Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

សព​ស្ដ្រី​ជា​ម្ដាយ​និង​កូន ត្រូវ​ឃាតក​សម្លាប់​ច្រក​ថង់​ប្លា​ស្ទិ​ក យកទៅ​បោះចោល​នៅ​​​ពេជ្រ​និល​

​ខេត្ដ​កំពង់ស្ពឺ៖ប្រ​ជា​ពល​រដ្ឋ​​ដែល​​ធ្វើ​ដំ​ណើរចូល​​ព្រៃ​​កាប់​​អុស​បាន​​ប្រ​ទះ​ឃើញ​​សព​​​ស្ដ្រី​​​ជា​​ម្ដាយ​​និង​​កូន​តូចត្រូវ​​ជន​​មិន​​ស្គាល់​មុខស​ម្លាប់​​យក​មក​​ទ​ម្លាក់​​ចោលក្នុង​​ជ្រោះ​​ពេជ្រ​និល

​ខេត្ដ​កំពង់ស្ពឺ ៖ ប្រ​ជា​ពល​រដ្ឋ​​ដែល​​ធ្វើ​ដំ​ណើរ ចូល​​ព្រៃ​​កាប់​​អុស​បាន​​ប្រ​ទះ​ឃើញ ​​សព​​​ស្ដ្រី​​​ជា​​ម្ដាយ​​និង​​កូន​តូច ត្រូវ​​ជន​​មិន​​ស្គាល់​មុខ ស​ម្លាប់​​យក​មក​​ទ​ម្លាក់​​ចោល ក្នុង​​ជ្រោះ​​ពេជ្រ​និល បង្ក​​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល កាល​ពី​​វេ​លា​​ម៉ោង ៩​​ព្រឹក ថ្ងៃ​ទី​​២១ ខែមីនា ឆ្នាំ​២០១៤ នៅតាម​បណ្ដោយ ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​ទី​៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ដ​កំពង់ស្ពឺ ហើយ​ក្រោយពេល សាច់ញាតិ​ទៅដល់ បានសម្រេច​បូជា នៅ​ចំណុចកើតហេតុ ដើម្បី​យក​ធាតុ​មក​ធ្វើបុណ្យ តាម​ប្រពៃណី​។

​ក្រោយពេល​ចុះទៅ​ត្រួតពិនិត្យ សមត្ថកិច្ច​ជំនាញ​បាន​សន្និដ្ឋាន ជំហាន​ដំបូង​ថា សព​ម្ដាយ​និង​កូន អាច​ត្រូវ​ឃាតក​សម្លាប់ រួច​ច្រក​ក្នុង​ថង់​ប្លា​ស្ទិ​ក យកទៅ​ប្លុង​ចោ​ល​​បែបនេះ សង្ស័យ​ជា​ករណី​គំនុំ ។ នៅជាប់​ខ្លួន​ស្ដ្រី​រងគ្រោះ សមត្ថកិច្ច​បាន​រកឃើញ អត្ដ​សញ្ញាណ​ប័ណ្ណ ២​សន្លឹក ១​សន្លឹក មានឈ្មោះ ប៉ាវ ដា​រី ភេទ​ស្រី កើត​នៅក្នុង​ឆ្នាំ​១៩៨៤ មាន​ទីលំនៅ​ក្នុងភូមិ​ក្រាំង ក្រង​ឃុំ​ស្វាយ ស្រុក​ចំការលើ ខេត្ដ​កំពង់ចាម និង ២-​ឈ្មោះ វ៉ា ដា​រី ភេទ​ស្រី កើត​ឆ្នាំ​១៩៨៧ មាន​ស្រុកកំណើត ជាមួ​យគ្នា ។

​ចំណែក​ក្មេងស្រី​ដែល​ស្លាប់ រុំ​នៅក្នុង​ថង់​ប្លា​ស្ទីក​នោះ មិន​ត្រូវបាន​ស្គាល់ អត្ដ​សញ្ញាណ​នោះទេ តែ​គេ​សង្ស័យថា ជា​កូន​ស្ដ្រី​រងគ្រោះ ព្រោះ​នាង​មាន​អាយុ ប្រ​ហែ​ល ៣-៤ ឆ្នាំ​ប៉ុណ្ណោះ​។ សមត្ថកិច្ច​បាន​បន្ដថា ស្ដ្រី​រងគ្រោះ​និង​កូន​ត្រូវ ឃាតក​រឹត​ក​សម្លាប់ ហើយ​សព​មាន​សភាព ហើមរលួយ​ទៅហើយ​។  មុនពេល​ប្រទះ​ឃើញ សព អ្នកភូមិ​បាន​ដើររក​អុស ស្រាប់តែ​ឃើញ​ថង់​ផ្លា​ស្ទីក​មួយ​ដ៏​ធំ​មួយ ក៏​ស្រាយ​មើល ជះក្លិន​ស្អុយ និង​ឃើញ​ម្រាមជើង​មនុស្ស ទើបរ​ត់ទៅ​រាយការណ៍ ឱ្យ​សមត្ថ​កិច្ច​មូលដ្ឋាន​ចុះទៅពិនិត្យ ៕

Wat 220326 Wat 220329


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item