Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

មន្ត្រី​តុលាការ​ដែល​ធ្លាប់​មាន​កំហុសឆ្គង​ត្រូវ​បាន​តែងតាំង​ជា​អគ្គ​ព្រះរាជអាជ្ញា​រង​អម​សាលាឧទ្ធរណ៍​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​វិស័យ​យុត្តិធម៌​ និង​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ បាន​សម្តែង​នូវ​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ នៅ​ពេល​ដែល​ឃើញ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ប្រជុំ​សម្រេច​កាលពី​ថ្ងៃ​ទី​០៨​ ខែមេសា​ ឆ្នាំ​២០១៤​ នាំ​ឲ្យ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​ឡាយព្រះហស្តលេខា​នៅ​លើ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៤/៤៤៨​ ចុះ​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០១៤​ ត្រាស់​បង្គាប់​តែងតាំង​លោក​ សុខ​ រឿ​ន​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ជា​អគ្គ​ព្រះរាជអាជ្ញា​រង​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ ដ្បិត​លោក​ សុខ​ រឿ​ន​ ធ្លាប់​ត្រូវ​បាន​ឯកឧត្តម​ ឌិ​ត​ មុន្ទី​ ប្រធាន​តុលាការ​កំពូល​ និង​ជា​ប្រធាន​ក្រុមប្រឹក្សាវិន័យ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ អង្កេត​ស្រាវជ្រាវ​រក​ឃើញ​នូវ​កំហុសឆ្គង​យ៉ាងច្រើន​នា​ពេល​បម្រើ​ការងារ​ជា​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ជា​ពិសេស​លើ​ករណី​មិន​ប្តឹង​ឧទ្ធរណ៍​ក្នុង​នាម​ជា​តំណាង​អយ្យការ​ត្រូវ​ការពារ​បទ​ចោទ​របស់​ខ្លួន​ និង​មិន​បំ​បេ​ក​សំណុំរឿង​ទៅ​តាម​ពេលវេលា​ដែល​ល្មើស​បាន​ប្រព្រឹត្ត​ ។​

​កំហុសឆ្គង​ច្រើន​ចំណុច​របស់​លោក​ សុខ​ រឿ​ន​ កាល​នៅ​បម្រើ​ការងារ​ជា​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ឯកឧត្តម​ ឌិ​ត​ មុន្ទី​ ប្រធាន​តុលាការ​កំពូល​ និង​ជា​ប្រធាន​ក្រុមប្រឹក្សាវិន័យ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ អង្កេត​ស្រាវជ្រាវ​រក​ឃើញ​ និង​បាន​ធ្វើ​របាយការណ៍​រាយការណ៍​ជូន​សម្តេច​ធ​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ កាលពី​ថ្ងៃ​ទី​០៧​ ខែមីនា​ ឆ្នាំ​២០០៥​កន្លង​ទៅ​ ។​ ប៉ុន្តែ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​បែរជា​ប្រជុំ​សម្រេច​នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ តែងតាំង​លោក​ សុខ​ រឿ​ន​ ឲ្យ​ធ្វើ​ជា​អគ្គ​ព្រះរាជអាជ្ញា​រង​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ ហើយ​ទទួល​បាន​ងារ​ជា​ឯកឧត្តម​ថែម​ទៀត​ ។​

​លោក​ សុខ​ រឿ​ន​ កើត​នៅ​ថ្ងៃ​ទី​០៨​ ខែឧសភា​ ឆ្នាំ​១៩៥៥​ នៅ​ស្រុក​កំពង់លែង​ ខេត្តកំពង់ឆ្នាំង​  និង​បាន​ចូល​បម្រើ​ការងារ​រដ្ឋ​នា​ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​១៩៨៣​ ហើយ​ត្រូវ​បាន​តែងតាំង​ក្នុង​ក្របខ័ណ្ឌ​ចៅក្រម​ ដោយ​ក្រឹត្យ​លេខ​៤៤​ក្រ​ ចុះ​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​១៩៩៣​ ក្នុង​មុខ​តំណែង​ជា​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ ។​

​នៅ​អំឡុង​ឆ្នាំ​២០០១​ លោក​ សុខ​ រឿ​ន​ ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ឲ្យ​មក​បម្រើ​ការងារ​ជា​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​ ដោយ​មិន​ធ្លាប់​បាន​ផ្លាស់​ប្តូរ​បុ​ស្តិ៍​ ព្រមទាំង​ប្រឡាក់ប្រឡូស​នឹង​កំហុសឆ្គង​ពេល​បំពេញ​មុខងារ​ជា​ច្រើន​ករណី​ រហូត​ទទួល​បានការ​តែងតាំង​សា​ជា​ថ្មី​ជា​អគ្គ​ព្រះរាជអាជ្ញា​រង​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ប្រកបដោយ​កិត្តិយស​នា​ពេល​បច្ចុប្បន្ន​នេះ​ ៕​

Dit-Munty


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item