Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ល្បែង​កន្ទុយលេខ​នៅ​ខេត្តកំពត កំពុង​រីក​ដូច​ផ្សិត សង្ស័យ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ត្រូវ​ថ្នាំ​អស់ហើយ​

​ខេត្តកំពត៖បច្ចុ​ប្បន្ន​នេះ​​ល្បែង​​ក​ន្ទុយ​លេខកំ​ពុង​​ពេញ​និ​យមនៅ​​គ្រប់​​ប​ណ្តា​​ស្រុកនៅ​​ទូ​ទាំង​​ខេត្ត​កំ​ពតហើយ​​មេ​​កន្ទុយ​លេខ​​និ​​មួយ​ៗបើក​​លេង​​ឡើង​​ដុះ​​ស្លែ​ទៅ​ហើយ

​ខេត្តកំពត ៖ បច្ចុ​ប្បន្ន​នេះ​​ល្បែង​​ក​ន្ទុយ​លេខ កំ​ពុង​​ពេញ​និ​យម នៅ​​គ្រប់​​ប​ណ្តា​​ស្រុក នៅ​​ទូ​ទាំង​​ខេត្ត​កំ​ពត ហើយ​​មេ​​កន្ទុយ​លេខ​​និ​​មួយ​ៗ បើក​​លេង​​ឡើង​​ដុះ​​ស្លែ​ទៅ​ហើយ គេ​​មិន​ដែល​​ឃើញ អា​ជ្ញា​ធរ​​ឬ​​ស​មត្ថ​កិច្ច​​ពាក់​ព័ន្ធ ចាត់​វិ​ធាន​ការ​​ប​ង្ក្រាបម្តងណា​ឡើយ​។ ប្រជាពលរដ្ឋ​នៅ​ខេត្ត កំពត បានអោយដឹងថា មេ​ស៊ីសង​កន្ទុយលេខ​មាន​ពី ៦​ទៅ​៧ នាក់ បាន​ជួល​កូនដៃ​អោយ​ដើរ លក់​លេខ ប្រមូល​លុយរាប់​សិប​នាក់ ជា​រៀងរាល់ថ្ងៃ ដើម្បី​ឡើងទៅ​ឲ្យ​មេ​ស៊ីសង ដោយ​មិន​ខ្លាច​សមត្ថកិច្ច​ណាមួយ បកស្បែក​នោះទេ ។

​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៀតថា ថ្វីដ្បិតតែ​សមត្ថកិច្ច បាន​រិត​បន្តឹង​មិន​អនុញ្ញាត អោយមាន​ការបង្កើត​អាជីវកម្ម ល្បែង​កន្ទុយលេខ ក៏ពិតមែន ក៏​នៅតែមាន​គេ​លួច​លេង ស៊ីសង​ដោយ​ចំហ ហើយ​មេ​កន្ទុយលេខ​មួយចំនួន អួត​ក្អេងក្អាង​ថា គ្មាន​អ្នកណា​ហ៊ាន​ប៉ះពាល់ ពួកគេ​ឡើយ​ព្រោះ​ពួកគេ បាន​បង់លុយ អោយ​ប៉ូលិស ប៉េអឹម រួចរាល់​អស់ហើយ​។ ដូចជា​មេ​ស៊ីសង កន្ទុយលេខ ឈ្មោះ ហ៊ ជា​មេ​កន្ទុយលេខ​ធំជាងគេ នៅ​ផ្សារ​កំពង់ត្រាច និង​លោកគ្រូ ង​ន លី ជា​នាយក​សា​លា ព្រះបិតា​ជាតិ និង​ឈ្មោះ​ចែ ក្តៀប អាប​ញ្ញា អា​ប្រុស កំពុងបើក​ធ្វើ​មេ​កន្ទុយលេខ យូ​ឆ្នាំ​មកហើយ ពុំដែល​ឃើញ​សម​ត្ត​កិច្ច​បង្ក្រាប​សោះ ប្រហែលជា​សមត្ថ​កិច្ច ត្រូវ​ថ្នាំ​សណ្តំ​ហើយ ទើប​សម្ងំសុខ​ស្រួល​យ៉ាងនេះ​។​

​ដោយឡែក អ្នកធ្វើអាជីវកម្ម ល្បែង​កន្ទុយលេខ មួយចំនួនទៀត មានដូចជា​លោក រត នៅ​ព្រែក​ចាក  ដែលជា​មេ​កន្ទុយលេខ ធំជាងគេ នៅ​តំបន់​ព្រំដែន ច្រក​ព្រែក​ចាក ។ គេ​បាន និយាយទៀតថា ក្រៅពី​ល្បែង​កន្ទុយលេខ គឺ​នៅមាន​ល្បែង​ផ្សេងទៀត ហើយ​មេ​ឆ្នោត​ឈ្មោះ ហ៊ នៅ​ផ្សារ​កំពង់ត្រាច ចាំ​ប្រមូល​លុយ​កន្ទុយ​លេខ ពី​កូនដៃ​ជា​រៀងរាល់ថ្ងៃ ដោយមាន​កូនដៃ​ប្រហែល ៥០​នាក់ ផងដែរ​។ ប្រជាពលរដ្ឋ​ដែល​និយម ល្បែង​កន្ទុយលេខ បាន​លើកឡើងថា មេ​ឆ្នោត​ឈ្មោះ ហ៊ អួត​ក្រអឺតក្រទម​ខ្លាំងណាស់ សមត្ថកិច្ច​ណា​ចាប់ ក៏​មិន​ខ្លាច​ដែរ ។

​លោក ខូ​យ ឃុន​ហ៊ូ អភិបាល​ខេត្តកំពត បាន​ប្រាប់​អ្នកយកព័ត៌មាន តាម​ទូ​រស​ព្វ័​ថា លោក​នឹង​ព្យាយាម​បង្ក្រាប ដោយ​មិន​ទុកអោយ មាន​ល្បែ​ស៊ីសង យ៉ាង​អនា​ធិបតេយ្យ បែបនេះ​ឡើយ​។​លោក ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការរង​ខេត្តកំពត បានអោយដឹងថា លោក​នឹង​ព្យាម​យាម បង្ក្រាប​បន្តិច​ម្តងៗ អោយទល់​តែ​អស់​។ គួរ​បញ្ជាក់​ផងដែរ​ថា មេ​កន្ទុយលេខ នៅ​ផ្សារ​កំពង់ត្រាច បើក​លេង​មិន​ខ្លាចញញើត សមត្ថកិច្ច​បន្តិច​សោះ ព្រោះ​មេ​កន្ទុយលេខ បាន​យកលុយ​យកទៅ​បង់​ឲ្យ​សមត្ថ​កិច្ច ក្នុងការ​សូកប៉ាន់ តាមរបៀប​ពុករលួយ ទើប​គ្មាន​នរណា​អើពើ​បង្ក្រាប​៕ ដោយ  អ៊ួ​ង​វឹង​

Wat 210325


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item