Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ផ្ទុះ​កំប៉ុង​ហ្គាស៍​ឆេះ​ផ្ទះ​បណ្ដែត​ទឹក របួស​ប្តី​ប្រពន្ធ​និង​កូនតូច ខូចខាត​ជាង ១​ម៉ឺន​ដុល្លារ​

​ខេត្តកំពង់ឆ្នាំង៖ផ្ទះ​​ប​ណ្ដែ​ត​​ទឹក​​មួយ​​ខ្នងបាន​​ឆាប​ឆេះ​និង​​ម​នុស្ស៣​​នាក់​​គឺ​​ម្តាយឪ​ពុកនិង​​កូន​តូចបាន​​រង​របួស​​ធ្ងន់​​ស្រាលដោយ​សារ​​ផ្ទុះ​​កំ​ប៉ុង​​ហ្គាស

​ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​​ប​ណ្ដែ​ត​​ទឹក​​មួយ​​ខ្នង បាន​​ឆាប​ឆេះ​និង​​ម​នុស្ស ៣​​នាក់​​គឺ​​ម្តាយ ឪ​ពុក និង​​កូន​តូច បាន​​រង​របួស​​ធ្ងន់​​ស្រាល ដោយ​សារ​​ផ្ទុះ​​កំ​ប៉ុង​​ហ្គាស ពេល​កំ​ពុង​​ដាំ​បបរ​​នៅ​ក្នុង​​ផ្ទះ កាល​ពី​​វេលា​​ម៉ោង ៦​​និង​​៤០ នា​ទី​​យប់​​ថ្ងៃ​ទី​​៧ ខែ​មេ​សាឆ្នាំ​២០១៤ នៅក្នុង​ភូមិ​កណ្ដាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ជា​អ្នកនេសាទ​ត្រី​ទាំង ៣​នាក់​នោះ រួមមាន​១. ឈ្មោះ ហ៊ី​វ អាយុ ២៨​ឆ្នាំ ជា​ប្ដី​រងរបួស​រលាកភ្លើង​ធ្ងន់ធ្ងរ ២. ឈ្មោះ ទៀក អាយុ ២៣​ឆ្នាំ ជា​ប្រពន្ធ​រងរបួស​ស្រាល និង​៣. ឈ្មោះ ហាវ អាយុ ៣​ឆ្នាំ ជា​កូនរង​របួសស្រាល ពួកគេ​ទាំង ៣​នាក់ រស់នៅ​លើផ្ទះ​បណ្តែត​ទឹក ក្នុងភូមិ​សង្កាត់ កើតហេតុ​ខាងលើ​។​

​មុនពេល​កើតហេតុ ក្រុមគ្រួសារ​ជនរងគ្រោះ បាន​ដាំបបរ​ជាមួយ​ចង្ក្រានហ្គាស៍ នៅផ្ទះ​បាយ ខណៈនោះ​កំប៉ុង​ហ្គាស៍ ក៏បាន​ផ្ទុះឡើង​បាចសាច ទៅលើ​គំនរ​សាច់​អួន ដែល​ទើប​ជ្រលក់​ជ័រកៅស៊ូ​ថ្មីៗ ក៏​ផ្ទុះ​ឆេះ​រាលដាល​សន្ធោសន្ធៅ​ឡើង មិនអាច​ពន្លត់​បាន​ភ្លាមៗ​ទេ ទើប​អ្នកជិតខាង បាននាំគ្នា​កាត់​បណ្ដាច់​ខ្សែ​ផ្ទះ​នោះ រុញ​ចេញមកក្រៅ​ឲ្យ​ឆ្ងាយ​ពី​គេ ដើម្បី​កុំ​ឲ្យ​ឆេះ​រាលដាល ដល់ផ្ទះ​អ្នកភូមិ​ដទៃទៀត​។​

​គ្រោះ​អគ្គីភ័យ​នេះ​បាន​បំផ្លាញ ផ្ទះមួយ​ខ្នង​ទំហំ ៥​គុណ​៦ ម៉ែត្រ ឆេះ​សាច់​អួន​ប្រវែង ៨០​ម៉ែត្រ និង​មង ២០​ដៃ ដែល​ក្នុង​មួយ​ដៃៗ មាន​ប្រវែង ៨០​ម៉ែត្រ ធុង​ទឹក​កកធំៗ​២ លុយ​ចំនួន ៦០​ម៉ឺន​រៀល សំលៀកបំពាក់ និង​របស់របរ​ប្រើប្រាស់​ក្នុងផ្ទះ ត្រូវ​ឆេះ​ទាំងស្រុង សរុប​ការខូចខាត ទាំងអស់​មាន​ប្រមាណ ១​ម៉ឺន​ដុល្លារ​។ ជនរងគ្រោះ​ទាំង ៣​នាក់ ត្រូវបាន​សាច់ញាតិ បញ្ជូនទៅ​ព្យាបាល​របួស នៅ​គ្លីនិក​ឯកជន​មួយកន្លែង ក្នុង​សង្កាត់​ផ្សារឆ្នាំង​៕

Wat 080415 Wat 08047

​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item