Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ផ្កាយរណប​រកឃើញ​បំណែក​នៅ​សមុទ្រ​ឥណ្ឌា សង្ស័យ​ជា​យន្តហោះ​ MH370 ដែល​បាត់ដាន​

​ប្រទេស​អូស្ត្រាលី៖ក្រុម​​អ្នក​ជំ​នាញ​​អូ​ស្ត្រា​លី​​បាន​​ឲ្យ​​ដឹង​ថាយន្ត​ហោះ​​ជួយ​ស​ង្គ្រោះ​​ជាតិរបស់​​អូ​ស្ត្រា​លីបាន​​ប្រទះ​ឃើញបំ​ណែក​​មួយ​ចំ​នួនដែល​​សង្ស័យ​ថា

​ប្រទេស​អូស្ត្រាលី ៖ ក្រុម​​អ្នក​ជំ​នាញ​​អូ​ស្ត្រា​លី​​បាន​​ឲ្យ​​ដឹង​ថា យន្ត​ហោះ​​ជួយ​ស​ង្គ្រោះ​​ជាតិ របស់​​អូ​ស្ត្រា​លី បាន​​ប្រទះ​ឃើញ បំ​ណែក​​មួយ​ចំ​នួន ដែល​​សង្ស័យ​ថា ជា​បំ​ណែ​ក​​របស់​​យន្ត​ហោះ​​ម៉ា​ឡេ​ស៊ី ដែល​​បាត់​ដាន​អស់​រ​យៈ​ពេល១២​ថ្ងៃ​មកហើយ​។ សារព័ត៌មាន Wall Street Journal រាយការណ៍​ថា បច្ចេកវិទ្យា​ផ្កាយរណប របស់​អូ​ស្រា្ត​លី បាន​រកឃើញ​បំណែក​ចំនួន​២ នៅក្នុង​សមុទ្រ​ឥណ្ឌា ដែល​អាចទាក់ទង នឹង​យន្តហោះ​ម៉ាឡេស៊ី MH370 ដែល​ដឹក​អ្នកដំណើរ ២៣៩ នាក់ ហើយ​បាត់​ការទាក់ទង​។​

​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក Tony Abbott និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា យន្តហោះ​ស្វែងរក កំពុងតែ​នៅលើ​ផ្លូវ ដើម្បី​បញ្ជាក់​បំណែក​នោះ ហើយ​វា​មិនទាន់​ច្បាស់លាស់​ទេ ថា​តើ​បំណែក​នោះ ជា​បំណែក​យន្តហោះ ដែល​បាត់​ឬ​យ៉ាងណា​។ ដោយឡែក​រដ្ឋមន្ត្រី ការពារ​ប្រទេស​ម៉ាឡេស៊ី លោក Hishammuddin Hussein និយាយថា របាយការណ៍ របស់​អូស្ត្រាលី គឺអាច​ទុកចិត្តបាន តែ​ស្នើ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន នឹង​ការ​ហក់​ចូល​សេចក្តីសន្និដ្ឋាន​ណាមួយ​។​

​លោក Hishammuddin Hussein បាន​បន្តថា បន្ទាប់ពី​ការប្រកាស របស់លោក Abbott គាត់​មិនទាន់​ឃើញ​រូបភាព​ទេ តែ​សង្ឃឹមថា នេះ​ជា​ការវិវឌ្ឍ​ដោយ​វិជ្ជមាន​មួយ​។ អ្នកនាំពាក្យ​របស់ នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ម្នាក់ បាន​និយាយថា ពួកគេ​ពឹង​ផ្អែកលើ​ព័ត៌មាន​ទុកចិត្ត ពី​រូបភាព​ផ្កាយរណប ដែល​ត្រូវ​បានផ្តល់​ឲ្យ​។ មន្ត្រី​អូស្ត្រាលី គ្រោង​នឹងធ្វើ​សន្និសីទ​សារព័ត៌មាន នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ នេះ​ផងដែរ​៕

Wat 190330 Wat 190931


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item