Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

លោក ស្រេង ម៉េង ប្រើ​អំ​ណាច​​​​​​ក្រុម​​​ហ៊ុន​​​​ទ្រី​​​​ភាព ប្រ​មូល​​​ទិញ​​​​ឈើ​​​​​ប្រ​ណីត​​​មក​ពី​​​​​គ្រប់​​ទិស​​ទី ល្បី​ពេញ​​​​​​​ខេត្ត​​​​ព្រះ​​​​វិ​​​ហារ គ្មាន​នរ​ណា​​ហ៊ាន​​​ប៉ះ​ពាល់​

​ខេត្តព្រះវិហារ៖ក្រុម​ហ៊ុនឧ​ក​ញ៉ាទ្រីភាព​​ទទួល​បាន​​អា​ជ្ញា​ប័ណ្ណប្រ​មូ​ល​​ទិញ​​ឈើ​​ពី​​ក្រុម​ហ៊ុន​​ស​ម្ប​ទាន​​សេដ្ឋ​កិច្ច​​ចំ​នួន

​ខេត្តព្រះវិហារ ៖ ក្រុម​ហ៊ុន ឧ​ក​ញ៉ា ទ្រី ភាព​​ ទទួល​បាន​​អា​ជ្ញា​ប័ណ្ណ ប្រ​មូ​ល​​ទិញ​​ឈើ​​ពី​​ក្រុម​ហ៊ុន​​ស​ម្ប​ទាន​​សេដ្ឋ​កិច្ច​​ចំ​នួន ២៧​​តំ​បន់ នៅ​តាម​​ប​ណ្តា​​ខេត្ត​​ចំ​នួន​​១២ ទី​ដែល​មាន​​ការ​បំ​ផ្លាញ​​ព្រៃ​ឈើ​​យ៉ាង​​វិ​នាស​​ហិន​ហោច ហើយ​​ជ្រក​​ក្រោម​​អា​ជ្ញា​ប័ណ្ណប្រមូល​ទិញ​ឈើ ពី​តាម​ក្រុមហ៊ុន​សម្បទាន និង​ឈើ​ដែល​បានមកពី​ការបង្ក្រាប របស់​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ ក្រុមហ៊ុន ទ្រី ភាព បាន​បង្កើត​ឲ្យ​មាន​កូនដៃ ចាំ​ប្រ​មូល​ទិញ​ឈើ​ខុសច្បាប់ ពី​ប្រជាពលរដ្ឋ​ឬ​ឈ្មួញ​តូចតាច​ដទៃទៀត ក្នុង​តម្លៃថោកៗ បន្ត​ដឹក​តាម​រថយន្ត​កុងតឺន័រ ឬ​រថយន្ត​យី​ឌុប ចេញទៅ​លក់​នៅក្រៅ​ប្រទេស យ៉ាង​សុខ​ស្រួល​ មិនដែល​មាន​នរណា ហ៊ាន​ប៉ះពាល់​ទេ​។​

​ដោយឡែក​នៅក្នុង​ខេត្តព្រះវិហារ ក្រុមហ៊ុន ឧកញ៉ា ទ្រី ភាព បាន​ចាត់តាំង​មេការ​ដ៏​មានអំណាច​ម្នាក់ ជ្រក​ក្រោម​ស្បែក​ជា​សមត្ថកិច្ច​ផងដែរ គឺ​លោក ស្រេង ម៉េង ដើម្បី​​ចាត់​ចែង​​ ប្រ​មូល​​ទិញ​​ឈើ​​ពី​ប្រជាពលរដ្ឋ ក្នុង​តម្លៃថោក​ផងដែរ​។ នៅក្នុង​ខេត្តព្រះវិហារ ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព មាន​សិទ្ធិ​គ្រប់គ្រង ការប្រមូលទិញ​ឈើ​នៅក្នុង​ស្រុក​ឆែប ស្រុក​ជ័យ​សែន ស្រុក​រវៀង និង​ដែនជម្រកសត្វព្រៃ​បឹង​ពែរ ដែល​នៅ​ទីនោះ​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព ក៏មាន​ដី​សម្បទាន​សេដ្ឋកិច្ច សម្រាប់​វិនិយោគ​អភិវឌ្ឍន៍ ដាំ​ដំណាំ​កៅស៊ូ ដំឡូង​មី និង​ធ្វើ​ចំការ​ម្រេច​ផងដែរ​។ ការគ្រប់គ្រង​លើ​អាជីវកម្ម ប្រមូល​ទិញ​ឈើ​ពី​តំបន់​ដី​សម្បទាន និង​ឈើ​ដែល​បានមកពី​ការបង្ក្រាប របស់​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ គឺជា​ឱកាស​ដែល​លោក ស្រេង ម៉េង អាច​បង្ក​ឲ្យ​មាន​ភាពអនាធិបតេយ្យ នៃ​ការបំផ្លាញ​ព្រៃឈើ តាមតែ​អំពើ​ចិត្ត​។​

​នៅក្នុង​ខេត្តព្រះវិហារ មានតែ​ក្រុមហ៊ុន ទ្រី ភាព ក្រោម​ការចាត់ចែង របស់លោក ម៉េង ប៉ុណ្ណោះ ដែល​ចេញមុខ​ខ្លាំងជាងគេ ក្នុង​ការប្រមូលទិញ​ឈើ ពី​ឈ្មួញ​តូចតាច និង​ប្រជាពលរដ្ឋ​ដែល​ចូល​ព្រៃ កាប់​ឈើ​ប្រណីត តាម​តំបន់​អភិរក្ស និង​តំបន់​ព្រៃ​ការពារ យកទៅលក់​ឲ្យ​ក្រុមហ៊ុន ទ្រី ភាព ក្នុង​តម្លៃថោក​បំផុត ហើយ​គ្មាន​ក្រុមហ៊ុន ឬ​ឈ្មួញ​ណា​ម្នាក់ ហ៊ាន​ប្រជែង​ចូលទៅ​ប្រមូល​ទិញ​ឈើ ក្នុង​តំបន់​ដែល​ក្រុមហ៊ុន ទ្រី ភាព គ្រប់គ្រង​នោះទេ​។ លោក ម៉េង ដែលជា​មេការ របស់​ក្រុមហ៊ុន ទ្រី ភាព ប្រចាំខេត្ត​ព្រះវិហារ បាន​ត្រូវ​ដៃ​ត្រូវ​ជើង ជាមួយ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​គ្រប់​ជាន់ថ្នាក់ ហើយ​ចេញ​បញ្ជា ឲ្យ​មានការ​បង្ក្រាប​សកម្មភាព ដឹកជញ្ជូន​ឈើ​ខុសច្បាប់ របស់​ឈ្មួញ​មួយចំនួន ដែល​មិន​ព្រម​ដឹកឈើ យកមក​លក់​ឲ្យ​ក្រុមហ៊ុន ទ្រី ភាព ជាការ​បំបាក់ស្មារតី មិន​ឲ្យ​ឈ្មួញ​ដទៃ​ចូល ទៅរក​ស៊ី​ប្រជែង ជាមួយ​លោក ម៉េង​។​

​ក្រុមហ៊ុន ទ្រី ភាព បានធ្វើ​អាជីវកម្ម កាប់បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើ​ប្រណីត មកពី​គ្រប់​តំបន់ ដែលមាន​ការបំផ្លាញ​ព្រៃឈើ​យ៉ាង​រាលដាល នៅ​ទូ​ទាំង​ប្រ​ទេ​ស​កម្ពុជា ដោយសារតែ​ក្រុមហ៊ុន​នេះ មាន​ទំនាក់ទំនង​យ៉ាង​ជិតដិត ជាមួយ​អ្នកកាន់អំណាច និង​មាន​សម្ព័ន្ធភាព​ជាមួយ កងកម្លាំងប្រដាប់អាវុធ មន្ត្រី​បរិស្ថាន មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ មន្ត្រី​អភិរក្ស និង​សមត្ថកិច្ច​ដទៃទៀត ហើយ​ក្នុង​ខេត្តព្រះវិហារ​នេះ លោក ម៉េង មាន​ទំនាក់ទំនង​ល្អ ជាមួយ​ថ្នាក់ដឹកនាំ និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ទើប​អាជីវកម្ម​ប្រមូល​ទិញ​ឈើ​ខុសច្បាប់ និង​ការបង្កើត​ទីតាំង​ស្តុក​ឈើ ជាច្រើន​កន្លែង​របស់លោក ម៉េង មិន​ដែលមាន​សមត្ថកិច្ច​ណាមួយ ហ៊ាន​ទៅ​ក្បែរ​ទាល់តែសោះ​៕

Wat 050314 Wat 050316


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item