ខឹងគេមកទារលុយ ៥ម៉ឺនរៀល ទាញកាំបិតផ្គាក់ដេញកាប់ផ្អើលភូមិ រងរបួសមនុស្ស ២នាក់
ក្រុងប៉ោយប៉ែត ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅក្នុងភូមិក្បាលស្ពាន សង្កាត់និងក្រុង ប៉ោយប៉ែត ខណៈដែលបុរសម្នាក់ ជាកូនបំណុល ខឹងគេមកទារលុយ ថ្លៃជំពាក់ចំនួន ៥ម៉ឺនរៀល ក៏បង្កទៅជាជម្លោះ ឈានដល់ការប្រើអំពើហិង្សា កាលពីវេលាម៉ោង ០៩យប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៤ ។
ជនបង្កមានឈ្មោះ នឹម ណា ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅ ក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត បានទាញកាំបិត កាប់ទៅលើបុរស ២នាក់ បណ្តាលឲ្យរងរបួសជាទម្ងន់។ សាក្សីបានឲ្យដឹងថា ឈ្មោះ នឹម ណា បានជំពាក់លុយ ពេលគេមកទារមិនព្រមសង ហើយនិយាយបែបឌឿដង រួចក៏ស្ទុះទៅវាយម្ចាស់បំណុល ឈ្មោះ តាន់ វណ្ណា ហៅវែង ភេទប្រុស អាយុ ២៧ឆ្នាំ បណ្តាលឲ្យរងរបួសមាត់ បាក់ធ្មេញអស់២ និងម្នាក់ទៀតឈ្មោះ ចាប សារ៉េន បានទៅជួយក៏ត្រូវឈ្មោះ នឹម ណា កាប់ត្រូវត្រង់ជើងឆ្វេង បណ្តាលឲ្យរបួសផងដែរ ។
ភ្លាមៗនោះប្រជាពលរដ្ឋ បានប្តឹងសមត្ថកិច្ច កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ឲ្យមកជួយអន្តរាគមន៏ ហើយបានឃាត់ខ្លួន ជនសង្ស័យឈ្មោះ នឹម ណា និងដកហូតបានភស្តុ័តាង កាំបិតផ្គាក់មួយ ដែលជនសង្ស័យ បានកាន់នៅជាប់នឹងដៃ ។ សមត្ថកិច្ចអាវុធហត្ថ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដើម្បី ចាត់ការទៅតាមនីតិវិធី៕
Source from: watphnom-news.com























Loading...




Post a Comment