Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

អ្នកភូមិ​ផ្ទុះ​កំហឹង​ដុត​ឃ្លាំង​និង​ផ្ទះ​ក្រុមហ៊ុន SK ដោយសារ​រឿង​ចុះ​វាស់ដី ​រំលោភព្រៃអារក្ស

​ខេត្ត​រតនគីរី៖ប្រ​ជា​ពល​រដ្ឋ​​នៅ​​ភូមិ​​ហាត់​​ប៉ក់ពោរ​ពេញ​​ដោយ​​កំ​ហឹងបាន​​លើក​គ្នា​ទៅ​​ដុត​​ផ្ទះ​​និង​​ឃ្លាំងរប​ស់​​ក្រុម​ហ៊ុនSKដោយ​​ចោទ​ប្រ​កាន់​ថាអា​ជ្ញា​ធរ​​ស្រុក

​ខេត្ត​រតនគីរី ៖ ប្រ​ជា​ពល​រដ្ឋ​​នៅ​​ភូមិ​​ហាត់​​ប៉ក់ ពោរ​ពេញ​​ដោយ​​កំ​ហឹង បាន​​លើក​គ្នា​ទៅ​​ដុត​​ផ្ទះ​​និង​​ឃ្លាំង រប​ស់​​ក្រុម​ហ៊ុន SK ដោយ​​ចោទ​ប្រ​កាន់​ថា អា​ជ្ញា​ធរ​​ស្រុក និង​​ក្រុម​ហ៊ុន​​ឃុប​ឃិត​​គ្នា រំ​លោភ​​យក​​ដី​ព្រៃ​​អា​រក្ស ដែល​​គេ​​ហៅ​ថា ព្រៃ​​ដុង​​ចែ​ន​​វែ​នរបស់​ពួកគាត់ កាលពី​វេលា​ម៉ោង ១២​និង​៤៥ នាទី ថ្ងៃត្រង់ ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៤ នៅ​ភូមិ​ហាត់​ប៉ក់ ឃុំ​ហាន់​ប៉ក់ ស្រុក​វឺ​ន​សៃ ត្រងចំណុច​ទីតាំង​ក្រុមហ៊ុន SK  ។

​ក្នុង​ហេតុការណ៍​នោះ គេ​ឃើញ​ផ្ទះ ២​ខ្នង​ ត្រូវ​ឆេះ​អស់ទាំង​ស្រុង ព្រមទាំង​សម្ភារៈ​នៅក្នុង​ផ្ទះ​នោះ ចំណែក​ផ្ទះមួយ​ខ្នង​ទៀត ដុត​មិន​ឆេះ តែ​ត្រូវ​ប្រជាពលរដ្ឋ កាប់​ចិញ្ច្រាំ​ជញ្ជាំង​ខ្ទេចខ្ទីរ​អស់ រីឯ​ការខូចខាត សរុប​ជា​ទឹកប្រាក់ អស់​ប៉ុន្មាន​នោះ អ្នក​សា​ព័ត៌មាន ពុំ​អាច​ដឹង​ទេ ដោយ​ក្រុមហ៊ុន​នេះ ហាក់បីដូច​មានការ​លាក់លៀម មិន​ស្វាគមន៍​អ្នក​សា​ព័ត៌មាន និង​មិន​ផ្ដល់​កិច្ច​សម្ភាស ។

​លោក ចាន់ ខុង មេឃុំ​ហាន់​ប៉ក់ បាន​ឲ្យ​ដឹងថា ការ​ចុះមក​សិក្សា វាស់វែង​ដីព្រៃ​នេះ មាន​ក្រុមចម្រុះ​របស់​អាជ្ញាធរខេត្ត និង​ស្រុក ហើយ​ការសិក្សា​វាស់វែង​នោះ លោក​ពុំបាន​ដឹងថា គេ​សិក្សា​វាស់វែង​ដើម្បី​អ្វី​ទេ ពីព្រោះ​គេ​ពុំបាន​ជូនដំណឹង ឬ​ធ្វើការ​ផ្សព្វ​ឲ្យ ប្រជាពលរដ្ឋ ដឹង​ជាមុន​ទេ​។ លោក​មេឃុំ បាន​បន្តទៀតថា ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៤ ជា​ថ្ងៃ​ដែល​គេ​ចុះ សិក្សា​វាស់វែង ខណៈដែល​គេ​ចុះទៅ គេ​គ្រាន់តែ​ទូរស័ព្ទ ឲ្យ​លោក​ទៅ​ចូលរួម តែ​លោក​ពុំបាន​ទៅ​ទេ ដោយ​លោក​នៅ​ឆ្ងាយ  ដំណឹង​ក៏​ជូន​ជាបន្ទាន់ ហើយ​ម្យ៉ាងទៀត លោក​ខ្លាច​ប្រជាពលរដ្ឋ​ចោទថា លោក​ឃុបឃិត លក់​ដី​ឲ្យ​ក្រុមហ៊ុន ។​

​ជុំវិញ​ករណី​ខាងលើនេះ លោក ទឹម ស៊ី​ណាត ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមេសា នេះ​ថា លោក​ទៅ​ភ្នំពេញ លោក​​ពុំ​បានដឹង​ទេ ។ ចំណែក​លោក ង៉ែត ញិច ប្រធាន​ភូមិបាល ស្រុក​វឺ​ន​សៃ ក៏បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ថា លោក​ពុំបាន​ចូលរួម​ទេ ហើយ​ការចុះ​សិក្សា វាស់វែង​អ្វី​នោះ ក៏​លោក​ពុំបាន​ដឹង​ដែរ​។  ចំពោះ​លោក ជុំ ងឹល អភិបាលស្រុក​វឺ​ន​សៃ ក៏​ប្រាប់​តាម​ទូរស័ព្ទ​ថា លោក​ជាប់​ប្រជុំ ។​

​ទោះជា​យ៉ាងណាក៏ដោយ  អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ មុន​និង​ចុះទៅ​សិក្សា ធ្វើ​អ្វី​នៅ​មូលដ្ឋាន​ណាមួយ គួរតែ​ជូនដំណឹង ឲ្យ​អាជ្ញាធរ​ភូមិ​.​ឃុំ ឬ​ចុះទៅ​ផ្សព្វផ្សាយ ឲ្យ​ប្រជាពលរដ្ឋ នៅ​តំបន់​នោះ​ដឹង​ជាមុន​ថា យើង​ចុះទៅ​ធ្វើ​អ្វី​ដើម្បី​អ្វី បើសិនជា​វាស់ដី​កំណត់ ព្រំប្រទល់ រវាង​ក្រុមហ៊ុន​និង​ដី​រដ្ឋ  រវាង​ក្រុមហ៊ុន​និង​ដី ភូមិ​.​ឃុំ ក៏ត្រូវ​តែមាន​ការ ផ្សព្វផ្សាយ​ជាមុន​ដែរ​។    

​គួរបញ្ជាក់​ផងដែរ  ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ឃុំ បាន​ចោទប្រកាន់ ទៅលើ​អាជ្ញាធរខេត្ត និង​ក្រុមហ៊ុន​ថា ពួកគេ​បាន​ឃុបឃិត​គ្នា រំលោភ​យក​ដី​ពួកគាត់ ដែលជា​ដី​សំរាប់ ទុក​សែន​អារក្ស ដែល​ពួក​គាត់​​ខំ​​ថែ​​រ​ក្សា​ទុក​ ហើយ​ទង្វើ​​អាជ្ញា​ធរ​ខេត្ត និង​ក្រុមហ៊ុន SK ដែល​បាននិងកំពុង​អភិវឌ្ឍន៍​ស្អី នៅ​ក្នង​តំបន់​ពួកគាត់ ដោយ​ពួកគាត់ ពុំ​បានដឹង​ដូច្នេះ អាច​ចាត់ទុកថា គឺជា​ការប្រមាថ រំលោភ​យក​ទ្រព្យសម្បត្តិ របស់​ពួកគាត់ ។ ទាក់ទិន​ករណី​ខាងលើនេះ លោក ប៉ាវ ហមផាន អភិបាលខេត្ត​រតនគីរី  ពុំ​អាច​សុំ​ការបំភ្លឺ​បានទេ ដោយ​ទូរស័ព្ទ​ហៅចូល លោក​បាន​ប្រាប់ថា កំពុង​ជាប់​ប្រជុំ​៕ ដោយ  បាន​លុង​

Wat 23041 Wat 23042 Wat 23043
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item