Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ម៉ូតូ​បើក​បុក​ម៉ូតូ​ប៉ើង​ខ្ទាត​មនុស្ស ដួល​រដូករណែល​ពេញ​ផ្លូវ រងរបួស​ធ្ងន់​ស្រាល ៣​នាក់​

​ខេត្តកំពង់ឆ្នាំង៖យ៉ាង​ហោច​ណាស់​​បុរ​ស២​​នាក់បាន​​រង​របួស​​ធ្ងន់និង​​ស្ត្រី​​ម្នាក់​ទៀត​​រង​របួស​​ស្រាលដោយ​​សារ​​​ម៉ូ​តូ​​និង​​ម៉ូ​តូ​​បុក​​គ្នាយ៉ាង​​ពេញ​​​​ទំ​ហឹងកាល​ពី​វេ​លា​​ម៉ោង​​ជិត

​ខេត្តកំពង់ឆ្នាំង ៖ យ៉ាង​ហោច​ណាស់​​បុរ​ស ២​​នាក់ បាន​​រង​របួស​​ធ្ងន់ និង​​ស្ត្រី​​ម្នាក់​ទៀត​​រង​របួស​​ស្រាល ដោយ​​សារ​​​ម៉ូ​តូ​​និង​​ម៉ូ​តូ​​បុក​​គ្នា យ៉ាង​​ពេញ​​​​ទំ​ហឹង កាល​ពី​វេ​លា​​ម៉ោង​​ជិត ៩​​យប់​​ថ្ងៃ​ទី​​៩ ខែ​មេ​សា ឆ្នាំ​​២០​១៤ នៅ​មុខ​​តំ​បន់​​ប្រ​តិ​បត្តិ​ការសឹក​រង​ខេត្តកំពង់ឆ្នាំង ស្ថិតនៅ​សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ដោយសារ​ការបើកបរ ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន​។​

​ជនរងគ្រោះ​រួមមាន​១-​ឈ្មោះ ទូច លាភ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង ១A-៧២២៥  ២-​ឈ្មោះ វេ​ង វិច្ឆិការ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជា​កម្មករ​ធ្វើការ នៅ​រោងចក្រ អឹម​និង​វេ រស់នៅ​ឃុំ​ជ្រៃ​បាក់ និង ៣-​ឈ្មោះ ញ៉េប គីម ភេទ​ស្រី អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​ត្រោក​កណ្តាល ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ទាំង ២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង​១A-៣៥៥១ ។​

​សាក្សី​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង ១A-៧២២៥ ជិះ​ម្នាក់ឯង ក្នុង​ល្បឿន​យ៉ាង​លឿន ក្នុងទិសដៅ​ពី​កើ​តទៅ​លិច នៅពេល​ម​ដល់​ចំណុចកើតហេតុ បានគេច​ជង្ហុក ហើយក៏​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង ១A-៣៥៥១ ឌុប​គ្នា ២​នាក់ ដែល​កំពុងធ្វើដំណើរ ក្នុងទិសដៅ​ផ្ទុយគ្នា  ហើយ​ម៉ូតូ​ទាំង ២​ប៉ើង​ខ្ទាត ចេញពី​គ្នា​។​

​ក្នុង​ហេតុការណ៍​នោះ បុរស​ម្នាក់​បាន​សន្លប់ ស្តូកស្តឹង​នៅលើ​ផ្លូវ និង​បុរស​ម្នាក់ទៀត រងរបួស​រយះ​ប្រអប់ជើង​ខាងស្តាំ ដោយឡែក​ស្ត្រី​ម្នាក់ បាន​រងរបួស​ស្រាល ។ ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង ហើយ​មធ្យោបាយ​បង្ក ត្រូវបាន​ស​មត្ថ​កិច្ច នគរបាល​ចរាចរ​ណ៌​ផ្លូវគោក​ខេត្ត  អួ​ស​យកមក​រក្សាទុក នៅ​អធិការដ្ឋាន នគរបាល​ក្រុង​កំពង់ឆ្នាំង ៕

Wat 100416 Wat 100415


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item