Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ខឹង​បងស្រី​បន្ទោស​រឿង​ដើរ​ផឹកស្រា​ស្រវឹង​អួទីនួ លេប​ថ្នាំពុល​សម្លាប់ខ្លួន​នៅក្រោយ​ផ្ទះ​

ខេត្តកណ្តាល៖ដោយ​សារ​​ខឹង​​បង​ស្រី​​ប​ង្កើតស្តី​ប​ន្ទោស​​រឿង​​ដើរ​​ផឹក​ស្រាយុវ​ជន​​ម្នា​ក់​បាន​​លេប​ថ្នាំបំ​ពុល​​សត្វ​​ស​ម្លាប់​ខ្លួនធ្វើ​​ឲ្យ​​ក្រុម​គ្រួ​សារនិង​​អ្នក​ជិត​ខាង

ខេត្តកណ្តាល ៖ ដោយ​សារ​​ខឹង​​បង​ស្រី​​ប​ង្កើត ស្តី​ប​ន្ទោស​​រឿង​​ដើរ​​ផឹក​ស្រា យុវ​ជន​​ម្នា​ក់​បាន​​លេប​ថ្នាំ បំ​ពុល​​សត្វ​​ស​ម្លាប់​ខ្លួន ធ្វើ​​ឲ្យ​​ក្រុម​គ្រួ​សារ និង​​អ្នក​ជិត​ខាង មាន​ការ​​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង បន្ទាប់​ពី​​ប្រ​ទះ​ឃើញ សាក​សព​​ជន​រង​គ្រោះកាលពី​វេលា​ម៉ោង ៦​និង​១០ នាទី​ព្រឹក ថ្ងៃទី​២០ នៅ​ចំណុច​ខាងក្រោយ​ផ្ទះ ជនរងគ្រោះ​ប្រមាណ ៣០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​អំពិល​ទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល ។

​ជនរងគ្រោះ​មានឈ្មោះ ទួន ចាន់ថន ហៅ​ច​ន ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរ​បរជាកសិករ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ ជាមួយ​ឪពុកម្តាយ ក្នុងភូមិ​អំពិល​ទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល ជនរងគ្រោះ​បានសម្លាប់​ខ្លួន ដោយ​ផឹកថ្នាំ​បំពុល​សត្វ ។ នៅ​មុនពេល​កើតហេតុ វេលា​រសៀល​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៤ ជន​រងគ្រោះ​បាន​ជិះ​ម៉ូតូ ទៅ​ផឹកស្រា​ជាមួយ​មិត្តភក្តិ រហូត​ស្រវឹង​ជោកជាំ ទើប​ត្រឡ​បើ​មក​ផ្ទះ​វិញ ខណៈពេល​មកដល់​ផ្ទះ បងស្រី​ក៏បាន​ស្តីបន្ទោស​ឲ្យ​ជនសង្ស័យ​ប៉ុន្មាន​មាត់ ។

​ជនរងគ្រោះ​មានការ​ខឹងសម្បា​យ៉ាងខ្លាំង ក៏បាន​យក​ដំបង​ឈើ​មួយ វាយ​ម៉ូតូ​ម៉ាក​ហុងដា​គុប​ជ្រុង ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ ១T-៦៩៣៤ ជាច្រើន​ដំបង បណ្តាល​ឲ្យ​ម៉ូតូ​ដួល​ខូចខាត​យ៉ាងដំណំ ។ ក្រោយមក​ជនរងគ្រោះ ក៏បាន​ដើរ​ចេញពីផ្ទះ​បាត់ទៅ ដោយ​ពុំ​ដឹងថា ទៅណា​នោះទេ លុះ​ព្រឹក​ឡើង​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៤ ឪពុកម្តាយ និង​បងស្រី បាននាំគ្នា​ដើររក ក៏បាន​ប្រទះឃើញ​ជនរងគ្រោះ ដេកស្លាប់​នៅ​ដីចម្ការ ចម្ងាយ​ប្រមាណ ៣០០​ម៉ែត្រ​ពី​ផ្ទះ  និង​បានឃើញ​មាន​ដប​ទឹក​សុទ្ធ ដាក់​ថ្នាំ​បំពុល​សត្វ នៅ​ជិត​ខ្លួន​សាកសព​ទៀតផង​៕

Wat 20037


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item