Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ក្រុមហ៊ុន​ផលិត​យន្តហោះ​ Boeing​ និង​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​នឹង​ទទួល​រង​បណ្តឹង​ក្រោយ​កើត​មាន​ករណី​យន្តហោះ​បាត់​ខ្លួន​

​កាលពី​ថ្ងៃ​ពុធ​ ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ ក្រុមហ៊ុន​ច្បាប់​មួយ​របស់​សហរដ្ឋអាមេរិក​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ស៊ី​កា​ហ្គោ​ បាន​អះអាង​ថា​ ក្រុមហ៊ុន​នឹង​រៀបចំ​សំណុំ​ឯកសារ​ប្តឹង​ទៅ​លើ​ក្រុមហ៊ុន​ផលិត​យន្តហោះ​ Boeing​ និង​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​ ដើម្បី​ទាមទារ​ប្រាក់​សំណង​រាប់​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​យន្តហោះ​ដឹក​អ្នកដំណើរ​ប្រភេទ​ Boeing777-200​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​ តាម​ជើងហោះហើរ​ MH370​ ជាមួយនឹង​មនុស្ស​ចំនួន​២៣៩​នាក់​ ដែល​បាន​បាត់​ខ្លួន​មក​ទល់​សព្វថ្ងៃ​ ។​

​ក្រុមហ៊ុន​ច្បាប់​ Ribbeck​ Law​ Chartered​ International​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ស៊ី​កា​ហ្គោ​ សហរដ្ឋអាមេរិក​ បាន​អះអាង​ថា​ ក្រុមហ៊ុន​នឹង​ដាក់​ពាក្យបណ្តឹង​ទាមទារ​ទៅ​តុលាការ​នៅ​រដ្ឋ​អ៊ី​លី​ណ​យ​ ដើម្បី​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​ និង​ក្រុមហ៊ុន​ផលិត​យន្តហោះ​ Boeing​ ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​នូវ​អ្វី​ដែល​ក្រុមហ៊ុន​ទាំង​២​នេះ​កំពុង​ទទួល​រង​នូវ​ការ​រិះគន់​ចំពោះ​មហន្តរាយ​ដែល​បាន​កើត​មាន​ក្នុង​ករណី​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​បាត់​ខ្លួន​ជាមួយនឹង​មនុស្ស​ចំនួន​២៣៩​នាក់​មិន​ទាន់​រក​ឃើញ​ ។​

​អ្នកស្រី​ ម៉ូ​នី​កា​ ឃែ​លី​ ប្រធាន​ផ្នែក​វិវាទ​អាកាសចរណ៍​របស់​ក្រុមហ៊ុន​ច្បាប់​ Ribbeck​ Law​ Chartered​ International​ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​មាននៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​ ប្រទេស​ម៉ា​ឡេ​ស៊ី​ថា​ ក្រុមហ៊ុន​នឹង​ដាក់​ពាក្យ​ប្តឹង​ទាមទារ​ប្រាក់​រាប់​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​អ្នកដំណើរ​ម្នាក់ៗ​ ដោយ​ផ្អែក​លើ​ពាក្យបណ្តឹង​កាលពី​លើក​មុន​ដែល​ក្រុមហ៊ុន​បាន​ធ្វើ​ពាក់ព័ន្ធ​នឹង​ករណី​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​បាត់​ខ្លួន​ ដោយ​ក្រុមហ៊ុន​នឹង​ជូនដំណឹង​អំពី​ការ​ដាក់​ពាក្យបណ្តឹង​នេះ​ទៅ​ដល់​សាច់ញាតិ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ផ្សេងៗ​ទៀត​នៅ​ប្រទេស​ចិន​ និង​ម៉ា​ឡេ​ស៊ី​ ។​

​នៅ​ក្នុង​របាយការណ៍​ដែល​បាន​ចេញ​កាលពី​មីនា​ ឆ្នាំ​២០១៤​នោះ​ ក្រុមហ៊ុន​ Ribbeck​ Law​ Chartered​ International​ បាន​បញ្ជាក់​ថា​ ក្រុមហ៊ុន​នឹង​ដាក់​ពាក្យបណ្តឹង​ស្នើ​សុំ​ឲ្យ​តុលាការ​បង្គាប់​ទៅ​ចុងចោទ​ផ្តល់​នូវ​ព័ស្តុតាង​និង​ព័ត៌មាន​លំអិត​ ជា​ពិសេស​ឯកសារ​ដែល​បាន​និង​កំពុង​ស្វែងរក​ ទាក់ទង​នឹង​ការ​ខ្វះចន្លោះ​ផ្នែក​មេកា​និក​ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​ ដែល​អាច​ជាដើម​ចមនាំ​ឲ្យ​មាន​គ្រោះ​មហន្តរាយ​ ។​ របាយការណ៍​បាន​បញ្ជាក់​ថា​ ក្រុមហ៊ុន​ជឿជាក់​ថា​ ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​ និង​ក្រុមហ៊ុន​ផលិត​យន្តហោះ​ Boeing​ ដែល​ជា​ចុងចោទ​ទាំង​ពីរ​នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​គ្រោះ​មហន្តរាយ​នៃ​យន្តហោះ​មាន​ជើងហោះហើរ​ MH370​ ៕​

Boeing


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item