Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

កាន់​ដាវ​សាំ​ម៉ូ​រ៉ៃ​ចូលទៅ​អុកឡុក ក្នុង​ពិធី​កាត់​ចំណងដៃ រងរបួស​ដាច់​កំភួនជើង គួរ​ឲ្យ​រន្ធត់​

​ខេត្ត​ព្រះសីហនុ៖យុវ​ជន​​ម្នាក់​​ដែល​​គេ​​អះ​អាង​ថាជា​​ជន​បង្ក​​អុក​ឡុកក្នុង​​ពិ​ធី​​កាត់​​ចំ​ណង​ដៃ​​មួយ​ក​ន្លែងស្ថិត​នៅ​​ចំ​ណុច​​ផ្ទះ​ជួលក្បែរ​​រោង​ចក្រ​​ញ៉ូ​​ស្តាស្ថិត​​ក្នុង​ភូមិ​១

​ខេត្ត​ព្រះសីហនុ ៖ យុវ​ជន​​ម្នាក់​​ដែល​​គេ​​អះ​អាង​ថា ជា​​ជន​បង្ក​​អុក​ឡុក ក្នុង​​ពិ​ធី​​កាត់​​ចំ​ណង​ដៃ​​មួយ​ក​ន្លែង ស្ថិត​នៅ​​ចំ​ណុច​​ផ្ទះ​ជួល ក្បែរ​​រោង​ចក្រ​​ញ៉ូ​​ស្តា ស្ថិត​​ក្នុង​ភូមិ​១ ស​ង្កាត់​​លេខ​​១ ក្រុង​ព្រះ​សី​ហ​នុ ប្រ​ដាប់​​ដោយ​​ដាវ​​សាំ​​ម៉ូ​រ៉ៃ បាន​​រង​របួស​​ធ្ងន់ដាច់​កំភួនជើង​ខាងឆ្វេង ដោយ​ម្ចាស់​ដើមការ​អះអាងថា ដោយសារ​ធ្លាក់​ដាវ​សាំ​ម៉ូ​រ៉ៃ​ត្រូវ​ជើង តែ​ជនរងគ្រោះ​បាន​ចោទថា ភាគី​ម្ចាស់​ដើមការ បាន​គប់​មួយ​កាំបិត​។

​ជនរងគ្រោះ​មានឈ្មោះ ណន សុភា​រិ​ន ភេទ​ប្រុស អាយុ ២៣​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ មាន​ស្រុកកំណើត នៅ​ស្រុក​ដួន​កែវ ខេត្ត​តាកែវ បាន​រងរបួស​ជើង​ខាងឆ្វេង​ជា​ទម្ងន់ ដោយសារ​ដាវ​សាំ​ម៉ូ​រ៉ៃ​ខ្លួនឯង ខណៈដែល​រត់គេច ពី​សាច់ញាតិ​ម្ចាស់​ដើមការ​។ សាក្សី​បាន​ឲ្យ​ដឹងថា ពេល​កម្មករ​កម្មការិនី និង​ភ្ញៀវ​ជាច្រើន កំពុង​រាំ​សប្បាយ​ក្នុង​ពី​ធី កាត់​ចំណងដៃ​នោះ ស្រាប់តែ​សាច់ញាតិ របស់​ម្ចាស់​ដើមការ បានឃើញ​យុវជន​ម្នាក់ គៀប​ដាវ​សាំ​ម៉ូ​រ៉ៃ នៅ​នឹង​ឃ្លៀក ដើរ​ចូលមក​មើល​គេ​រាំ ភ្លាមនោះ​បងប្អូន​ម្ចាស់​ដើមការ បាន​ហៅ​យុវជន​រងគ្រោះ​ដើម្បី​សាកសួរ ស្រាប់តែ​ជនសង្ស័យ រត់​ចេញពី​វង់រាំ ធ្វើអោយ​ដាវ​នោះ ធ្លាក់​ត្រូវ​ជើង​ខ្លួនឯង រងរបួស​តែម្តង​។

​យ៉ាងណាក៏ដោយ យុវជន​ឈ្មោះ ណន សុភា​រិ​ន ដែល​រងរបួស បាន​និយាយថា របួស​ជើង​របស់គេ គឺ​ត្រូវបាន​អ្នកការពារ ពី​ធី​កាត់​ចំណងដៃ គប់​មួយ​កាំបិត ខ​ណៈដែល​ខ្លួន​រត់គេច ពី​ក្រុម​ទាំងនោះ​។ ចំពោះ​ដាវ​សាំ​ម៉ូ​រ៉ៃ​នោះ ពិតជា​ដាវ​របស់ខ្លួន​មែន តែ​ដាវ​នេះ​ខ្លួន​ទើបតែ​រើស​បាន កំឡុង ២​ថ្ងៃ​មុននេះ​។ ក្រោយពេល​កើត​ហេតុ ជនរងគ្រោះ ត្រូវ​រថយន្ត​សង្គ្រោះ របស់​មន្ទី​ពេទ្យ​បង្អែក ចំការចេក ដឹក​យកមក​សង្គ្រោះ​ភ្លាមៗ  ឯ​វត្ថុតាង​ដាវ​សាំ​ម៉ូ​រ៉ៃ ត្រូវបាន​សមត្ថកិច្ច​ដ​ក​ហូត យកទៅ​រក្សា​នៅ​ប៉ុស្តិ៍ រដ្ឋបាល​សង្កាត់​លេខ​១ រងចាំ​ការដោះស្រាយ​គ្នា នៅពេល​ក្រោយ​៕

Wat 250312 Wat 250311


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item