តូចចិត្តប្តីស្លាប់ចោល និងគ្មានកូនរស់នៅក្បែរ យកខ្សែគោចងកនឹងកាំជណ្តើរសម្លាប់ខ្លួន
ខេត្តបាត់ដំបង៖ស្ត្រីម្នាក់តូចចិត្តប្តីស្លាប់និងកូនពៅទៅប្រទេសថៃជាមួយឪពុកធំទុកឲ្យគាត់រស់នៅតែម្នាក់ឯងបានដាច់ចិត្តយកខ្សែគោចងកនឹងកាំជណ្តើរសម្លាប់ខ្លួនខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់តូចចិត្តប្តីស្លាប់និងកូនពៅ ទៅប្រទេសថៃ ជាមួយឪពុកធំ ទុកឲ្យគាត់រស់នៅតែម្នាក់ឯង បានដាច់ចិត្តយកខ្សែគោចងក នឹងកាំជណ្តើរសម្លាប់ខ្លួន កាលពីម៉ោង ២១និង៣០ នាទីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ នៅផ្ទះជនរងគ្រោះ ក្នុងភូមិច្រាំងខ្ពស់ ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
ស្ត្រីដែលចងកស្លាប់ មានឈ្មោះ វ៉ាន់ យ៉េន អាយុ ៥៩ឆ្នាំ ប្តីស្លាប់ចោល និងមានកូន ២នាក់ កូនស្រីច្បងមានគ្រួសារ។ កូនស្រីរបស់ស្ត្រីរងគ្រោះ បានឲ្យដឹងថា ឪពុករបស់ខ្លួនជាព្រានព្រៃ បានធ្លាក់ពីលើដើមឈើ ស្លាប់ជាង ២ឆ្នាំមកហើយ ដែលកាលនោះ ទំរាំរកសពឃើញជាងកន្លះខែ ហើយដោយសាររឿងនេះ ម្តាយរបស់ខ្លួនមានការនឹកស្រណោះ ដល់បុរសជាប្តី គាត់តែងតែផឹកស្រា ហើយរលឹកដល់ឪពុក។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះតែងតែផឹកស្រា ហើយនិយាយថា កូនប្រុសពៅអាយុ ៤ឆ្នាំ បានទៅប្រទេសថៃ ជាមួយពូអ៊ុំវាបាត់ គាត់ចង់ងាប់ទៅតាមប្តី ។ លុះយប់ឡើងស្រាប់តែផ្អើលថា គាត់បានចងកសម្លាប់ខ្លួនមែន ។ សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីពិនិត្យសាកសពរួច ស្ត្រីរងគ្រោះពិតជា ចងកសម្លាប់ខ្លួនប្រាកដមែន និងបានប្រគល់សព ជូនសាច់ញាតិធ្វើបុណ្យ តាមប្រពៃណី ៕
Source from: watphnom-news.com























Loading...




Post a Comment