Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ក្រុមហ៊ុនផលិតរថយន្តTOYOTA​​ ទទួលរងការផាកពិន័យ​ចំនួន១,២ពាន់លាន​ដុល្លារពីសហរដ្ឋអាមេរិក ក្នុងបទឆបោក​អតិថិជន

ក្រុមហ៊ុនផលិតរថយន្តTOYOTA​ របស់ជប៉ុនត្រូវទទួួលរងការផាកពិន័យដោយសហរដ្ឋអាមេរិក​នូវទឹកប្រាក់ចំនួន​១,២ពាន់លាន​ដុល្លារ​អាមេរិក   ពីបទឆបោកអតិថិជន កាលពីអំឡុងចុងឆ្នាំ២០០៩ និងដើមឆ្នាំ២០១០កន្លងមក លើបញ្ហាប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត ។

អាជ្ញាធរសហរដ្ឋអាមេរិកនិងក្រុមហ៊ុនផលិតរថយន្តTOYOTA បានព្រមព្រៀងគ្នាស្តីពីការផាកពិន័យនេះរួចហើយ។​ ឋិតនៅក្រោមអានុភាពនៃកិច្ចព្រមព្រៀង រវាងអាជ្ញាធរសហរដ្ឋអាមេរិក និងក្រុមហ៊ុនផលិតរថយន្តTOYOTAនេះ គឺក្រុមហ៊ុនផលិតរថយន្តTOYOTA របស់ជប៉ុន បានសារភាពថា ខ្លួនបានបំភ័ន្តអតិថិជនសហរដ្ឋអាមេរិក តាមរយៈការលាក់បាំង និងការបង្កើតសេចក្តីថ្លែងការណ៍ជាសាធារណៈ ដល់អតិថិជន ដែលឆបោកអំពីបញ្ហាប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត ចំនួន២ចំណុច ដែលបង្កឲ្យមានការបង្កើនល្បឿនដោយអចេតនា ។


លោក​ Eric Holder អគ្គរដ្ឋអាជ្ញាបានឲ្យដឹងថា ផ្ទុយពីការបង្ហាញ និងការកែតម្រូវបញ្ហាប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត ដែលពួកគេបានដឹងនោះ ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុននេះ បែរជាបំភ័ន្តសេចក្តីថ្លែងការណ៍ជាសាធារណៈ​ដល់អតិថិជននិងផ្តល់លទ្ធផល​មួយដែលមិនសម​ហេតុសមផល   ឲ្យទៅ សមាជិកសភាអាមេរិកទៅវិញ ។ លោកបានបន្ថែមទៀតថា ប្រសិនបើផ្នែកណាមួយនៃរថយន្តមានបញ្ហាសុវត្ថិភាពនោះ ក្រុមហ៊ុនផលិតរថយន្តត្រូវមានតួនាទីបញ្ជាក់ការពិតអំពីបញ្ហានេះ ដើម្បីធ្វើការជួសជុលឲ្យបានឆាប់រហ័ស និងប្រាប់ការពិតភ្លាមៗ​អំពីបញ្ហានិងវិសាលភាពរបស់ខ្លួន ។


លោក Anthony Foxx រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិកបានមានប្រសាសន៍ឲ្យដឹងថា ការផាកពិន័យនេះ បានបញ្ជូនសារដ៏មានឥទ្ធិពល​មួយទៅកាន់អ្នកផលិតរថយន្តទាំងអស់ ដើម្បីឲ្យអនុវត្តទៅតាមការទាមទារលើការប្រមូលរថយន្តត្រឡប់មកវិញ ហើយបើមិនដូច្នោះទេ ពួកគេនឹងទទួលរងផលវិបាកយ៉ាងធ្ងន់ធ្ងរ ។


ក្រៅពីការផាកពិន័យដ៏ធំនេះ អ្នកត្រួតពិនិត្យឯករាជ្យមួយនឹងត្រូវបង្កើតឡើងដើម្បីត្រួតពិនិត្យគោលការណ៍ប្រតិបត្តិ និងដំណើរការដែលជាប់ពាក់ព័ន្ធទៅនឹងសេចក្តីថ្លែងការណ៍ជាសាធារណៈស្តីអំពីបញ្ហាសុវត្ថិភាពរថយន្ត របស់ក្រុមហ៊ុនផលិតរថយន្តTOYOTAនេះ ៕

8rtjeba6


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item