Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ប្រើ​​ពូថៅ​និង​ដំបង កាប់​ចាក់​គ្នា​ក្នង​ពិធី​ឡើងផ្ទះ បន្សល់ទុក​សព​យុវជន​ម្នាក់ ក្នុង​ថ្លុកឈាម​

​ខេត្តកំពង់ឆ្នាំង៖ក្មេង​ស្ទាវ២​​ក្រុមដែល​​ម្ខាង​​មាន​​គ្នា​​ជាង១០​​នាក់បាន​​ឈ្លោះ​ទាស់​ទែង​​ពាក្យ​សំ​ដីរហូ​ត​ដល់​​ដេញ​​វាយ​​និង​​កាប់​​ចាក់​​គ្នា រត់​​ប្រ​សេច​ប្រ​សា​ច

​ខេត្តកំពង់ឆ្នាំង ៖ ក្មេង​ស្ទាវ ២​​ក្រុម ដែល​​ម្ខាង​​មាន​​គ្នា​​ជាង ១០​​នាក់ បាន​​ឈ្លោះ​ទាស់​ទែង​​ពាក្យ​សំ​ដី រហូ​ត​ដល់​​ដេញ​​វាយ​​និង​​កាប់​​ចាក់​​គ្នា  រត់​​ប្រ​សេច​ប្រ​សា​ច នៅ​ក្នុង​​ពិ​ធី​​រាំ​វង់​​ ចាក់​ធុង​បាស់​ឡើង​គេ​ហ​ដ្ឋាន​​ថ្មី បង្កឱ្យ​មាន​​ការ​ភ្ញាក់​​ផ្អើល ក្លាយ​ជា​​សោកនាដកម្ម ហើយ​ម្នាក់ៗ​បាននាំគ្នា បាន​ទៅ​មើល យុវជន​ម្នាក់​ដេកស្លាប់​ក្នុង​ថ្លុកឈាម ដោយសារតែ​ដៃគូ​ទំនាស់ កាប់​និង​ពូថៅ វាយ​នឹង​ដំបង​លើ​ខ្លួនប្រាណ រងរបួស​សុះ​សាច់ កាលពី​យប់​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៤ ស្ថិតនៅ​ភូមិ​សេរី ឃុំ​ខុន​រ៉ង ស្រុក​បរិបូរណ៍ ខេត្ដ​កំពង់ឆ្នាំង ។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មិនបាន​ចាប់ខ្លួន ជនបង្ក​ណា​ម្នាក់​នោះឡើយ បើទោះបីជា​លទ្ធផល​នៃ ការ​វាយ​កាប់​ចាក់​គ្នា​នេះ បណ្ដាលឱ្យ​ស្លាប់​ម្នាក់ និង​របួស​ជាច្រើន​នាក់​ក៏ដោយ​។​មុនពេល​កើតហេតុ ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​សេរី លោក ភួង ហ៊ិ​ន បានរៀបចំ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី យប់​ឡើង​មាន​ជួល​ធុងបាស់ ចាក់​រាំលេង​កំសាន្ដ ដើម្បីឱ្យ​ភ្ញៀវ​ចូលរួមបាន​សប្បាយរីករាយ​។ ប៉ុន្ដែ​នៅពេលដែល ក្រុម​ភ្ញៀវ​កំពុងតែ​រាំច្រៀង យ៉ាង​សប្បាយ​នោះ ស្រាប់តែ​ក្មេងស្ទាវ ២​ក្រុម ដេញ​វាយ​និង​កាប់​ចាក់​គ្នា ដោយ​ពូថៅ កាំបិត​និង​ដំបង បណ្តាល​ឲ្យ​ស្លាប់​និង​រងរបួស​។​

​ជនរងគ្រោះ​ដែល​ស្លាប់ ក្នុង​ជម្លោះ​ហិង្សា​នេះ មានឈ្មោះ លន់ ឈួន អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិ​ដើម​ជ្រៃ ឃុំ​ខុន​រ៉ង ដោយឡែក​អ្នករងរបួស​ម្នាក់ទៀត មិនទាន់មាន​ការបញ្ជា​ក់ ពី​អត្ដ​សញ្ញាណ​ពី​សមត្ថកិច្ច​នៅឡើយ​ទេ ។ ក្រោយ​មាន​អំពើហិង្សា ដេញ​វាយ​និង​កាប់​ចាក់​គ្នា គេ​ឃើញ​កម្លាំង​សមត្ថកិច្ច ចុះទៅ​ជួយ​អន្ដរាគមន៍ ប៉ុន្ដែ​ជនដៃដល់ និង​ខាង​ភាគី​ជនរងគ្រោះ បាន​រត់គេចខ្លួន​អស់ នៅសល់តែ​សព​ជនរងគ្រោះ​ដេកស្លាប់​ក្នុង​ថ្លុកឈាម​។ បច្ចុប្បន្ន​សព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី រីឯ​ជនបង្ក សមត្ថកិច្ច​បាន​នឹង​កំពុង​តាម​ចាប់ខ្លួន​៕

Wat 09043 Wat 0904 Wat 09045

​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item