សមាជិករាជរដ្ឋាភិបាលបុរសខ្លាំងម្នាក់បញ្ចេញក្បាច់គុនដាក់រូបចម្លាក់ និងសងសឹកជាមួយជើងក្តាមសេះ
បន្ទាប់ពីបញ្ចេញក្បាច់គុនដាក់រូបចម្លាក់តាំងនៅស្ងៀមនឹងថ្កល់រួចមក មន្ត្រីសមាជិករាជរដ្ឋាភិបាលអាណត្តិទី៥ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជានាយករដ្ឋមន្ត្រីម្នាក់ ដែលត្រាស់បង្គាប់តែងតាំងដោយព្រះរាជក្រឹត្យឡាយព្រះហស្តលេខាដោយព្រះមហាក្សត្ររូបនោះ បានបញ្ចេញកំហឹងសងសឹកមួយទៀតជាមួយនឹងជើងក្តាមសេះ គឺប្រុងទំពាឲ្យខ្ទេចតែម្តង ។
មន្ត្រីសមាជិករាជរដ្ឋាភិបាលរបស់បុរសខ្លាំងដែលបញ្ចេញក្បាច់គុនដាក់រូបចម្លាក់ និងបញ្ចេញកំហឹងសងសឹក ឬសាកកម្លាំងជាមួយជើងក្តាមសេះនោះ គឺឯកឧត្តម ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សចំណុះទីស្តីការគណៈរដ្ឋមន្ត្រី ។
ឯកឧត្តម ផៃ ស៊ីផាន ដែលស្ពាយការយល់ដឹងមកពីសហរដ្ឋអាមេរិក ត្រូវបានតែងតាំងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីអាណត្តិទី៥នេះ បន្តពីអាណត្តិទី៤ ដឹកនាំដោយបុរសខ្លាំងជានាយករដ្ឋមន្ត្រី ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ។
បណ្តាប្រិយមិត្តអ្នកលេងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយមនៅកម្ពុជា បានស្គាល់ឯកឧត្តម ផៃ ស៊ីផាន រឹតតែច្បាស់នៅពេលដែលឯកឧត្តមរូបនេះបានបង្កើតនូវទ្រឹស្តីមួយថា "មានលុយ មានយុត្តិធម៌" ៕
Source from: www.dtn7.com























Loading...




Post a Comment