Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

សាកលវិទ្យាល័យ​បញ្ញា​ជាតិ​ប្តឹង​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ម្នាក់​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​

​កាលពី​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ សាកលវិទ្យាល័យ​បញ្ញា​ជាតិ​ដែល​មាន​លោក​បណ្ឌិត​ រុន​ រ័​ត្ន​វាសនា​ ជា​សាកល​វិទ្យា​ធិ​ការ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ ដោយ​សម្តែង​នូវ​ការ​សោកស្តាយ​ និង​ការ​ខកចិត្ត​ចំពោះ​ការ​វិនិច្ឆ័យ​សេចក្តី​របស់​លោក​ លី​ លី​ប​ម៉េ​ង​ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​២១២០​ ចុះ​ថ្ងៃ​ទី​០៥​ ខែកក្កដា​ ឆ្នាំ​២០១៣​ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​បាន​ចេញ​សាលក្រម​ព្រហ្មទណ្ឌ​លេខ​២៧​ "​ខ​"​ ចុះ​ថ្ងៃ​ទី​០៧​ ខែមេសា​ ឆ្នាំ​២០១៤​ និង​ប្តឹង​លោក​ចៅក្រម​ លី​ លី​ប​ម៉េ​ង​ ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដេ​ល​មាន​ ​ឯកឧត្តម​បណ្ឌិត​ទេស​រដ្ឋមន្ត្រី​ ឱម​ យ៉ិ​ន​ទៀង​ ជា​ប្រធាន​ ឲ្យ​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​នៃ​សាលក្រម​ដែល​សម្តេច​ដោយ​លោក​ចៅក្រម​ជំនុំជម្រះ​ ពាក់ព័ន្ធ​នឹង​ការ​ស៊ីសំណូក​           ពុក​រលួយ​ ។​

​ក្រុមប្រឹក្សាភិបាល​ និង​គណៈ​គ្រប់គ្រង​នៃ​សាកលវិទ្យាល័យ​បញ្ញា​ជាតិ​ បាន​អះអាង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ ដោយ​ចាត់​ទុក​ការ​សម្រេចសេចក្តី​របស់​លោក​ចៅក្រម​ជំនុំជម្រះ​ លី​ លី​ប​ម៉េ​ង​ ថា​ បាន​រំលោភ​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​សេចក្តីសម្រេច​អធិបញ្ជា​របស់​អគ្គ​ព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​ និង​បាន​លុបលាង​អំពើ​ឃោរឃៅ​របស់​ជនជាប់ចោទ​ឈ្មោះ​ ហ៊​យ​ ហ៊ា​ង​ ជាមន្ត្រីកងរាជអាវុធហត្ថ​ និង​គូកន​ ដែល​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​សាកលវិទ្យាល័យ​អស់​ចំនួន​៣៣១.៧០០​ដុល្លារ​អា​មេ​រិ​ក​ ។​

​ក្រៅពី​ការ​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នោះ​ សាកលវិទ្យាល័យ​បញ្ញា​ជាតិ​ក៏​បាន​ប្តឹង​សុំ​ឲ្យ​ឯកឧត្តម​ ឌិ​ត​ មុន្ទី​ ប្រធាន​តុលាការ​កំពូល​ និង​ជា​ប្រធាន​ក្រុមប្រឹក្សាវិន័យ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ជួយ​ស៊ើបអង្កេត​ និង​ផ្តល់​យុត្តិធម៌​ដល់​សាកលវិទ្យាល័យ​ផង​ បន្ទាប់​ពី​មានការ​សម្រេចសេចក្តី​ពោរពេញ​ដោយ​ភាព​មិន​ប្រក្រតី​របស់​លោក​ចៅក្រម​ លី​ លី​ប​ម៉េ​ង​ ។​

​សូម​បញ្ជាក់​ជូន​ថា​ លោក​ លី​ លី​ប​ម៉េ​ង​ ជា​សិស្ស​ចៅក្រម​ជំនាន់​ទី​១​ នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ ត្រូវ​បាន​តែងតាំង​ឲ្យ​ទៅ​បម្រើ​ការងារ​ជា​ចៅក្រម​កម្មសិក្សា​នៅ​សាលាដំបូង​ខេត្តស្វាយរៀង​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២០៥/៥៣៤​ ចុះ​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០០៥​ ។​ លោក​ លី​ លី​ប​ម៉េ​ង​ ត្រូវ​បាន​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​នៃ​អង្គចៅក្រម​ និង​ចាត់​ឲ្យ​នៅ​បម្រើ​ការងារ​នៅ​សាលាដំបូង​ខេត្តស្វាយរៀង​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២០៧/០៦៧​ ចុះ​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០០៧​ ។​ ក្រោយមក​ទៀត​ លោក​ចៅក្រម​ លី​ លី​ប​ម៉េ​ង​ ក៏​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ឲ្យ​មក​បម្រើ​ការងារ​ជា​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១១/៦៩៥​ ចុះ​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០១១​ ។​

​លោក​ លី​ លី​ប​ម៉េ​ង​ ក៏​ជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ម្នាក់​ដែរ​ ដែល​មាន​អត្តលេខ​១៦៧​ ប៉ុន្តែ​សព្វ​ថ្ងៃជា​មេធាវី​សុំ​នៅ​ក្រៅបញ្ជី​គណៈមេធាវី​ (​ដោយសារ​មាន​វិសមិតភាព​មក​បំពេញការងារ​ជា​ចៅក្រម​)​ ។​ លោក​បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​ នា​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​១៩៩៧​ ៕​

 Ly-Libmeng-5 Ly-Lipmeng


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item