
លោក ស្រ៊ុន ឡាំ អធិការស្រុកបន្ទាយមាស ត្រូវឃាត់ខ្លួនបញ្ជូនទៅតុលាការពីបទពុករលួយ
ខេត្តកំពត ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនជនសង្ស័យឈ្មោះ ស្រ៊ុន ឡាំ អតីតអធិការស្រុកបន្ទាយមាស និងអធិការរង ទៅកាន់សាលាដំបូងខេត្តកំពត កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤ ដើម្បីអនុវត្តតាមនីតិវិធី ពាក់ព័ន្ធនឹងអំពើពុករលួយ បន្ទាប់ពីប្រជាពលរដ្ឋ បានប្តឹងពីការដោះស្រាយ សំណុំរឿងមួយចំនួន មិនបានត្រឹមត្រូវ ។
លោកអធិការ ស្រ៊ុន ឡាំ ត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ ជាច្រើនករណី ហើយមិនតែប៉ុណ្ណោះ លោក ស្រ៊ុន ឡាំ ហៅយាន នេះអាងអំណាច ដោយមានខ្នងបង្អែក ពីក្រោយដែលមានឥទ្ធិពល គាត់បានធ្វើអ្វីៗ តាមតែអំពើចិត្ត។ អតីតអធិការស្រុកបន្ទាយមាស ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនមកសាកសួរ ទាក់ទងទៅនឹងបណ្តឹងមួយចំនួន ពីការប្រព្រឹត្តអំពើពុករលួយ។
បន្ទាប់ពីសាកសួររួច អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ប្រភពព័ត៌មាន បានឲ្យដឹងថា លោក ស្រ៊ុន ឡាំ អតីតអធិការស្រុកបន្ទាយមាស ត្រូវបានប្រជាពលរដ្ឋ ប្តឹងមកអង្គភាព ប្រឆាំងអំពើពុករលួយ នៅក្នុងការដោះស្រាយ សំណុំរឿងមួយចំនួន មិនបានត្រឹមត្រូវ តែគេមិនបានដឹងថា មានរឿងអ្វីខ្លះនោះទ ព្រោះអំឡុងពេល គាត់កាន់តំណែង មានរឿងច្រើនណាស់៕
Source from: watphnom-news.com
Post a Comment