Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ផ្លេកបន្ទោ​និង​រន្ទះ មាន​ភ្លើង​ខៀវ​ពេញ​ផ្ទះ បាញ់​ស្លាប់ ២​នាក់ របួសធ្ងន់​ ៣​នាក់​ គួរឲ្យរន្ធត់

​ខេត្ត​ព្រះសីហនុ៖យ៉ាង​ហោច​ណាស់​​បុរស២​​នាក់បាន​​ស្លាប់​ភ្លាមៗនិង​​របួស​ធ្ងន់​​ស្រាល​​ចំ​នួន៣​​នាក់ដោយ​សារ​​រន្ទះ​បាញ់នៅ​ក្នុង​​ភូមិ​​អូរ​​ត្រ​ជាក់​​ចិ​ត្ដ

​ខេត្ត​ព្រះសីហនុ ៖ យ៉ាង​ហោច​ណាស់​​បុរស ២​​នាក់ បាន​​ស្លាប់​ភ្លាមៗ និង​​របួស​ធ្ងន់​​ស្រាល​​ចំ​នួន ៣​​នាក់ ដោយ​សារ​​រន្ទះ​បាញ់ នៅ​ក្នុង​​ភូមិ​​អូរ​​ត្រ​ជាក់​​ចិ​ត្ដ ឃុំ អូរ​ត្រេះ ស្រុក​​ស្ទឹង​ហាវ កាល​ពី​​រសៀល​​ថ្ងៃ​ទី ២២ ខែ​មេ​សា ឆ្នាំ​​២០​១៤ ខ​ណៈ​ដែល​​ពួកគេ​ជ្រក​ភ្លៀង នៅក្នុង​ផ្ទះមួយ​កន្លែង​។​

​មន្ដ្រីប៉ូលិស​ស្រុក​ស្ទឹងហាវ បានឱ្យដឹងថា អ្នកស្លាប់​ទាំង ២​នាក់​នោះ មានឈ្មោះ ខែម ង៉ែត​អាយុ ៤៤​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ស្រុកកំណើត​នៅ ស្រុក​កំពង់ត្រាច ខេត្ដ  កំពត និង​ម្នាក់ទៀត​ឈ្មោះ សួន វ​ណ្ណី អាយុ ៥២​ឆ្នាំ ជា​អ្នករស់នៅ កន្លែងកើតហេតុ ត្រូវជា​ម្ចាស់ផ្ទះ​។ មុនពេល​ក់ត​ហេតុ មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង អ្នកស្រុក​ម្នាក់ៗ មិន​ហ៊ាន​ចេញ មក​ក្រៅ​ផ្ទះ​ទេ គឺ​នាំគ្នា​សម្ងំ​ជ្រក​ភ្លៀង គ្រប់ៗ​គ្នា ។

​ស្រាប់តែ​ពេលនោះ គេ​សង្កេតឃើញ​មាន​ផ្លេកបន្ទោ មួយ​មាន​ភ្លើង​ខៀវ ពេញ​ផ្ទះ​ជនរងគ្រោះ តែ​ពុំមាន​សម្រែក អ្នកផ្ទះ​រងគ្រោះ​នោះទេ គឺ​ស្ងាត់ ។ លុះ​មួយសន្ទុះ​ក្រោយមក អ្នកស្រុក​នៅផ្ទះ​ជិតខាង ក៏រ​ត់ទៅ​មើល​ស្រាប់តែ​ឃើញ ជនរងគ្រោះ ដេក​រដូករណែល​ពេញ​ដី ដោយ​ខ្លះ​សន្លប់ ខ្លះ​ស្លាប់ ឡើង​ទន់​ខ្លួន​បាត់ទៅហើយ​៕

Wat 2304
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item