ឡានបើកកិនបុរសម្នាក់ស្លាប់នៅក្នុងថ្លុកឈាម មុខផ្ទះលក់កូនឈើ ស្រីសោមសម្ផស្ស
ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវរថយន្តបើកកិន ស្លាប់ភ្លាមៗក្នុងថ្លុកឈាម ដោយសារតែម៉ូតូមួយគ្រឿង បើកលឿនជ្រុលទៅបុក ម៉ូតូរបស់ជនរងគ្រោះ ខ្ទាចចូលក្រោមរថយន្ត រួចហើយជនបង្កបានជិះម៉ូតូ គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង ៧និង២៤ នាទីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ២ មុខផ្ទះ ស្រីសោមសម្ផស្ស លក់កូនឈើ ក្នុងភូមិព្រែកឫស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះមានឈ្មោះ ទេព ម៉ី ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ជិះម៉ូតូមួយគ្រឿង ម៉ាកសេ១០០ស៊េរី ឆ្នាំ២០០ ពុំមានស្លាកលេខ។ ចំណែករថយន្ត ដែលបើកកិនជនរងគ្រោះ ម៉ាកហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ ៣A-០២៨៤ បើកបរដោយឈ្មោះ អឿន មករា ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិគោករមៀត ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ តែម្នាក់ឯង ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពុំចាំស្លាកលេខ បើកក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូ ជនរងគ្រោះ យ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះខ្ទាត ចូលទៅក្រោមរថយន្ត ដែលបើកបញ្ច្រាសទិសគ្នា ប កិនបែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ហើយអ្នកបើកបររថយន្ត ត្រូវបានចាប់ឃាត់ខ្លួន ភ្លាមៗផងដែរ៕
Source from: watphnom-news.com























Loading...




Post a Comment