Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

អ្នកលេង​ Faecbook​ ចាប់អារម្មណ៍​និង​ផ្តល់​ពិន្ទុ​ជូន​ឯកឧត្តម​ ឈាង​ វុន​ ជាប់​លេខ​២​ខាង​កាយវិការ​ឆ្ការដៃឆ្ការជើង​បន្ទាប់​ពី​បុរស​ខ្លាំង​

​មិនមែន​តែ​ក្នុង​រង្វង់​អ្នកលេង​ Facebook​ ដ៏​ពេញ​និយម​នៅ​កម្ពុជា​នោះ​ទេ​ សូ​ម្បី​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​ គឺ​សុទ្ធតែ​បាន​ទទួលស្គាល់​ពី​ភាព​ល្បីល្បាញ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​រយៈពេល​ជាង​២០​ឆ្នាំ​ខាង​និយាយ​យូរ​រាប់​ម៉ោង​ ឆ្ការដៃឆ្ការជើង​ វាសដៃ​វាសជើង​នៅ​មុខ​ក្បាល​មេក្រូ​ស្អេកស្កះ​ និង​ខាង​ប្រើ​ពាក្យ​សម្តី​មិនសូវ​ពិ​រោះ​ស្តាប់​ក្នុង​ឋានៈ​ជា​អ្នកដឹកនាំ​ប្រទេស​ ព្រមទាំង​មាន​អំណាច​អាច​ច្នៃ​ជើងមេឃ​ឲ្យ​ក្លាយជា​ជើងមុង​ ជើង​ទុង​ឲ្យ​ក្លាយជា​ជើង​ទា​ និង​មាត់ទ្វារ​ឲ្យ​ក្លាយជា​មាត់​បង្អួច​បាន​នៅ​កម្ពុជា​ ដ្បិត​ជា​បុរស​ពោរពេញ​ទៅ​ដោយ​អំណាច​មហិមា​ និង​ទ្រព្យសម្បត្តិ​មហាសាល​ ។​

​ដោយឡែក​ ចំពោះ​ឯកឧត្តម​ ឈាង​ វុន​ វិញ​ ដែល​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​ សហប្រតិបត្តិការ​អន្តរជាតិ​ ឃោសនាការ​ និង​ព័ត៌មាន​នៃ​រដ្ឋសភា​នីតិកាល​ទី​៥​ ក៏​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​គួរសម​នៅ​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ។​

​ក្រៅពី​ពាក្យពេចន៍​សម្តីសំដៅ​ គឺ​កាយវិការ​ឆ្ការដៃឆ្ការជើង​របស់​ឯកឧត្តម​ ឈាង​ វុន​ ត្រូវ​បាន​ក្រុម​អ្នកលេង​ Facebook​ ចាប់អារម្មណ៍​ និង​ផ្តល់​ពិន្ទុ​ឲ្យ​ជាប់​លេខ​២​ បន្ទាប់​ពី​កាយវិការ​ឆ្ការដៃឆ្ការជើង​របស់​បុរស​ខ្លាំង​ ដែល​ជា​មេ​កើយ​របស់​ឯកឧត្តម​ ឈាង​ វុន​ ។​

​ក្រុម​អ្នកលេង​ Facebook​ បាន​ធ្វើការ​ប្រៀបធៀប​ថា​ បុរស​ខ្លាំង​អាច​យក​វេទិកា​ប្រជុំ​រដ្ឋសភា​ដើម្បី​និយាយ​ម្នាក់ឯង​រាប់​ម៉ោង​ឲ្យ​អ្នកតំណាង​រាស្ត្រ​ស្តាប់​ និង​មិន​មាន​សិទ្ធិ​តបត​ទាក់ទង​នឹង​ការ​បកស្រាយ​អំពី​បញ្ហា​បោះបង្គោល​ព្រំដែន​គោក​រវាង​កម្ពុជា​និង​វៀតណាម​ ដោយ​យោង​តាម​សន្ធិសញ្ញា​បំពេញបន្ថែម​ ធ្វើ​នៅ​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម​ ចុះ​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០០៥​ រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ទៅ​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​ ។​ រីឯ​ឯកឧត្តម​ ឈាង​ វុន​ បើ​បាន​ឱកាស​ចូលរួម​ធ្វើ​ជា​វាគ្មិន​ក្នុង​វេទិកា​សម្ភាសន៍​នៃ​កម្មវិធី​វិទ្យុ​ផ្សេងៗ​ គឺ​បួង​ក្បាល​មេក្រូ​ចង់​និយាយ​តែ​ម្នាក់ឯង​ ដោយ​មិន​ផ្តល់​ឱកាស​ឲ្យ​វាគ្មិន​ដទៃ​ទៀត​ និង​ពិធីករ​និយាយ​ឡើយ​ ៕​

Chheang-Vun


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item