Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ប៉ូលីស​សេដ្ច​កិច្ច​បង្ក្រាប ចុះទីតាំង​ស្ដុក​សារ​ធាតុគីមី​ជាង​ ៣០​តោន និង​ឃាត់ខ្លួន​ម្ចាស់​ឃ្លាំង​

​ខេត្តកណ្ដាល៖ឃ្លាំង​​ស្ដុក​​សារ​ធាតុ​​គី​មី​​​មាន​​ជាតិ​ពុលមួយ​ក​ន្លែង​​ដែល​មាន​​ទី​តាំងស្ថិត​នៅ​​ភូមិលេខ​​៣ឃុំ​​ស្វាយ​​រ​លំស្រុក​​ស្អាងខេត្ត​ក​ណ្តា​ល

​ខេត្តកណ្ដាល ៖ ឃ្លាំង​​ស្ដុក​​សារ​ធាតុ​​គី​មី​​​មាន​​ជាតិ​ពុល មួយ​ក​ន្លែង​​ដែល​មាន​​ទី​តាំង ស្ថិត​នៅ​​ភូមិ លេខ​​៣ ឃុំ​​ស្វាយ​​រ​លំ ស្រុក​​ស្អាង ខេត្ត​ក​ណ្តា​ល កំ​ពុង​​ធ្វើ​ស​កម្ម​ភាព​​ដោយ​​ខុស​ច្បាប់ ត្រូវ​បាន​​នគរ​បាល សេដ្ឋ​កិច្ច​​ក្រ​សួង​ម​ហា​ផ្ទៃ ស​ហ​ការ​​ជាមួយ ស្នងការ​នគរបាល​ខេត្តកណ្ដាល និង​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត ធ្វើ​ការចុះ​ឆែកឆេរ​រកឃើញ មាន​ចំនួន​ជាង ៣០​តោន ដែល​សារ​ធាតុគីមី​ទាំង​នោះ អាចមាន​ជាតិពុល មាន​ទាំង​រឹង​និង​រាវ ហើយ​ទាំង​វត្ថុតាង និង​ម្ចាស់​ឃ្លាំង ផលិត​សារធាតុ​គីមី​នេះ ត្រូវបាន​បញ្ជូនទៅ​នាយ​ក​ដ្ឋា​ន ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡុង ស្រេង អនុប្រធាននាយកដ្ឋាន ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បានអោយដឹងថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន ច្បាស់​ការណ៍​ពី​កំលាំង​សម្ងាត់ លោក ក៏បាន​ទទួលបញ្ជា ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា សុ​មេធី អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដោយ​ដឹកនាំ​កំលាំង​ផ្ទាល់ និង​បាន​សហការ ជាមួយ​កំលាំង​នគរបាល​សេដ្ឋកិច្ច ស្នងការ​ខេត្តកណ្ដាល ដោយមាន​ការចូលរួម​ពី​​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ា​វ ចំរើន ជា​ស្នងការ និង​លោក​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តកណ្ដាល​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡុង ស្រេង បាន​បញ្ជាក់ថា នា​រសៀល​ម៉ោង ២​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៤ កំលាំងចំរុះ​សំរេច ចូល​ឆែកឆេរ​ក្នុង​ឃ្លាំង របស់​ជនជាតិ​ចិន ដែល​បាន​លាក់ទុក សារ​ធាតុគីមី​ខាងលើនេះ ដោយ​រកឃើញ​មាន សារធាតុ​គីមី​ពុល​មួយចំនួន ដូចជា អាស៊ីដ​ពណ៌​ខៀវ ចំនួន ៦​ធុង ដែល​ក្នុង ១​ធុង ចំណុះ ៣០​លីត្រ អាស៊ីដ​ពណ៌​ស ចំនួន ២៦​ប៊ីដុង មួយ​ប៊ីដុង​ស្មើ ១០​លីត្រ គីមី​ធុង​ជ័រ ៦​ធុង មួយ​ធុង​ចំណុះ ៣០​លីត្រ​។ គីមី​ម្សៅ​ចំនួន ៦៨៤​បាវ ដែលមាន ទម្ងន់ ១៥,​៤៨០០ តោន សរុប​ទាំងអស់​ជាង ៣០​តោន ទាំង​សារធាតុ​គីមី​ពុល រឹង​និង​រាវ ក្នុងនោះ​ក៏បាន​ឃាត់ខ្លួន​ម្ចាស់​ឃ្លាំង ឈ្មោះ ចាង ស៊ី​ង​កៅ ភេទ​ប្រុស ជា​ជន​ជាតិ​ចិន ដែល​បាន​ជួល​ផ្ទះ​ឈ្មោះ ខៀវ សំអាត ស្នាក់នៅ​ភូមិ​លេខ​៣ ឃុំ​ស្វាយ​រលំ ផលិត​ជាតិគីមី​នេះ​៕

Wat 09048

​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item