Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ឡាន​ដឹក​ស៊ីម៉ង់ត៍​អូដ្ឋ កិន​និស្សិត​ស្រី​វ័យក្មេង នៅ​សាលា​ន័​រ​តុ​ន ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​

​រាជធានី​ភ្នំពេញ៖នារី​​ជា​​និ​ស្សិត​​អ​ក្សរ​សា​ស្ត្រ​​អង់​គ្លេសរៀន​​នៅ​​សា​កល​វិ​ទ្យា​ល័យន័​រ​​តុ​ន​​ម្នាក់​​ត្រូវ​​រថ​យន្ត​​ដឹក​​ស៊ី​ម៉ង់​ត៍​​អូដ្ឋបើក​​កិន​​ស្លាប់​និង​​ម្នាក់​ទៀតរង​របួស​​ធ្ងន់នៅ​​ចំ​ណុច​​ផ្លូវ​​លេខ​​៣៧១

​រាជធានី​ភ្នំពេញ ៖ នារី​​ជា​​និ​ស្សិត​​អ​ក្សរ​សា​ស្ត្រ​​អង់​គ្លេស រៀន​​នៅ​​សា​កល​វិ​ទ្យា​ល័យ ន័​រ​​តុ​ន​​ ម្នាក់​​ត្រូវ​​រថ​យន្ត​​ដឹក​​ស៊ី​ម៉ង់​ត៍​​អូដ្ឋ បើក​​កិន​​ស្លាប់​និង​​ម្នាក់​ទៀត រង​របួស​​ធ្ងន់ នៅ​​ចំ​ណុច​​ផ្លូវ​​លេខ​​៣៧១ ភូមិ​​ត្នោត​ជ្រុំ​​៤ ស​ង្កាត់​​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យកាលពី​វេលា​ម៉ោង ៦​និង​៣០ នាទី​ព្រលប់​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៤ ។​

​សាក្សី​បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ជា​រថយន្ត ដឹក​ស៊ីម៉ង់ត៍​អូដ្ឋ ពណ៌​ស្លា​ទុំ ពាក់​ស្លាក​លេខ ភ្នំពេញ 3B-9914 បើកបរ​ពី​លិចទៅ​កើត ក្នុងទិសដៅ​ស្របគ្នា ជាមួយ​ម៉ូតូ​ស្មាស​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ 1C-1242 ជិះ​គ្នា ២​នាក់ ជា​និស្សិត​ស្រី ខណៈ​មកដល់​ចំណុច​ខាងលើ ម៉ូតូ​បាន​ទាក់​ដៃចង្កូត ជាមួយ​រថយន្ត​ដឹក​ស៊ីម៉ង់ត៍ បណ្តាល​ឲ្យ​ដួល ត្រូវ​រថយន្ត​កិន​ពីលើ នារី​ជា​អ្នកបើក​ម៉ូតូ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ចំណែក​អ្នករួមដំណើរ​ជាមួយ ដួល​បែក​មុខ​បែក​មាត់ រងរបួស​ធ្ងន់ ត្រូវ​បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​សូ​វៀត ។​

​រថយន្ត​បង្ក​បាន​ហួស ទៅមុខ​ប្រមាណ ៥០​ម៉ែត្រ តៃកុង​រថយន្ត​បាន​ឈប់ នៅ​កណ្តាល​ថ្នល់ រត់គេចខ្លួន​បាត់ស្រមោល​។ សព​នារី​ដែល​ស្លាប់ មានឈ្មោះ គង់ ច័ន្ទ​ឌីណា អាយុ ២១​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​២ ផ្នែក​អក្សរសាស្ត្រ អង់គ្លេស នៅ​សាកលវិទ្យាល័យ​ន័​រ​តុ​ន ស្នាក់នៅ​ផ្ទះជួល​លេខ 17H សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការ​មន មាន​ស្រុកកំណើត នៅ​ភូមិ​បា​ជ័យ ឃុំ​បា​ជ័យ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ រីឯ​អ្នករងរបួស​ធ្ងន់ ត្រូវជា​បងប្អូន​ឈ្មោះ ពុធ ចាន់​រិ​សី​រ័ត្ន ភេទ​ស្រី អាយុ ២២​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៤ ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ស្នាក់នៅ​និង​មាន​ស្រុកកំណើត ជាមួយគ្នា​៕

Wat 100412 Wat 100411


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item