Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ឪពុក​នាំទៅ​ស្រោច​ទឹក​រំដោះគ្រោះ​បាន ២​ដង ឡើងទៅ​ចង​.​ក​ លើ​មែក​ស្វាយ​កម្ពស់ ៤​ម៉ែត្រ​

​ខេត្តកណ្តាល៖ជន​រង​គ្រោះ​​ម្នាក់​​បាន​ធ្វើ​​អត្ត​ឃាតដោយ​​យក​​ក្រ​មា​​ចង​កភ្ជាប់​​ទៅ​នឹង​​មែក​​ស្វាយ​​ក​ម្ពស់៤​​ម៉ែត្រដើ​ម្បី​​ប​ញ្ចប់​ជី​វិតធ្វើ​​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល

​ខេត្តកណ្តាល ៖ ជន​រង​គ្រោះ​​ម្នាក់​​បាន​ធ្វើ​​អត្ត​ឃាត ដោយ​​យក​​ក្រ​មា​​ចង​ក ភ្ជាប់​​ទៅ​នឹង​​មែក​​ស្វាយ​​ក​ម្ពស់ ៤​​ម៉ែត្រ ដើ​ម្បី​​ប​ញ្ចប់​ជី​វិត ធ្វើ​​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល ដ​ល់​ប្រ​ជា​ពល​រដ្ឋ រស់​នៅ​​ជិត​ខាង និង​​នគរ​បាល​​មូល​ដ្ឋាន ចុះ​ទៅ​​ត្រួត​ពិ​និត្យ កាល​ពី​​វេលា​ម៉ោង ២៤​និង​០០ នាទី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៤ ស្ថិតនៅ​ភូមិ​ព្រែក​ដូន​ហែម ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

​នគរបាល​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ចេង ភា​រុន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មានមុខរ​បរជាកសិក​រស់ នៅក្នុង​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ ។ ក្រុមគ្រួសារ​បាន​​ឲ្យ​ដឹងថា កាលពី ៥​ថ្ងៃមុន ជនរងគ្រោះ​បាន​និយាយប្រាប់​គ្រួសារ​ថា គេ​យល់​សុ​បិ​ន្ត មិនល្អ​ទាល់តែសោះ ក្រោយមក​ឪពុក​ក៏បាន នាំ​ជនរងគ្រោះ យកទៅ​ឲ្យ​ព្រះសង្ឃ​ស្រោច​ទឹក  រំដោះគ្រោះ​ចេញ ដោយ​ស្រោច​ទឹកបាន ២​លើក ។

​លុះដល់​ថ្ងៃកើតហេតុ ជនរងគ្រោះ​បាន​សុំ ទៅ​មើល​គេ​រាំ​ធុងបាស់ ដោយ​ទៅជា​មួយ អ្នកភូមិ​ចំនួន ២​នាក់ ផ្សេងទៀត​។  រហូតដល់​ម៉ោង​ខាងលើ ទើប​ប្រទះឃើញ ជនរងគ្រោះ​បាន​ចងក ស្លាប់​បាត់ទៅហើយ ក៏​ប្រាប់​នគរបាល​មូលដ្ឋាន ឲ្យ​ចុះមក​ពិនិត្យ​សាកសព ហើយ​នគរបាល ក៏បាន​ប្រគល់​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ព្រៃ​ណី ដោយ​សន្និដ្ឋានថា ជនរងគ្រោះ​ពិតជា បានធ្វើ​អត្តឃាត​សម្លាប់ខ្លួន ប្រាកដ​មែន​៕

Wat 220310 Wat 22038



Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item