Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ផឹកស្រា​ស្រវឹង​ទៅ​ដេក​លើ​ផ្លូវដែក ត្រូវ​រថភ្លើង​កិន​ដាច់​ខ្លួន​ជា ៣​កំណាត់ គួរ​ឲ្យ​រន្ធត់​បំផុត​

​ខេត្តកំពត៖បុរស​​ម្នាក់​​មិន​ដឹង​​ជា​មាន​​រឿង​​ឣ្វី​​នោះ​ទេបាន​​ទៅ​​ដេក​​នៅ​លើ​​ផ្លូវ​ដែកត្រូវ​​រថ​ភ្លើង​​កិន​​ដាច់​​ជា​​៣​​កំ​ណា​ត់មើល​ទៅ​​គួរ​​ឲ្យ​​រន្ធត់​​បំ​ផុតកាល​ពី​​វេ​លា​​ម៉ោង

​ខេត្តកំពត ៖ បុរស​​ម្នាក់​​មិន​ដឹង​​ជា​មាន​​រឿង​​ឣ្វី​​នោះ​ទេ បាន​​ទៅ​​ដេក​​នៅ​លើ​​ផ្លូវ​ដែក ត្រូវ​​រថ​ភ្លើង​​កិន​​ដាច់​​ជា​​ ៣​​កំ​ណា​ត់ មើល​ទៅ​​គួរ​​ឲ្យ​​រន្ធត់​​បំ​ផុត កាល​ពី​​វេ​លា​​ម៉ោង ៣​និង​​១៥ នា​ទី​​ទៀប​ភ្លឺ ថ្ងៃ​ទី​​២០ ខែ​មី​នា ឆ្នាំ​​២០​១៤ ត្រង់​ចំ​ណុច​​ខាង​លិច​​ស្ពានផ្លូវ​រថភ្លើង​ក្តាត ចម្ងាយ​ប្រមាណ ៤០​ម៉ែត្រ ឋិត​ក្នុងភូមិ​ច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ស៊ឹម ភាព ហៅ​គួ​យ ភេទ​ប្រុស ឣា​យុ ២៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ ។ រថភ្លើង​បាន​រត់ចេញ ពី​រ៉ា​រថភ្លើង​កំពត ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ ដឹក​សម្ភា​រះ​ដូច​សព្វដង ប៉ុន្តែ​ជនរងគ្រោះ​មិនដឹង​ជា មាន​មូលហេតុ​ឣ្វី​នោះទេ ស្រាប់តែ​ទៅ​ដេក នៅលើ​ផ្លូវដែក បណ្តា​ល​ឲ្យ​កិន​ស្លាប់ យ៉ាង​រន្ធត់​បំផុត​។

​ក្រោយពេល​ពិនិត្យ​រួចរាល់ សមត្ថកិច្ច​នគរបាល បានប្រគល់​សាកសព ឲ្យ​ទៅ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី ។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ បាន​និយាយថា ជនរងគ្រោះ បាន​ផឹក​ស្រវឹងស្រា​ជោក រហូត​ភ្លេច​ស្មារតី ទើបបាន​ដើរទៅ​ដេក លើផ្លូវ​រថភ្លើង​ដោយ​ប្រថុយប្រថាន រហូត​ត្រូវ​រថភ្លើង កិន​ដាច់​ខ្លួន​ជា​៣ កំណាត់​បែ​បប​នេះ ៕

Wat 200312

 


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item