្លួន​​ឈឺ​​ធ្ងន់ មិន​អាច​​ប្រ​កប កិច្ច​ការ​ងារ​​អ្វី​បាន  គ្មាន​​ប្រាក់​ចំ​ណូ​ល​​នាំ​ឱ្យ​​កូន​តូច ២​​នាក់ ដាច់​បាយ​​ដាច់​ទឹក អស់​​រយៈ​ពេល៣​ថ្ងៃ មកហើយ ទើប​ស្ដ្រី​ជា​ម្ដាយ ដែលមាន​រូបរាង​ស្គាំងស្គម ស្បែក​ដណ្ដប់​ឆ្អឹង បាន​លើកដៃ​ប្រណម ស្វែងរក​សប្បុរសជន ឱ្យជួយ​ដល់​គូ​នៗ​របស់គាត់​ដែល​កំពុង ខ្វះខាត​ផ្នែក​ជីវភាព​។

​ស្ដ្រី​មេម៉ាយ​ដ៏​កម្សត់​ម្នាក់នេះ មានឈ្មោះ ញឹក ចំរើន អាយុ ៤៤​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ ក្នុង​អគារ​បាក់បែក​នៃ​សាលា នយោបាយ​របស់​រដ្ឋ ស្ថិតនៅ​ក្នុងភូមិ​ប្រសូត្រ​១ ឃុំ​កណ្ដៀង​រាយ ស្រុក ស្វាយទាប ខេត្ដ​ស្វាយរៀង បានឱ្យដឹងថា គាត់​មានកូន​ស្រី ២​នាក់ នៅក្នុង​បន្ទុក ក្រោយពី​ចែកផ្លូវ​ជាមួយ​ប្ដី ។ កូនស្រី​ដែល​រស់នៅ​ជាមួយ​គាត់ នាពេល​បច្ចុប្បន្ននេះ​ទី​១ -​ឈ្មោះ យឿន បញ្ញា អាយុ ១០​ឆ្នាំ  រៀន​នៅ​ថ្នាក់​ទី​៦ និង​ទី​២-​ឈ្មោះ យឿន ស្រី​ពេជ្រ អាយុ ១០​ខែ  ។​

​ដើមឡើយ​ឈ្មោះ ញឹក ចំរើន បាន​រួមរស់​ជាមួយ​ប្ដី ឈ្មោះ យ៉​ត អាយុ ៣១​ឆ្នាំ មាន​ស្រុកកំណើត នៅ​ខេត្ដ​បន្ទាយមានជ័យ តែងតែ​កើតមាន ជម្លោះ​ស្ទើរ​រាល់ថ្ងៃ ព្រោះតែ​ប្ដី​របស់គាត់​ផឹកស្រា​ស្រវឹង ព្រឹកល្ងាច​មិន​ជួយ ធ្វើ​ការងារ​ប្រពន្ធ រហូតដល់​ឆ្លងទន្លេ​។ លុះដល់​កូនស្រី ក្រោយ​ឆ្លងទន្លេ​បាន ២​ខែ ប្ដី​របស់គាត់​ក៏បាន ចុះ​ចោល​ផ្ទះ​បាត់​រហូត​តែម្ដង ។ រហូតដល់​កូន​បាន ៤​ខែ​និង​ក្រោយពី​ប្ដី​បាន​ចុះ​ចោលផ្ទះ មិន​ទទួលខុសត្រូវ គាត់​បាន​ទៅ​ស៊ីឈ្នួល យកប្រាក់​មក​ចិញ្ចឹម​កូនស្រី​ទាំង​២ ។

​តែ​ពេលនេះ​គាត់​ក៏​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ដេក​ជាប់​នឹង​កន្ទេល ហើយ​អង្ករ​ក៏​អស់ពី​ធុង គ្មានអ្វី​ដាំបាយ ឱ្យ​កូន​ហូប ហើយក៏​គ្មាន​ប្រាក់​នឹង​ទិញ ទឹកដោះគោ​ឱ្យ​កូនស្រី​ពៅ បៅ​នោះដែរ ។ រយៈពេល ៣​ថ្ងៃ មកហើយ​ដែល​គាត់ និង​កូនៗ​ដាច់​អាហារ ហើយ​ការដែល​អាច​បន្ដ​រស់ ដោយ​ត្រដាបត្រដួស​នេះ​បាន ក៏​ព្រោះតែ​អ្នកភូមិ​និង​អ្នក​ជិតខាង បាន​យក​បាយ​សម្ល​មកឱ្យ​។ ស្ដ្រី​មេម៉ាយ​ឈ្មោះ ញឹក ចំរើន បាន​លើកដៃ​សំពះ និង​អំពាវនាវ​ដល់ សប្បុរសជន​ជិត​ឆ្ងាយ ឱ្យជួយ​ដល់​រូបគាត់​និង​កូនៗ ដែល​​កំពុង​ខ្វះខាត ដោយ​ក្តី​សណ្តោស​ផង​៕

Wat 250310


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item