Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

មិនមាន​ករណី​ប្លន់​រថយន្ត នៅលើ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទឹកដី​ស្រុក​សង្កែ ដូច​ពាក្យ​ចាម​អារាម​

​ខេត្តបាត់ដំបង៖ស​មត្ថ​កិច្ច​​ន​គរ​បាលស្រុក​​ស​ង្កែបាន​​អះ​អាង​ថាមិន​មាន​​ករ​ណី​​ប្លន់​​រថ​យន្តនៅ​លើ​​ផ្លូវ​ជាតិ​​លេខ​​៥ក្នុង​​ទឹក​ដី​​ស្រុក​​ស​ង្កែ

​ខេត្តបាត់ដំបង ៖ ស​មត្ថ​កិច្ច​​ន​គរ​បាល ស្រុក​​ស​ង្កែ បាន​​អះ​អាង​ថា មិន​មាន​​ករ​ណី​​ប្លន់​​រថ​យន្ត នៅ​លើ​​ផ្លូវ​ជាតិ​​លេខ​​៥ ក្នុង​​ទឹក​ដី​​ស្រុក​​ស​ង្កែ ដូច​​ពា​ក្យ​​ចាម​​អា​រាម ដែល​​បាន​​លើក​ឡើង​ថា រថ​យន្ត​​ម៉ាក​​កា​មរី​​ឆ្លាម ដឹក​ឈើ​​គ្រ​ញូង ត្រូវ​​ជន​ប្រ​ដាប់​អាវុធ​មួយក្រុម ជិះ​រថយន្ត ២​គ្រឿង ស្ទាក់​ប្លន់​កាលពី​វេលា​ម៉ោងជាង ២​រំលងអធ្រាត្រ ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៤ ចន្លោះ​ផ្លូវ​ចូល​ទួល​ម្កា​ត់ និង​អូរ​ស្តា​ស់ ស្ថិត​ក្នុងភូមិ​ស្រះកែវ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ នោះឡើយ​។​

​លោក មួរ ឡាន អធិការរង​ស្រុក​សង្កែ បានអោយដឹងថា លោក​បាន​ឭ​ពាក្យ​ចាម​អារាម​ថា រថយន្ត​ដែល​ត្រូវ ក្រុម​ប្រដាប់អាវុធ​ប្លន់​នោះ ម៉ាក​កាមរី​ឆ្លាម ពណ៌​ស តែ​គ្មាន​ស្លាក​លេខ ដែល​បើកបរ​ដោយ បុរស​ម្នាក់​ឈ្មោះ ស្រ៊ាង អាយុ ២០​ឆ្នាំ និង​ម្ចាស់​រថយន្ត មានឈ្មោះ ហេង មករា ភេទ​ប្រុស អាយុ​ជាង ២០​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ ។ លោក​អធិការ បាន​បញ្ជាក់ថា លោក​បានអោយ​កម្លាំង​ប៉ុស្តិ៍ ដែល​ឈ​ជើង តាមផ្លូវ​ជាតិ​លេខ​៥ ក្នុង​ទឹកដី​ស្រុក​សង្កែ ធ្វើការ​ស្រាវជ្រាវ​បន្ថែម ចំពោះ​ពាក្យ​ចាម​អារ​ម្យ​នេះ តែ​មិនឃើញ​មាន​ករណី ប្លន់​នោះឡើយ​។​

​មានការ​បញ្ជាក់​ផងដែរ​ថា កាលពី​វេលា​ម៉ោងជាង ២​រំលងអធ្រាត្រ ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៤ ចន្លោះ​ផ្លូវ​ចូល​ទួល​ម្កា​ត់ និង​អូរ​ស្តា​ស់ ស្ថិត​ក្នុងភូមិ​ស្រះកែវ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ មាន​រថយន្ត​តូចៗ​ចំនួន ៣​គ្រឿង បានមក​ឈប់​ដោយ​ពួកគេ និយាយ​រឿង​ផឹកស្រា រួច​ប្រកែក​គ្នា​បន្តិចបន្តួច ហើយ​ឡើង​រថយន្ត បើក​ទៅ​ទិសខាងកើត ទាំងអស់គ្នា​បាត់ទៅ ហើយ​ការបើក​រថយន្ត​ចេញ មិន​បង្ក​សំឡេង​ផ្ទុះអាវុធ ឬ​សំឡេង​អ្វីដែល​នាំ​ឲ្យ មានការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ​ហើយ​អ្ន​ទាំងនោះ ក៏​មិនមាន​បាត់បង់ អ្វី​នោះដែរ​៕ ដោយ សុខ​ជា​



Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item