Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ចុងភៅ​នៅ​ក្រុមហ៊ុនស្រា​បៀរ សម្ងំ​ចងក​សម្លាប់ខ្លួន​ទាំង​វ័យក្មេង មិនដឹង​ជាមាន​រឿង​អ្វី​

​រាជធានី​ភ្នំពេញ៖យុវ​ជន​​ម្នា​ក់​បាន​​យកខ្សែ​​អា​វ​​ចុង​ភៅ​​ចង​ក​​ស​ម្លាប់​ខ្លួនធ្វើ​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើលដល់​​ប្រ​ជា​ពល​រដ្ឋកាល​ពី​​វេ​លា​​ម៉ោង៤​​និង​​១០នា​ទី​​រ​សៀ​ល​​ថ្ងៃ​ទី​​៧

​រាជធានី​ភ្នំពេញ ៖ យុវ​ជន​​ម្នា​ក់​បាន​​យក ខ្សែ​​អា​វ​​ចុង​ភៅ​​ចង​ក​​ស​ម្លាប់​ខ្លួន ធ្វើ​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល ដល់​​ប្រ​ជា​ពល​រដ្ឋ កាល​ពី​​វេ​លា​​ម៉ោង ៤​​និង​​១០ នា​ទី​​រ​សៀ​ល​​ថ្ងៃ​ទី​​៧ ខែ​មេ​សា ឆ្នាំ​​២០​១៤ នៅ​​ចំ​ណុច​​ផ្ទះ​ជួល ក្នុង​ភូមិ​​ក​ណ្ដា​ល ស​ង្កាត់​​ជើង​ឯកខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ជនរងគ្រោះ​មានឈ្មោះ ពេញ វ៉ាន់​រ៉ា ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរប​ជា​ចុងភៅ ស្នាក់នៅ​ភូមិ​កណ្ដាល សង្កាត់​ជើងឯក ខណ្ឌដង្កោ និង​មាន​ស្រុកកំណើត នៅ​ស្រុក​សាមគ្គី​មានជ័យ ខេត្ដ​កំពង់ឆ្នាំង ។​

​សាក្សី​បាន​ប្រាប់​ឱ្យដឹងថា កាលពី​វេលា​ម៉ោង ២​និង​២០ ថ្ងៃកើតហេតុ​ពួកគាត់ បានឃើញ​ជនរងគ្រោះ​ដើរ​ត្រឡប់ មកពី​ធ្វើការ​នៅ ក្រុមហ៊ុនស្រា​បៀរ​វិញ ហើយ​ចូល​បន្ទប់​សំងំ​នៅ​ខាងក្នុង តែម្នាក់ឯង ។ លុះ​មកដល់​វេលា​កើតហេតុ  ស្រាប់តែ​បងប្រុស របស់​ជនរងគ្រោះ បាន​បើកទ្វារ​ចូល​បន្ទប់ ក៏​ប្រទះឃើញ​ជនរងគ្រោះ ចង​.​ក​ជាមួយ​កំណាត់​អាវ ជាប់​ធ្នឹម​បន្ទប់​ជួល សម្លាប់ខ្លួន​បាត់ទៅហើយ ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ជំនាញ ចុះទៅពិនិត្យ​នៅ​កន្លែងកើតហេតុ ។ ករណីនេះ​គ្មាន​នរណាម្នាក់ ដឹង​អំពី​មូលហេតុ​នោះឡើយ សូម្បីតែ បងប្រុស​បង្កើត របស់​ជនរងគ្រោះ ក៏​មិនដឹងថា ប្អូន​របស់ខ្លួន​ចងក​សម្លាប់ខ្លួន ព្រោះតែ​រឿង​អ្វី​នោះដែរ ៕

Wat 080417
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item