Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ប្រទះឃើញ​សព​ស្ត្រី​វ័យក្មេង​មាន​សភាព​ហើម​ស្អុយរលួយ នៅលើ​វាល​ខ្សាច់​គ្មាន​រណា​ស្គាល់

​រាជធានី​ភ្នំពេញ៖សព​​ស្ដ្រី​​វ័យ​​ជាង៣០​​ឆ្នាំ​​ម្នាក់ដែល​​គ្មាន​​នរ​ណា​ម្នាក់ស្គាល់​​អត្ដ​​សញ្ញា​ណ​​មាន​​​ស​ភាព​​ហើម​​ស្អុយ​រលួយត្រូវ​បាន​​ប្រ​ទះ​ឃើញ​​ដេក​ស្លាប់

​រាជធានី​ភ្នំពេញ ៖ សព​​ស្ដ្រី​​វ័យ​​ជាង ៣០​​ឆ្នាំ​​ម្នាក់ ដែល​​គ្មាន​​នរ​ណា​ម្នាក់ ស្គាល់​​អត្ដ​​សញ្ញា​ណ​​ មាន​​​ស​ភាព​​ហើម​​ស្អុយ​រលួយ ត្រូវ​បាន​​ប្រ​ទះ​ឃើញ​​ដេក​ស្លាប់ នៅ​លើ​វាល​​ខ្សាច់​​បឹង​កក់ ប៉ែក​​ខាង​លិច​​ផ្លូវ ឆ្ពោះ​ទៅ​​វត្ដ​នា​គ​​វ័ន កាល​ពី​​វេ​លា​​ម៉ោង​ ៣​ ​រសៀល​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៤ ស្ថិតនៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជ​ធា​នី​ភ្នំ​ពេញ។​

​សាក្សី​បាន​និយាយថា សព​ស្ដ្រី​រងគ្រោះ ត្រូវបាន​គេ​ប្រទះឃើញ ដេកស្លាប់​ដោយ​ស្លៀក ខោ​ខ្មៅ​ជើងវែង អាវ​ពណ៌​ខ្មៅ​ដៃ​វែង ប៉ុន្ដែ​មិនដឹងថា ស្លាប់​ពី​ពេលណា​នោះទេ ហើយក៏​មិនទាន់​ដឹងថា ការស្លាប់​របស់​ជនរ​ង​គ្រោះ បណ្ដាលមកពី​មូលហេតុ​អ្វី ពិតប្រាកដ​នោះឡើយ បើទោះបី​ប្រភពព័ត៌មាន​ខ្លះ និយាយថា ជា​អំពើ​ឃាតកម្ម​ក៏ដោយ​។​

​សាក្សី​បាន​បន្ដទៀតថា មុនពេល​កើតហេតុ មាន​បុរស​ម្នាក់ បាន​ជិះ​ម៉ូតូ​ទៅ​ក្បែរ​នោះ ហើយ​ឈប់​នោម​ក៏​ក្រឡេក ឃើញ​សព​ស្ដ្រី​រងគ្រោះ រួចហើយ​រាយការណ៍ មក​សមត្ថកិច្ច​មូលដ្ឋាន​តែម្ដងទៅ ។ បើតាម​សមត្ថកិច្ច បាន​បញ្ជាក់ថា នៅក្បែរ​សព​ស្ដ្រី​រងគ្រោះ គេ​ប្រទះឃើញ មាន​ខ្សែលួស ហើយ​នៅលើ​ក្បាល របស់​ស្ដ្រី​រងគ្រោះ​មាន​ស្នាម​បែក ប៉ុន្ដែ​មិនទាន់​ប្រាកដថា ជា​អំពើ​ឃាតកម្ម​នោះឡើយ​៕

Wat 240323


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item