Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

មកពី​ផឹក​រកប្រពន្ធ​មិនឃើញ ផឹកថ្នាំ​ពុល​បាញ់​កក់​ប៉ង​សម្លាប់ខ្លួន មិនដឹង​សង្គ្រោះបាន​ឬ​អត់ ?

​ខេត្តកំពង់ឆ្នាំង៖បុរ​ស​​ម្នាក់​​ត្រូវ​បាន​​ក្រុម​គ្រួ​​សារដឹក​​បញ្ជូ​ន​មក​​មន្ទីរ​​ពេទ្យ​​ប​ង្អែក​​ខេត្តដើម្បី​​ឲ្យ​​​ក្រុម​គ្រូ​ពេទ្យ​​ជួយ​ស​ង្គ្រោះ​​ជីវិតបន្ទា​ប់​ពី​​ជន​រង​គ្រោះ​​បាន​គិត​​ខ្លីផឹក​ថ្នាំ​ពុល​​បាញ់​​កក់​​ប៉ង​​ស​ម្លាប់​ខ្លួនកាល​ពី​​វេលា​​ម៉ោង

ខេត្តកំពង់ឆ្នាំង ៖ បុរ​ស​​ម្នាក់​​ត្រូវ​បាន​​ក្រុម​គ្រួ​​សារ ដឹក​​បញ្ជូ​ន​មក​​មន្ទីរ​​ពេទ្យ​​ប​ង្អែក​​ខេត្ត ដើម្បី​​ឲ្យ​​​ក្រុម​គ្រូ​ពេទ្យ​​ជួយ​ស​ង្គ្រោះ​​ជីវិត បន្ទា​ប់​ពី​​ជន​រង​គ្រោះ​​បាន​គិត​​ខ្លី ផឹក​ថ្នាំ​ពុល​​បាញ់​​កក់​​ប៉ង​​ស​ម្លាប់​ខ្លួន កាល​ពី​​វេលា​​ម៉ោង ៧​​និង​​១៥ នាទី​​យប់ នៅ​ក្នុង​​ភូមិ​ទ្រា​ជើង ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ​។ ក្រុមគ្រូពេទ្យ បាន​ឲ្យ​ដឹងថា ថ្នាំ​បាញ់​កក់​នេះ មាន​ជាតិពុល​ខ្លាំងណាស់ ពេល​បាញ់​ស្មៅ​ឡើង​ស្លោក​ងាប់ ពេល​គេ​ផឹក​ចូល​ពោះ​បែបនេះ មិនដឹងថា​ក្រពះ​ពោះវៀន រលាក​រលួយ យ៉ាងណា​នោះទេ​។​

​ស្ត្រី​ជា​ប្រពន្ធ​មានឈ្មោះ ហម សុភា អាយុ ២៦​ឆ្នាំ មានកូន ៤​នាក់ រស់នៅ​ភូមិ​កើតហេតុ ខាងលើ បានអោយដឹងថា ប្តី​របស់គាត់​ឈ្មោះ សេង ទិ​ត្យ អាយុ ២៦​ឆ្នាំ ជា​អ្នកប្រមឹក​ស្រា ជា​រៀងរាល់ថ្ងៃ ពេលមកដល់​ផ្ទះ តែងតែ​រករឿង​វាយ​ធ្វើបាប​គាត់​។ មុនពេល​កើតហេតុ បុរស​ជា​ប្តី​បាន​ត្រលប់ ពី​ផឹក​ស្រវឹង​មកដល់​ផ្ទះ​វិញ នៅ​វេលា​ម៉ោងជាង ៤​ល្ងាច គាត់​ខ្លាច​ប្តីរ​ករឿង​វាយតប់​ដូច​រាល់ថ្ងៃ​ទៀត ក៏បាន​គេចខ្លួន​ទៅផ្ទះ​ម្តាយ នៅ​ទល់​មុខផ្ទះ ។

​នៅ​ពេលយប់​បន្តិច បុរស​ជា​ប្តី​រក​គាត់​មិនឃើញ ស្រាប់តែ​ប្តី​គាត់​បាន​យក ថ្នាំ​បាញ់​កក់​មួយកញ្ចប់ មក​ផឹក រហូត​សន្លប់​បែកពពុះមាត់ គាត់​ក៏​ប្រញាប់ប្រញាល់ ដឹក​បញ្ជូន​មកកាន់ មន្ទីរពេទ្យ​ខេត្ត​តែម្តង​។ ដោ​ផ​យ​សារ​តែ​ជាតិពុល ជ្រាប​សព្វ​ពេញ​ខ្លួន ការសង្គ្រោះ​មិនដឹងថា អាចជួយ​ជីវិត​បាន ឬ​យ៉ាងណា​នោះទេ តែ​ទោះ​បីជា​យ៉ាងណា ក្រុមគ្រូពេទ្យ​និង​ជួយ អោយ​អស់ពី​លទ្ធភាព ដើម្បី​ជួយសង្គ្រោះ​ជីវិត​ជនរងគ្រោះ​៕

Wat 250313


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item