Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ឃាត់ខ្លួន​បុរស ២​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ក្នុង​វង់​អាប៉ោង នៅ​ស្រុក​កំរៀង​

​ខេត្តបាត់ដំបង៖ស​មត្ថ​កិច្ច​​នគរ​បាល​​ស្រុក​​កំ​រៀងបាន​​ឃាត់​ខ្លួន​​បុរស២​​នាក់និង​​ថ្នាំ​ញៀន២០​​គ្រាប់កាល​ពី​​វេ​លា​​ម៉ោង

​ខេត្តបាត់ដំបង ៖ ស​មត្ថ​កិច្ច​​នគរ​បាល​​ស្រុក​​កំ​រៀង បាន​​ឃាត់​ខ្លួន​​បុរស ២​​នាក់ និង​​ថ្នាំ​ញៀន ២០​​គ្រាប់ កាល​ពី​​វេ​លា​​ម៉ោង ១២​​និង​​៣០ នា​ទី​​ថ្ងៃ​ទី​​២១ ខែ​មី​នា ឆ្នាំ​២០​១៤ នៅ​​ភូមិ​​អូរ​​អ​ន្លក់ ឃុំ​​តា​​សែន ស្រុក​​កំ​រៀង ខេត្ត​បាត់​ដំ​បង ក​សាង​​សំ​ណុំ​រឿង​​ពីបទ ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​។​

​លោក ស្រី វុ​ទ្ឍី អធិការរង​ស្រុក​កំរៀង បានអោយដឹងថា បុរស​សង្ស័យ​ដែល​ឃាត់ខ្លួន​ទី​១-​ឈ្មោះ ណូ យ៉​ន អាយុ ២៨​ឆ្នាំ ជា​ម្ចាស់​ថ្នាំ និង​ទី​២-​ឈ្មោះ ជា សា​វន អាយុ ៥៥​ឆ្នាំ ទាំង ២​នាក់​មាន​ទីលំនៅ ក្នុងភូមិ​កើតហេតុ ហើយ​វត្ថុតាង​ដែល​ដកហូត​បាន មាន​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន ២០​គ្រាប់​។ ឈ្មោះ ណូ យ៉​ន បាន​សារភាពថា ខ្លួន​បាន​ទិញ​ថ្នាំញៀន ចំនួន ២០​គ្រាប់ ពី​ឈ្មោះ ជា សា​វន នៅ​កន្លែង​លេង​អាប៉ោង ដើម្បី​ទុក​លក់​បន្ត និង​ប្រើប្រាស់​ខ្លួនឯង​។​

​ដោយឡែក​ឈ្មោះ ជា សា​វន បាន​បដិសេធថា មិន​បានដឹង​កន្លែង លេង​អាប៉ោង​នៅឯណា​ផង ហើយក៏​មិនមាន​ថ្នាំញៀន លក់​អោយឈ្មោះ ណូ យ៉​ន ដែរ ខ្លួន​ឈប់​ប្រព្រឹត្ត​ការ លក់ដូរ​គ្រឿងញៀន​រយៈ​ពេល ២​ឆ្នាំ​មកហើយ​។ លោក​អធិការរង បាន​បញ្ជាក់ថា ទោះជា​ចម្លើយ​បុរស​សង្ស័យ​ទាំង ២​នាក់ មិន​ស៊ីសង្វាក់​គ្នា ក៏​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង ពីបទ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល ខេត្តបាត់ដំបង នា​ព្រឹក​ថ្ងៃ​២២ ខែមីនា ឆ្នាំ​២០១៤ ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕ ដោយ សុខ​ជា​

Wat 2203


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item