Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ធ្វើ​កម្មករ​កាប់​គាស់​លីសែង មានការ​នឿយហត់ បែកគំនិត​ទិញ​ថ្នាំញៀន មក​ជំនួយ​កម្លាំង​

​ខេត្តបាត់ដំបង៖នគរ​បាល​​កា​រិ​យា​ល័យប្រ​ឆាំង​​គ្រឿង​ញៀនបាន​​ប​ញ្ជូន​​បុរ​ស​​ម្នាក់និង​​ថ្នាំ​ញៀន​​ប្រ​ភេទ​​យ៉ា​ម៉ា​​ចំ​នួន៨​​គ្រាប់ទៅ​​តុ​លា​កា​រ​នា​​ព្រឹក​​ថ្ងៃ​ទី​​២២

​ខេត្តបាត់ដំបង ៖ នគរ​បាល​​កា​រិ​យា​ល័យ ប្រ​ឆាំង​​គ្រឿង​ញៀន បាន​​ប​ញ្ជូន​​បុរ​ស​​ម្នាក់ និង​​ថ្នាំ​ញៀន​​ប្រ​ភេទ​​យ៉ា​ម៉ា​​ចំ​នួន ៨​​គ្រាប់ ទៅ​​តុ​លា​កា​រ​នា​​ព្រឹក​​ថ្ងៃ​ទី​​២២ ខែ​មី​នា ឆ្នាំ​​២០​១៤ ដើ​ម្បី​​ចាត់​ការ​​តាម​​នីតិ​វិធី​ ហើយ​បុរស​​ស​ង្ស័យ​​ត្រូវ​​​នគរ​​បាល ស្រុក​ ​សំពៅ​លូន ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង ២៣​យប់​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៤ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៩​អា ចំណុច​ភូមិ​រស្មី ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ហើយ​បញ្ជូនបន្ត​មក ស្នងការដ្ឋាន​នគរបាល​ខេត្ត នា​រសៀល​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៤​។​

​បុរស​សង្ស័យ​មានឈ្មោះ ហាវ ម៉ាំង ហៅ លឹម វុទ្ធី អាយុ ៣២​ឆ្នាំ មានមុខរ​បរជា​កម្ម​ករ​រស់នៅ​ភូមិ​ស្រឡៅ​ជ្រុំ ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ហើយ​វត្ថុតាង​ដែល​ដកហូត​បាន មាន​​ថ្នាំ​ញៀន ប្រ​ភេទ​​យ៉ា​ម៉ា​​ចំ​នួន ៨​​គ្រាប់ និង​ទូរស័ព្ទដៃ​ចំនួន​មួយគ្រឿង​។ ឈ្មោះ ហាវ​ម៉ាំង ហៅ លឹ​ម វុទ្ធី បាន​​ឲ្យ​​ដឹង​​ថា ថ្នាំ​ញៀន​​ទាំង​នេះ ខ្លួន​​ទិញ​យក​​ទៅប្រើ​ប្រាស់ ព្រោះ​ខ្លួន​ជា​កម្មករ​កាប់​គាស់​លីសែង មានការ​នឿយហត់​ខ្លាំងណាស់​។ មន្ត្រីនគរបាល ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​បញ្ជាក់ថា ឈ្មោះ ហាវ ម៉ាំង ហៅ លឹម វុទ្ធី និង​វត្ថុតាង​ថ្នាំញៀន ត្រូវបាន​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕ ដោយ សុខ​ជា​

Wat 22031



Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item