Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

កំពុងតែ​កុម្ម៉ង់​ឲ្យ​ជាង​អ៊ុតសក់​ត្រង់ ត្រូវ​គូ​ជម្លោះ​ដេញ​កាប់ ផ្អើល​ហាង​អ៊ុតសក់យីហោ លី​ណា​

​រាជធានី​ភ្នំពេញ៖យុវ​ជន​​ម្នាក់​​ពេល​​កំ​ពុង​តែកុ​ម្ម៉ង់​​ឲ្យ​​ជាង​​អ៊ុត​​សក់​ត្រង់ស្រាប់​តែ​​អ​តី​ត​​គូ​ទំ​នាស់​​ដើរ​មក​​ប្រ​ទះ​ឃើញក៏​​រត់​​ទៅ​យក​​កាំ​បិត​​កា​​​ចែត​​​ចុង​​ស្រួចមក​កាប់​​ក្បាល​​ប​ណ្តា​ល​​ឲ្យ​​របួសហូរ​ឈាម​​ស្រោច​​ខ្លួន

​រាជធានី​ភ្នំពេញ ៖ យុវ​ជន​​ម្នាក់​​ពេល​​កំ​ពុង​តែ កុ​ម្ម៉ង់​​ឲ្យ​​ជាង​​អ៊ុត​​សក់​ត្រង់ ស្រាប់​តែ​​អ​តី​ត​​គូ​ទំ​នាស់​​ ដើរ​មក​​ប្រ​ទះ​ឃើញ ក៏​​រត់​​ទៅ​យក​​កាំ​បិត​​កា​​​ចែត​​​ចុង​​ស្រួច មក​កាប់​​ក្បាល​​ប​ណ្តា​ល​​ឲ្យ​​របួស ហូរ​ឈាម​​ស្រោច​​ខ្លួន ហើយ​​ភ្លាមៗ​​នោះ​​ជន​ដៃ​ដល់ ក៏​ត្រូវបាន​កម្លាំង​សមត្ថកិច្ច ឃាត់ ខ្លួន​ភ្លាមៗ​ផងដែរ កាលពី​វេលា​ម៉ោង ១៨​និង​៣០ នាទី​ព្រលប់ ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៤ នៅ​ចំណុច​ក្នុង​ហាង​អ៊ុតសក់ យីហោ​លី​ណា មាន​ទីតាំង​ផ្ទះ​លេខ​២៦Eoz ផ្លូវ​លេខ​៨១ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ​។​

​ជនដៃដល់​ដែល​ឃាត់ខ្លួន មានឈ្មោះ ជា ហេង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ​សិស្សសាលា​ចិន​ទួន​ហ្វា ស្នាក់​នៅផ្ទះ​លេខ​១៦E៣ ផ្លូវ​លេខ​៨១ ភូមិ​៨ សង្កត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ ដកហូត​បាន​វត្ថុតាង កាំបិត​កា​ចែវ​ចុង​ស្រួច ដង​ឈើ​ប្រវែង​៤០ សង់ទីម៉ែត្រ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ រស់ សា​វ៉ៃ ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ​សិស្ស ស្នាក់នៅ​សង្កាត់​អូ​ឫស្សី​ទី​៤ ខណ្ឌ​៧​មករា បាន​រងរបួស​ត្រង់​ក្បាល ខាងឆ្វេង​ដេរ ៤​ថ្នេរ​។​

​សាក្សី​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ចូល​ហាង​អ៊ុតសក់ ពេល​កំពុង​កុម្ម៉ង់​ឲ្យ​ជាង​អ៊ុតសក់​ត្រង់ ស្រាប់តែ​ជនដៃដល់​អតីត​គូទំនាស់ ដែល​មាន​​ទីលំនៅ​ក្បែរ​នោះ ដើរមក​ឃើញ​ជនរងគ្រោះ ដែល​ធ្លាប់​មានទំនាស់ ជាមួយគ្នា​កន្លងមក​នោះ ជនដៃដល់​ក៏​រត់ឡើង​ទៅលើផ្ទះ កាន់​កាំបិត​ចុង​ស្រួច មក​កាប់​ជនរងគ្រោះ​ទាំង​កំរោល បណ្តាល​ឲ្យ​របួស​ក្បាល​ហូរឈាម​ស្រោច​ខ្លួន ហើយ​ជនរងគ្រោះ ក៏​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​ភ្លាមៗ ចំណែក​ជនដៃដល់ ក៏​ត្រូវបាន​កម្លាំង​សមត្ថកិច្ច ឃាត់ខ្លួន​នាំមក​កាន់ ស្នាក់ការ​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​២ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Wat 23044
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item