Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

លោក​ ថោ​ង​ អុល​ ជា​ចៅក្រម​ឯក​សម័យ​បុរស​ខ្លាំង​ដែល​ដល់​អាយុ​ចូល​និវត្តន៍​ តែ​អាច​បន្ត​បម្រើ​ការងារ​រហូត​ដល់​បី​លើក​

​យោង​តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​ឯកឧត្តម​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ និង​ទទួល​បានការ​ឯកភាព​ពី​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ នា​សម័យប្រជុំ​ថ្ងៃ​ទី​០៨​ ខែមេសា​ ឆ្នាំ​២០១៤​កន្លង​មក​ លោក​ចៅក្រម​ ថោ​ង​ អុល​ ដែល​មាន​អាយុ​៦៥​ឆ្នាំ​ ជា​អាយុ​ត្រូវ​ដាក់​ឲ្យ​ចូល​និវត្តន៍​ បច្ចុប្បន្ន​ជា​ប្រធាន​សាលាដំបូង​ខេត្តពោធិ៍សាត់​នោះ​ ត្រូវ​បាន​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឡាយព្រះហស្តលេខា​កាលពី​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០១៤​ នៅ​លើ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៤/៤៤៧​ ត្រាស់​បង្គាប់​អនុញ្ញាត​ឲ្យ​នៅ​បន្ត​បម្រើ​ការងារ​តទៅ​ទៀត​ដោយ​គ្មាន​កំណត់​ពេលវេលា​ ដែល​ជា​ការ​អនុញ្ញាត​ឲ្យ​នៅ​បន្តការងារ​គម្រប់​លើក​ទី​៣​ហើយ​ ។​

​លោក​ចៅក្រម​ ថោ​ង​ អុល​ កើត​ថ្ងៃ​ទី​០៤​ ខែកុម្ភៈ​ ឆ្នាំ​១៩៤៩​ នៅ​ស្រុក​បារាយណ៍​ ខេត្តកំពង់ធំ​ និង​បាន​ចូល​បម្រើ​ការងារ​រដ្ឋ​នា​ថ្ងៃ​ទី​១៨​ ខែមិថុនា​ ឆ្នាំ​១៩៦៨​ ។​ លោក​ត្រូវ​បាន​តែងតាំង​ជា​ចៅក្រម​បម្រើ​ការងារ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោយ​ក្រឹត្យ​លេខ​៤៣​ក្រ​ ចុះ​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​១៩៩៣​ ។​ បន្ទាប់​មក​ លោក​ចៅក្រម​រូប​នេះ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ឲ្យ​ទៅ​បម្រើ​ការងារ​ជា​ចៅក្រម​សាលាដំបូង​ខេត្តកំពង់ចាម​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២០៥/៥៣២​ ចុះ​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០០៥​ ។​

​បម្រើ​ការងារ​នៅ​សាលាដំបូង​ខេត្តកំពង់ចាម​បាន​រយៈពេល​២​ឆ្នាំ​ លោក​ចៅក្រម​ ថោ​ង​ អុល​ ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​សាលាដំបូង​ខេត្តកំពង់ចាម​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២០៧/៦៦៥​ ចុះ​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០០៧​ ។​

​ក្នុង​ជន្មាយុ​៦០​ឆ្នាំ​ ដែល​ជា​អាយុ​ដល់​ពេល​ត្រូវ​ដាក់​ឲ្យ​ចូល​និវត្តន៍​ ស្រប​តាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៣​នៃ​រដ្ឋសភា​ ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ ប៉ុន្តែ​លោក​ចៅក្រម​ ថោ​ង​ អុល​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នៅ​បន្ត​បម្រើ​ការងារ​រយៈពេល​១​ឆ្នាំ​ទៀត​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១០៩/១២១​ ចុះ​ថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០០៩​ ។​

​ជា​បន្តបន្ទាប់​មក​ទៀត​ លោក​ចៅក្រម​ ថោ​ង​ អុល​ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​សាលាដំបូង​ខេត្តពោធិ៍សាត់​ទល់​បច្ចុប្បន្ន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨០៩/៧៨៦​ ចុះ​ថ្ងៃ​ទី​០៤​ ខែសីហា​ ឆ្នាំ​២០០៩​ ។​

​ក្នុង​ជន្មាយុ​៦២​ឆ្នាំ​០៥​ខែ​ លោក​ចៅក្រម​ ថោ​ង​ អុល​ ដែល​ជា​ប្រធាន​សាលាដំបូង​ខេត្ត​ពោ​ធិ័​សាត់​ និង​មាន​អាយុ​ត្រូវ​ដាក់​ឲ្យ​ចូល​និវត្តន៍​នោះ​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នៅ​បន្ត​បម្រើ​ការងារ​តទៅ​ទៀត​លែង​កំណត់​ពេលវេលា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១១/៦៩៤​ ចុះ​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០១១​ ។​

​លុះ​មក​ដល់​សព្វថ្ងៃ​ ខណៈ​ដែល​លោក​ចៅក្រម​ ថោ​ង​ អុល​ មាន​អាយុ​៦៥​ឆ្នាំ​ហើយ​នោះ​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បន្ត​បម្រើ​ការងារ​គ្មាន​កំណត់​ពេលវេលា​សា​ជា​ថ្មី​ទៀត​គម្រប់​លើក​ទី​៣​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៤/៤៤៧​ ចុះ​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០១៤​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​ និង​អ្នក​តាមដាន​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ដោយ​ស្មារតី​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩០៥/៤០៣​ ចុះ​ថ្ងៃ​ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០០៥​ ស្តី​ពី​ការ​ដាក់​ឲ្យ​ចូល​និវត្តន៍​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ដែល​មាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង​ទៅ​មាន​ភាព​មិន​ច្បាស់លាស់​ និង​គ្មាន​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​អស់​រយៈពេល​ជាង​២០​ឆ្នាំ​ ព្រមទាំង​ការ​អនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៣​នៃ​រដ្ឋសភា​ មិន​បាន​ល្អ​ប្រសើរ​ ពោរពេញ​ដោយ​ការ​បោកប្រាស់​ ធ្វើ​ឲ្យ​ការ​សម្រេច​របស់​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ដែល​គ្មាន​ឯករាជ្យ​ភាព​នោះ​ មាន​ភាព​ត្រឡប់ត្រឡិន​ និង​ក៏​បាន​ជំរុញ​ឲ្យ​លោក​ចៅក្រម​ ថោ​ង​ អុល​ ជា​មន្ត្រី​តុលាការ​ដង្ហែ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​មុតមាំ​ ព្រមទាំង​ជា​ចៅក្រម​ធ្លាប់​មាន​កំហុសឆ្គង​កាល​នៅ​បម្រើ​ការងារ​ជា​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ជាប់​ឈ្មោះ​ជា​"​ចៅក្រម​ឯក​"​សម័យ​បុរស​ខ្លាំង​ ដែល​ដល់​អាយុ​ចូល​និវត្តន៍​ហើយ​ ប៉ុន្តែ​អាច​ទទួល​ការ​អនុញ្ញាត​ឲ្យ​នៅ​បន្ត​បម្រើ​ការងារ​រហូត​ដល់​ទៅ​៣​លើក​ជា​បន្តបន្ទាប់​ ៕​

Thong-Ol0.jpg67 Thong-Ol0Court-Retry.jpg01


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item