ខឹងម្តាយស្តីបន្ទោស រឿងដើរផឹកស្រាមិនគិតការងារ ផឹកថ្នាំពុលសម្លាប់ខ្លួននៅក្នុងខ្ទម
ខេត្តកណ្តាល ៖ យុវជនម្នាក់បានសម្រេចចិត្ត ផឹកថ្នាំពុលធ្វើអត្តឃាតខ្លួនឯង ដោយគ្រាន់តែម្តាយ ស្តីបន្ទោសបន្តិចបន្តួច រឿងដើរផឹកស្រាមិនជួយធ្វើការ កាលពីវេលាម៉ោង ១៥និង៣០ នាទីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៥ នៅចំណុចវាលស្រែប្រាំងជិតខ្ទមចាំស្រែប្រាំង របស់ជនរងគ្រោះតែម្តង ។ ជនរងគ្រោះមានឈ្មោះ ឡន រ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិព្រែកចារ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តល ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រា នៅក្នុងខ្ទមរបស់ម្តាយ ពេលនោះម្តាយបង្កើត បានស្តីបន្ទោស ហើយជនរងគ្រោះ បានដើរចេញពីខ្ទម ទៅផឹកថ្នាំពុល នៅកន្លែងកើតហេតុ ។ ភ្លាមៗនោះមានក្មេងៗ នៅក្បែរកន្លែងកើតហេតុ បានឃើញរត់មកប្រាប់ម្តាយ ហើយក៏ដឹកជនរងគ្រោះ យកមកមន្ទីរពេទ្យរុស្ស៊ី ប៉ុន្តែដោយស្ថានភាពធ្ងន់ធ្ងរ នៅវេលាម៉ោង ៤ទៀបភ្លឺថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤ ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់តែម្តង៕
Source from: watphnom-news.com























Loading...




Post a Comment