ខូចចិត្តដោយសារប្តីចាកចោលទៅបាត់គ្មានអាល័យ ជិះម៉ូតូឌុបទៅលោតទឹកសម្លាប់ខ្លួន
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ដែលគេស្គាល់ច្បាស់ថា ជាសិលាចាំប្តីឆ្នាំ២០១៤ ដែលទៅអង្គុយយំលើកដៃសំពះ នៅខាងមុខសាលាសង្កាត់ចោមចៅ ដើម្បីឲ្យគេជួយតាមរកប្តីរបស់ខ្លួននោះ ឥឡូវនេះនាងបែរជាគិតខ្លី ទៅប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វា តែមិនបានសម្រេច ត្រូវបានសមត្ថកិច្ចយាមស្ពាន ជួយឃាត់ទាន់ពេល បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីម៉ោងជិត ១២ថ្ងៃត្រង់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤។
នារីដែលគិតខ្លីបានប្រាប់ថា ខ្លួនមានឈ្មោះ ចាន់ សុខគា ហៅចិន អាយុ ៣២ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ មានទីលំនៅ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានទៅប្តឹងអាជ្ញាធរ និងនគរបាល សង្កាត់ចោមចៅ កាលពីល្ងាចថ្ងៃទី២១ ខែមីនា កន្លងទៅ ដោយអះអាងថា នាងត្រូវប្តីចាកចោលទៅបាត់ មិនអាល័យនោះ បានជិះម៉ូតូឌុបពីផ្ទះតម្លៃ ១២.០០០ រៀល បម្រុងលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វា តែត្រូវបានសមត្ថកិច្ច យាមស្ពានជួយឃាត់ទាន់។
បន្ទាប់ពីសមត្ថកិច្ចចាប់ឃាត់សួរនាំ នាងបានខឹងសម្បា ជាមួយសមត្ថកិច្ច ហើយស្រែកថាអយុត្តិធម៌ណាស់ គេលោតទឹកបាន ហេតុអ្វីគាត់លោតមិនបាន។ ក្រោយពេលសមត្ថកិច្ច ឃាត់នាំមកសួរនាំរួច ប៉ូលិសគោកដៅទី៣ បានទំនាក់ទំនងទៅបងប្អូន ឲ្យមកយកត្រឡប់ទៅផ្ទះវិញ។ សូមរំលឹកថា ក្នុងរយៈពេល ៣ថ្ងៃកន្លងមកនេះ មនុស្សមានវិបត្តិចំនួន ៤នាក់ បាន មកលោតទឹកសម្លាប់ខ្លួន លើស្ពានជ្រោយចង្វា តែមិនមាននរណាម្នាក់ ស្លាប់បាត់បង់ជីវិតនោះទេ ព្រោះបានប៉ូលិស ជួយអន្តរាគមន៍ទាន់ពេល៕
Source from: watphnom-news.com























Loading...




Post a Comment