Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

សង្ស័យ​ភ្លើង​ប្រចណ្ឌ​លោក​មេ​ប៉ុស្តិ៍ បាញ់សម្លាប់​ស្រី​ស្នេហ៍​នៅ​បន្ទប់​ជួល ហើយ​ដាក់​មេ​ប្រូច​

​ខេត្តតាកែវ៖នាយ​ប៉ុស្តិ៍​​ឃុំ​​គី​រី​​ចុង​​កោះទំ​នង​ជា​​ប្រ​ចណ្ឌ​​ស្រី​​ស្នេហ៍បង្ក​​ទៅ​ជា​​ជ​ម្លោះ​​ហើយ​​បាន​​ដក​​កាំ​ភ្លើងបាញ់​​ស្រី​​ស្នេហ៍​​ប​ណ្តាល​​ឲ្យ​​ស្លាប់​​ភ្លាម​ៗគួរ​​ឲ្យ​​រន្ធ​ត់​បំ​ផុតនៅ​ក្នុង​​ប​ន្ទប់​​ផ្ទះ​ជួល

​ខេត្តតាកែវ ៖ នាយ​ប៉ុស្តិ៍​​ឃុំ​​គី​រី​​ចុង​​កោះ ទំ​នង​ជា​​ប្រ​ចណ្ឌ​​ស្រី​​ស្នេហ៍ បង្ក​​ទៅ​ជា​​ជ​ម្លោះ​​ហើយ​​បាន​​ដក​​កាំ​ភ្លើង បាញ់​​ស្រី​​ស្នេហ៍​​ប​ណ្តាល​​ឲ្យ​​ស្លាប់​​ភ្លាម​ៗ គួរ​​ឲ្យ​​រន្ធ​ត់​បំ​ផុត នៅ​ក្នុង​​ប​ន្ទប់​​ផ្ទះ​ជួល រួច​បាន​​រត់​​គេច​ខ្លួន​បាត់​​ស្រ​មោល បង្ក​​ឲ្យ​​មាន​ការ​​ភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ពេញ​ក្រុង​ដូន​កែវ កាលពី​វេលា​ម៉ោង ៨​និង​៣០ នាទី​យប់ ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៤ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​អង្គ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ។​

​សមត្ថកិច្ច​ក្រុង​ដូន​កែវ បាន​ឲ្យ​ដឹងថា នារី​ជា​ស្រី​ស្នេហ៍​មានឈ្មោះ សន យិន អាយុ ២៩​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​តា​ម៉ៅ ឃុំ​គី​រី​ចុង​កោះ ជា​ស្ត្រី​មេម៉ាយ​កូន​២ មានមុខរ​បរជា​ស្រី បម្រើ​ក្នុង​ហាង​ខារ៉ាអូខេ យីហោ​មានចែ​ម៉ាច ស្ថិត​នៅជាប់​ផ្ទះជួល កើតហេតុ​ខាងលើ ។ ចំណែក​ជនសង្ស័យ​មានឈ្មោះ ស៊ិន ពៅ អាយុ ៤៨​ឆ្នាំ មាន​តួនាទី​ជា នាយប៉ុស្តិ៍​រដ្ឋបាល ឃុំ​គី​រី​ចុង​កោះ ក្នុងស្រុក​គីរីវង់ ខេត្តតាកែវ ។ មុនពេល​កើតហេតុ បុរស​ខាងលើ​បានមក​ជួប​ស្រី​ស្នេហ៍ និង​បាន​ដេក​ជាមួយគ្នា  ស្រាប់​តែ​មានទំនាស់ ពាក្យសម្តី​ស្រែក​ឡូឡា សង្ស័យ​ជា​រឿង​ប្រចណ្ឌ រួច​ជនបង្ក​ក៏បាន​យក​កាំភ្លើង ខ្លីម៉ាក​កា​៥៤ បាញ់​ស្រី​ស្នេហ៍​មួយគ្រា​ប់ ចំ​ប្រឡោះ​ក្លៀក ខាងឆ្វេង​ធ្លាយ​ទៅ​ស្តាំ​។​

​ក្រោយពេល​បាញ់ប្រហារ​រួច ជនបង្ក​ក៏បាន​ជិះ​ម៉ូតូ យកទៅ​ទុកចោល​នៅ​វាលស្រែ ស្ថិតក្នុង​ភូមិ​ប្រហួ​ត សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ។ សមត្ថកិច្ច​បាន​ចុះ ទៅ​ដល់​​កន្លែងកើតហេតុ ដើម្បី​ពិនិត្យ និង​ធ្វើ​កំណត់ហេតុ រហូតដល់​ម៉ោង ២​និង​៤០ នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៤ សមត្ថកិច្ច​ក្រុង​ដូន​កែវ ក៏បាន​ប្រទះឃើញ ម៉ូតូ​ជនបង្ក​ដែល​ទុកចោល នៅ​វាលស្រែ​ខាងលើ និង​ឆែក​ក្រោម​កែប ឃើញ​មាន​កាំភ្លើងខ្លី ម៉ាក​កា​៥៤ មួយ​ដើម និង​គ្រាប់​ចំនួន​៧​គ្រាប់ ទើប​កំណត់​មុខសញ្ញា​ថា ជនសង្ស័យ​ជា នាយប៉ុស្តិ៍​គី​រី​ចុង​កោះ និង​ឈានដល់ ការស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ យកមក​ផ្តន្ទាទោស​តាមច្បាប់​៕

Wat 22036


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item