
ឈ្មោះ ហេង សេងហុង អាងអំណាចជាក្មួយលោក ប៉ោ វណ្ណៈ មេប៉េអឹមខេត្តបាត់ដំបង ផឹកស៊ីស្រវឹងបាញ់បោះសេរី គ្មាននរណាហ៊ានប៉ះពាល់
ខេត្តបាត់ដំបង៖បន្ទាប់ពីផឹកស៊ីស្រវឹងធ្លាក់ភ្នែកបុរសម្នាក់ឈ្មោះហេងសេងហុងនាយអាវុធហត្ថការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង ៖ បន្ទាប់ពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក បុរសម្នាក់ឈ្មោះ ហេង សេងហុង នាយអាវុធហត្ថ ការិយាល័យប្រឆាំងគ្រឿងញៀន ដោយអាងអំណាចជាក្មួយ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបាត់ដំបង បានបាញ់បោះសេរី គ្មាននរណាហ៊ានហើបមាត់ កាលពីវេលាម៉ោង ៦និង១០នាទី ល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ នៅចំណុចមុខសណ្ឋាគារ ហូលីដេ ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខណៈដែលចេញពី ក្លឹបខារ៉ាអូខេអាស៊ាន មិនទាន់បង់លុយថ្លៃស៊ីផឹកនៅឡើយ។
សាក្សីបានដឹងថា ឈ្មោះ ហេង សេងហុង នាយអាវុធហត្ថ ការិយាល័យប្រឆាំងគ្រឿងញៀនបានផឹកស៊ីនៅ អាស៊ានក្លឹបខារ៉ាអូខេ ក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង យកស្រាពីក្រៅចូលផឹកក្នុងហាង អស់ ៤ដប មិនទាន់អោយប្រាក់ ថ្លៃខារ៉ាអូខេ ក៏បើករថយន្តឆ្លាមពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរៈភូមិន្ទ របស់ខ្លួនចេញទៅបាត់មួយសន្ទុះ ស្រាប់តែទទួលបាន ព័ត៌មានថា បុរសរូបនេះបើករថយន្ត ទៅដល់មុខសណ្ឋាគារ ហូលីដេ ភូមិព្រែកមហាទេពសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បានចុះចេញពីរថយន្ត ទាញដកកាំភ្លើងខ្លី បាញ់រះឡើងលើចំនួន ២គ្រាប់ ធ្វើអោយមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ក្រោយមកសមត្ថកិច្ចនគរបាល បានទៅអន្តរាគមន៍នាំអោយចូលរថយន្ត បុរសរូបនេះក្រាញមិនចូល ទាល់តែកម្លាំងអាវុធហត្ថ ទៅណែនាំទើបគាត់ចូលរថយន្ត។ យ៉ាងណាក៏ដោយ ឈ្មោះ ហេង សេងហុង បានប្រាប់អ្នកយកព័តមានថា ហេតុការណ៍ដែលខ្លួនបាញ់ចំនួន ២គ្រាប់នោះ ដោយសារខឹងមិត្តភ័ក្ត ហៅវាមិនឆ្លើយ និងមិនឈប់រថយន្ត។ មតិសាធារណៈបានរិះគន់ថា ឈ្មោះ ហេង សេងហុង ជាក្មួយលោក ប៉ោ វណ្ណៈ មេបញ្ជាការអាវុធហត្ថ ខេត្តបាត់ដំបង ពេលដឹងថា លោក ប៉ោ វណ្ណៈ មិននៅក្នុងខេត្ត គាត់តែងតែផឹកស៊ី បង្ករឿងអាស្រូវព្រោះគ្មាននរណាហ៊ានបង្ក្រាបគាត់ទេ ក្រៅពីលោក ប៉ោ វណ្ណៈ ដែលជាពូនិងជាមេបញ្ជាការរបស់ខ្លួន៕ ដោយ កែវនាង
Source from: watphnom-news.com
Post a Comment