Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ក្រ​ណាស់​ម្ចាស់​ថ្លៃ​គ្មាន​លុយ​ព្យាបាល​ជម្ងឺ ដេក​គាំងបេះដូង​ស្លាប់ ចោល​កូនប្រុស​ស្រី ៥​នាក់​

​រាជ​ធា​នី​ភ្នំ​ពេញ៖ស្ដ្រី​​ម្នាក់​​បាន​​គាំង​បេះ​ដូង​​ស្លាប់នៅ​ក្នុង​​ប​ន្ទប់​​ផ្ទះ​ជួលបង្ក​​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើលដល់​​បង​ប្អូន​​សាច់​ញាតិនិង​​ប្រ​ជា​ពល​រដ្ឋនៅ​ក្បែរ​​ខាង​​ទៅ​​ចោម​រោម​មើលនិង​​រាយ​ការណ៍​​ប្រាប់​​ស​មត្ថ​កិច្ច

​រាជ​ធា​នី​ភ្នំ​ពេញ ៖ ស្ដ្រី​​ម្នាក់​​បាន​​គាំង​បេះ​ដូង​​ស្លាប់ នៅ​ក្នុង​​ប​ន្ទប់​​ផ្ទះ​ជួល បង្ក​​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល ដល់​​បង​ប្អូន​​សាច់​ញាតិ និង​​ប្រ​ជា​ពល​រដ្ឋ នៅ​ក្បែរ​​ខាង​​ទៅ​​ចោម​រោម​មើល និង​​រាយ​ការណ៍​​ប្រាប់​​ស​មត្ថ​កិច្ច ឲ្យ​​ចុះ​ទៅ​​ត្រួត​ពិ​និត្យ កាល​ពី​​វេ​លា​​ម៉ោង ១០​និង​៣០ នាទី​ព្រឹក​ថ្ងៃទី​១៤  ខែមីនា ឆ្នាំ​២០១៤ នៅក្នុង​ភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

​ស្ត្រី​រងគ្រោះ​មានឈ្មោះ លី ឡា អាយុ ៤១​ឆ្នាំ មុខរបរ​មេផ្ទះ ស្នាក់នៅ​បន្ទប់​ជួល ក្នុងភូមិ សង្កាត់ កើតហេតុ មាន​ប្ដី​ឈ្មោះ ហួង ចិត្រ អាយុ​ជាង ៤០​ឆ្នាំ មុខរបរ​កម្មករសំណង់ មានកូន ៥​នាក់ ស្រី ៣ នាក់ និង​ប្រុស ២ នាក់ ។ មុនពេល​កើតហេតុ ក្មួយ​ស្ដ្រី​រងគ្រោះ មកពី​ពេជ្រនិល បាន​នាំ​កូន​ស្ដ្រី​រងគ្រោះ មកលេង​ជាមួយ​ម្ដាយ ស្រាប់តែ​ប្រទះឃើញ​ស្ដ្រី​រងគ្រោះ គាំងបេះដូង​ស្លាប់ មិនដឹង​តាំងពី​ពេលណា​មក​ទេ ហើយ​សាច់ញាតិ​ជនរងគ្រោះ មិន​អស់​ចិ​ត្ដ​ក៏​ដឹក​ជនរងគ្រោះ ទៅកាន់​មន្ទីរពេទ្យ បង្អែក​ពោធិ៍ចិនតុង តែ​ត្រូវ​គ្រូពេទ្យ​ប្រាប់ថា ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះទៅពិនិត្យ និង​ធ្វើ​កោសល្យវិច័យ  ហើយ​សន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​ស្លាប់  ដោយសារ​ជំងឺ​គាំងបេះដូង ប្រាកដ​មែន មិនមាន​ជាប់​ពាក់ព័ន្ធ នឹង​ករណី​ផ្សេង​ណាមួយ​ឡើយ ។ ដោយឡែក​ប្តី ស្ត្រី​រងគ្រោះ​ឱ្យដឹងថា មុនពេល​ប្រពន្ធ​របស់គាត់​ស្លាប់ ២-៣​ថ្ងៃ​មកហើយ ប្រពន្ធ​របស់គាត់ ចេះតែ​ត្អូញត្អែរថា អស់កម្លាំង មាន​អារម្មណ៍​ធុញថប់ ហើយ​នៅ ព្រឹក​កើតហេតុ គាត់​បានចេញ​ទៅធ្វើ​សំណង់​ដូច​សព្វដង ក៏ត្រូវ​ប្អូន​ប្រាប់ថា ប្រពន្ធ​គាត់​បាន​ស្លាប់​បាត់ទៅហើយ​៕

Wat 140311


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item