Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

មន្ត្រី​នាយកដ្ឋាន​វិទ្យុទាក់ទង ជិត​អស់​ការងារ​ធ្វើ​ ដោយសារ​ក្រុមហ៊ុន​បរ​កែវ មាន​សិទ្ធិផ្តាច់មុខ​ប្តូរ​ប្រព័ន្ធ និង​លក់​លេខ​អាយ​ឌី បង្ក​ព្យុះភ្លៀង​តាមចិត្ត​

​រាជធានី​ភ្នំពេញ៖មន្ត្រី​នគរ​បាល​​រាប់​ពាន់​នាក់ក្នុង​​រាជ​ធា​នី​​ភ្នំ​ពេញបាន​​ស​ម្តែង​​ការ​មិន​​ពេញ​ចិត្តចំ​ពោះ​ក្រុម​ហ៊ុន​​បរ​​កែវខ​ណៈ​​ដែល​មាន​​សិទ្ធិ​​គ្រប់​គ្រងប្រ​ព័ន្ធ​វិទ្យុ​ទាក់​ទង

​រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរ​បាល​​រាប់​ពាន់​នាក់ ក្នុង​​រាជ​ធា​នី​​ភ្នំ​ពេញ បាន​​ស​ម្តែង​​ការ​មិន​​ពេញ​ចិត្ត ចំ​ពោះ​ក្រុម​ហ៊ុន​​បរ​​កែវ ខ​ណៈ​​ដែល​មាន​​សិទ្ធិ​​គ្រប់​គ្រង ប្រ​ព័ន្ធ​វិទ្យុ​ទាក់​ទង ហើយ​​ក្រ​ឡុក​​មន្ត្រី​នគរ​បាល​ ​តា​ម​​តែ​​អំ​ពើ​​ចិត្ត តាម​រយៈ​​ការ​ប្តូរ​​ប្រ​ព័ន្ធជា​ញឹកញាប់ ហើយ​តាម​ដំណឹង​ល្ហិ​ច​ល្ហៀ​ង​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​បរ​កែវ គ្រោង​និង​ផ្លាស់ប្តូរ​លេខ​ថ្មី បន្ថែមទៀត ក្នុងពេល​ឆាប់ៗ​នេះ ធ្វើ​ឲ្យ​ពួកគាត់​ខាតបង់​លុយកាក់ មួយ​ជាន់​ទៀតហើយ តែ​មិនដែល​ឃើញ​ថ្នាក់លើ យកចិត្តទុកដាក់ ជួយ​ដោះស្រាយ​បញ្ហា​នេះ ម្តងណា​ឡើយ​។​

​មន្ត្រីនគរបាល​បាន​និយាយ​ក្នុង​លក្ខខណ្ឌ សុំ​មិន​បញ្ចេញ​ឈ្មោះថា  មិនយូរ​នោះទេ វិទ្យុទាក់ទង និង​ត្រូវ​ផ្លាស់ប្តូរ​លេខ​ថ្មី បន្ថែមទៀត ខណៈដែល​ខណ្ឌ​៧​មករា ចាប់ផ្តើម​ផ្លាស់ប្តូរ​លេខ​មុនគេ ។ ការផ្លាស់ប្តូរ​វិទ្យុទាក់ទង ពីមួយ​ទៅមួយ​នេះ ធ្វើ​ឲ្យ​មន្ត្រី​ជាច្រើន​រិះគន់ គ្រា​ដែល​ពួកគាត់​កំពុង​ត្អូញត្អែរ ពី​បញ្ហា​ប្រាក់ខែ និង​ប្រាក់​ចំណូល ដែល​តិចតួច​រកតែ​លុយ ទិញ​អង្ក​ច្រក​ឆ្នាំង​សឹង​គ្មាន ។ មន្ត្រី​ម្នាក់​បាន​រៀបរាប់ថា យ៉ាង​ណោ​ចណាស់ ពួកគាត់​ត្រូវ​ចំណាយលុយ​យ៉ាងតិច ២០០​ដុល្លារ ក្នុង​ការទិញ​សំបក វិទ្យុទាក់ទង​តម្លៃ​ជិត ១០០​ដុល្លារ រីឯ​លេខ​វិទ្យុទាក់ទង​តម្លៃ​ជាង ១០០​ដុល្លារ​។ មន្ត្រី​ម្នាក់ៗ អាចមាន​វិទ្យុទាក់ទង​ពី ២​ទៅ​៣ គ្រឿង ហើយ​ក្នុង​ក្រុងភ្នំពេញ មាន​មន្ត្រី​រាប់រយ​នាក់ នេះ​មិនទាន់​គិត​មន្ត្រីនគរបាល តាម​នាយកដ្ឋាន ក្រសួងមហាផ្ទៃ ឬ​អគ្គស្នងការដ្ឋាន នគរបាលជាតិ​ផង​ទេ​។​

​ការគ្រប់គ្រង​លេខ​អាយ​ឌី អាយកូម ឬ​លេខ​ហ្វ្រេ​កង់​វិទ្យុទាក់ទង គឺជា​សមត្ថកិច្ច របស់​ប៉ូលិស​ជំនាញ ជា​អ្នកគ្រប់គ្រង មិនមែន​ផ្នែក​ឯកជន ជា​អ្នកគ្រប់គ្រង​ដូច​សព្វ​ថ្ងៃនេះ​ទេ តើ​ក្រសួងមហាផ្ទៃ​ បាន​​ជ្រាប​​រឿង​នេះ ដែរ​​ឬ​​អត់ ​? ឬ​មួយ​​បាន​​ដឹង​ឮ​​ដែរ តែ​​មិន​​ចាប់​អា​រម្ម​ណ៍​ ? បើ​តាម​​ច្បាប់​​នៃ​​ការ​គ្រប់​គ្រង ប្រើ​ប្រាស់​​វិ​ទ្យុ​ទាក់​ទង គឺ​នាយកដ្ឋាន វិទ្យុទាក់ទង នៃ​ក្រសួងមហាផ្ទៃ ជា​អ្នក​គ្រប់​គ្រង មិន​​មែន​​​ផ្នែក​​ឯក​ជន ជា​​អ្នក​គ្រប់​គ្រង​ចេញ​​លេខ​​អាយ​​ឌី ឱ្យ​ដល់​​ស​មត្ថ​កិច្ច​​ប៉ូ​លិស ធ្វើ​​ព្យុះ​​ធ្វើ​​ភ្លៀង​ស្រេច​អំពើ​ចិ​ត្ដ ហើ​យ​​បច្ចុ​ប្ប​ន្ន​នេះ អ្នក​ប្រើ​ប្រាស់​​លេខ​​អាយ​​ឌី រអ៊ូ​ដូច​សត្វ​ឃ្មុំ​អ៊ីំ​ចឹ​ង ។​

​មន្ត្រីនគរបាល​បាន​បញ្ជាក់ថា កាលពីមុន នគរបាល​នៅ​ស្នងការ រាជធានី​ភ្នំពេញ មាន​ចំនួន​ជិត​មួយ​ម៉ឺន​នាក់ ហើយ​ប្រើប្រាស់ លេខ​អាយ​ឌី របស់ "​អ៊ិ​ច​អង​" នៃ​នាយកដ្ឋាន​វិទ្យុទាក់ទង ក្រសួងមហាផ្ទៃ​។ តែ​ក្រោយមក នៅ​សម័យ​លោកស្នងការ​ចាស់ ក៏​ដូច​លោកស្នងការ​ថ្មី គាត់​តម្រូវឱ្យ​កូនចៅ​ក្រោម​ឱវាទ ប្រើ​តាម​លោក​ស្នងការ​ដែរ ។ សូម្បីតែ​ពេលនេះ លោកនាយ​ប្រើ​អាយ​ឌី​របស់​ក្រុមហ៊ុន​បរ​កែវ ក៏​ប៉ូលិស​ប៉ុស្ដិ៍​ទាំង​៩៦ ងាក​មកប្រើប្រាស់ លេខ​អាយ​ឌី របស់​ក្រុមហ៊ុន បរ​កែវ​ដែរ ។ មកដល់ពេលនេះ​ក្រុម​ប៊ុន បរ​កែវ មានបាន​សម្បើម​ណាស់ តាមរយៈ​ការកេងប្រវ័ញ្ច ញើស​ឈាម​មន្ត្រីនគរបាល និង​​ផ្លាស់​ប្តូរ​​ប្រ​ព័ន្ធ វិទ្យុ​ទាក់​ទង តាម​​អំ​ពើ​​ចិត្ត​។​

​គេ​និយាយ​គ្រប់ៗ​គ្នា​ថា ក្នុង​អាយ​ឌី មួយគ្រឿង​ទិញ​ពី​ក្រុមហ៊ុន បរ​កែវ តម្លៃ​ចាប់ពី ១៨០​ដុល្លារ​ដល់ ជាង ៣០០ ដុល្លារ​អាមេរិក ក្នុងនោះ​អាយ​ឌី តម្លៃ ១៨០ ចាក់​ឬ​ហៅ អត់​ចេញ​ទេ គ្រាន់តែ​ស្ដាប់​ឬ​ហៅ​លាត​បាន តែ​សម្រាប់​តម្លៃ​ជាង ៣០០​ដុល្លារ គឺ​ចាក់ចេញ​ម៉ា​ស្រឡាញ់ នេះ​នៅ​មិនទាន់​គិតពី​លេខ ការ៉េ លេខ​សាម និង​លេខ​ផែ ។​ល​។ នៅ​ក្រុមហ៊ុន​បរ​កែវ​សព្វថ្ងៃនេះ គឺ​លក់​អាយ​ឌី ដោយ​បង់​រំលស់​ប្រចាំខែ ចាប់ពី​តម្លៃ ១៨០​ដុល្លារ ដល់​ជាង ៣០០​ដុល្លារ ហើយ​បើ​ការបង់​រំលស់ ប្រចាំខែ​នោះ មិន​ទៀងទាត់​ទេ ត្រូវ​ក្រុមហ៊ុន​បិទ​លេខ ឈប់​ឱ្យប្រើ​ដោយ​គ្មាន​សិទ្ធិ​តវ៉ា ធ្វើ​ព្យុះភ្លៀង​តាម​អំពើ​ចិត្ត​។​

​មន្ត្រីនគរបាល​ជំនាញ​បញ្ជាក់ថា ថ្ងៃមុខ​ថ្ងៃក្រោយ នគរបាល​​នៅ​​នា​យក​ដ្ឋាន វិទ្យុ​ទាក់​ទង​​នៃ​​ក្រ​សួង​ម​ហា​ផ្ទៃ ជិត​​អស់​​ការ​ងារ​​ធ្វើ​​ហើយ ព្រោះ​​អី​​ក្រុម​ហ៊ុន បរ​​កែវ មាន​​សិទ្ធិ​ផ្ដាច់​មុខ ក្នុង​​ការ​ចេញ​​លេខ​​អាយ​​ឌី ឱ្យ​មហាជន​ប្រើប្រាស់​អស់​។ រាល់​ការ ចេញ​លេខ​អាយ​ឌី ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រើប្រាស់ ដូចជា​នគរបាល រាជ​ធានី​ភ្នំពេញ ខេត្ដ ស្រុក ខណ្ឌ ប៉ុស្ដិ៍ នាយកដ្ឋាន​នានា ក្រោម​ឱវាទ​​ក្រ​សួង​ម​ហា​ផ្ទៃ គឺ​​នាយ​ក​ដ្ឋាន​​វិទ្យុ​ទាក់​ទង ជា​​អ្នក​គ្រប់​គ្រង​​ចេញ​​លេខ​​ឱ្យ មិន​មែន​ក្រុម​ហ៊ុន​ឯក​ជន ជា​អ្នកចេញ​លេខ​ឱ្យ​នោះទេ​។ ដូចនេះ​ស្នើ​ក្រសួងមហាផ្ទៃ គួរ​ពិនិត្យ​លើ​ការងារ​នេះ​ឡើងវិញ មិន​ត្រូវឱ្យ​ធ្លាក់​ដល់ដៃ ក្រុមហ៊ុន​ឯកជន ដូចជា​ក្រុមហ៊ុន​បរ​កែវ លក់ដូរ​លេខ​អាយ​ឌី ស្រេច​អំពើ​ចិ​ត្ដ​ដូច​នោះទេ​៕

Wat-radio-borwkeo


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item