Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ឡាន​ទាហាន​ស៊េរី​ចាស់ បើក​បុក​ឡាន​ទំនើប​របស់​ប៉ូលីស នាំ​ឲ្យ​មន្ត្រី​គយ​បែកក្បាល​របួសធ្ងន់​

​ខេត្តបន្ទាយមានជ័យ៖រថ​យន្ត​​កាម​រី​​ស៊េ​រី​​ឆ្នាំ​​១៩​៩៥បោះ​ពួយ​​យ៉ាង​​លឿនបាន​​ជ្រុល​​ទៅ​បុករថ​យន្ត​​តូ​យ៉ូ​តា​​វី​​ហ្គោស៊េ​រី​​ឆ្នាំ​​២០​១៤ចំ​ពី​មុខ​​​យ៉ាង​​ពេញ​ទំ​ហឹ​ង

​ខេត្តបន្ទាយមានជ័យ ៖ រថ​យន្ត​​កាម​រី​​ស៊េ​រី​​ឆ្នាំ​​១៩​៩៥ បោះ​ពួយ​​យ៉ាង​​លឿន បាន​​ជ្រុល​​ទៅ​បុក រថ​យន្ត​​តូ​យ៉ូ​តា​​វី​​ហ្គោ ស៊េ​រី​​ឆ្នាំ​​២០​១៤ ចំ​ពី​មុខ​​​យ៉ាង​​ពេញ​ទំ​ហឹ​ង ប​ណ្តា​ល​​ឲ្យ​​ម​នុស្ស ២​​នាក់ រង​របួស​​ធ្ងន់ នៅ​លើ​​កំ​ណាត់​​ផ្លូវ​ជាតិ​​លេខ​​៥ កាល​ពី​​វេលា​ម៉ោង ៧​និង​៤០ នាទី​យប់ ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៤ ស្ថិតនៅ​ភូមិ​អូរ​អំបិល ឃុំ​អូរ​អំបិល ក្រុង​សេរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​សាក្សី​បាន​ប្រាប់​ឲ្យ​ដឹងថា គេ​ឃើញ​រថយន្ត​ទាំង ២​គ្រឿង​ខាងលើនេះ បោះពួយ​យ៉ាង​លឿង​ដូចគ្នា លុះដល់​ចំណុចកើតហេតុ រថយន្ត​កាមរី ស៊េរី​ឆ្នាំ​១៩៩៥ ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង 2A-2319 បើក​ពី​កើ​តទៅ​លិច បាន​ឡើង​ជែង​រថយន្ត​មួយគ្រឿង ក៏​រេ​ចង្កូត​ទៅបុក​រថយន្ត​តូយ៉ូតា​វី​ហ្គោ ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ស គ្មាន​ស្លាក​លេខ ដែល​បើកបរ​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​អ្នកបើក​បររថ​យន្តកា​ម​រី រងរបួស​ធ្ងន់​ទាំង ២​នាក់​។​

​សមត្ថកិច្ច​បាន​ប្រាប់ថា រថយន្ត​បង្កហេតុ ម៉ាក​កាមរី បើកបរ​ដោយ​ឈ្មោះ ប៊ុន ធឿន ភេទ​ប្រុស អាយុ​ប្រហែលជា ៤០​ឆ្នាំ មានមុខ​ងារ​ជាម​ន្ត្រី​យោធា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង រងរបួស​ធ្ងន់ ត្រង់​ភ្នែក​ទាំងសងខាង ដោយសារតែ​កម្ទេច​កញ្ចក់​ខ្ទាតចូល ចំណែក​អ្នករួមដំណើ​ឈ្មោះ​កែវ កៅ ភេទ​ប្រុស អាយុ​ជាង ៤០​ឆ្នាំ ជា​មន្ត្រី​គយ រងរបួស​ធ្ងន់​បែកក្បាល​។ រីឯ​អ្នកបើកបរ​រថយន្ត​តូយ៉ូតា​វី​ហ្គោ​ឈ្មោះ ម៉ក់ ពី​តូ ភេទ​ប្រុស​អាយុ ៤៥​ឆ្នាំ ជា​នាយការិយាល័យ នគរបាល​តម្រួតការពា​រ និង​អន្តរាគមន៍ មិនមាន​រងរបួស​អ្វី​នោះទេ​។​

​ក្រោយពេល​កើតហេតុ គេ​ឃើញ​សមត្ថកិច្ច​នគ​បាល​ចរាចរណ៍​ផ្លូវគោក ចុះមក​វាស់វែង​កន្លែង​កើតហេតុ និង​បាន​ជួយ​អន្តរាគមន៍ ហៅ​រថយន្ត​សង្គ្រោះបន្ទាន់ មក​យក​ជនរងគ្រោះ ទៅកាន់​មន្ទីរពេទ្យបង្អែក មិត្តភាព​កម្ពុជា​-​ជប៉ុន ដើម្បី​សម្រាក​ព្យាបាល​របួស​។ សមត្ថកិច្ច​បាន​ស្ទូច​រថយន្ត​ទាំង​២ យកទៅ​រក្សាទុក នៅ​អធិការ​ដ្ឋាន​នគរបាល ក្រុង​សិរីសោភ័ណ ដើម្បី​រងចាំ​ភាគី​ទាំងសងខាង មក​ដោះស្រាយ​តាមច្បាប់ នាពេល​ក្រោយ​៕ ដោយ ចិន្តា​

Wat 220319 Wat 220318 Wat 220317 Wat 220316


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item