Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

កាស៊ីណូ ណាហ្គា​វើ​ល ជា​ពិភព​បន​​ល្បែង​ស៊ី​សង ប្រមូល​​លុយ​​ពី​ជន​​ជាតិ​​ខ្មែរ និង​​​សម្រាប់​​​នារី​​​វ័យ​​ក្មេង ស្វែង​​រក​​​សេវា​​​ក្រៅ​​​ប្រព័ន្ធ ទាក់​​​អ្នក​​មាន​​​លុយ​

​រាជធានី​ភ្នំពេញ៖​តាម​ការ​​សង្កេត​​​ជាក់ស្តែងរបស់​​​មន្ត្រី​​ជាន់ខ្ពស់​​​មួយរូបបាន​​​បង្ហើប​​​ឲ្យ​ដឹងថាកា​​ស៊ីណូណា​ហ្គា​​​វើ​លមិន​​​ត្រឹម​​តែ​​​ជា​ពិភព​​​បន​​​ល្បែង​​ស៊ី​​សងប្រមូល​លុយ​​​ពី​អ្នក​​ញៀន​​​ល្បែង

​រាជធានី​ភ្នំពេញ ៖​ តាម​ការ​​សង្កេត​​​ជាក់ស្តែង របស់​​​មន្ត្រី​​ជាន់ខ្ពស់​​​មួយរូប បាន​​​បង្ហើប​​​ឲ្យ​ដឹងថា កា​​ស៊ីណូ ណា​ហ្គា​​​វើ​ល មិន​​​ត្រឹម​​តែ​​​ជា​ពិភព​​​បន​​​ល្បែង​​ស៊ី​​សង ប្រមូល​លុយ​​​ពី​អ្នក​​ញៀន​​​ល្បែង ស៊ី​សង​​​ជន​​ជាតិខ្មែរ​​​ប៉ុណ្ណោះ​​​ទេ ប៉ុន្តែ​វា​​​ជា​​​កន្លែង​​​សម្រាប់ ​​នារី​ក្មេងៗ​ស្រស់ស្អាត មួយចំនួន​ទៅ​ស្វែងរក​សេវា​ក្រៅ​ប្រព័ន្ធ ដែល​គេ​បាន​ចំណាយលុយ បន្តិចបន្តួច​ទៅលេង​ល្បែង​នៅ​ទីនោះ ដើម្បី​ទាក់​បុរសៗ ដែល​ទៅលេង​ល្បែងស៊ីសង ពីព្រោះ​គេ​ដឹងថា បុរសៗ​ដែល​ញៀន​ល្បែង​នៅ​ទីនោះ ភាគច្រើន​សុទ្ធតែជា អ្នកមាន​លុយ និង​ជាម​ន្ត្រី នៅក្នុង​ជួរ​រដ្ឋាភិបាល​។​

​ភ្ញៀវ​ដែល​ចេញចូល ទ្បើង​ទៅជា​ន់​ខាងលើ​នៃ អគារ​កាស៊ីណូ ណាហ្គា​វើ​ល សុទ្ធតែ​បានឃើញ អ្នកលេង​ល្បែង​នៅ​ជាន់​ផ្ទាល់​ដី គឺមាន​ទាំង​ខ្មែរ​និង​បរទេស ហើយ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ស្ត្រី​វ័យ​ប្រហែល​ជាង ៤០​ឆ្នាំ​ម្នាក់ ទំនងជា​អ្នកមាន​ប្រាក់​ស្តុក​ស្ត​ម អង្គុយ​នៅខាងមុខ​ទូ​ហ្គេម អេ​ទ្បិ​ច​ត្រូ​និ​ច ជាមួយ​មិត្តភក្តិ​របស់គាត់ ពីរ​-បី នាក់​ទៀត នៅពេល​គាត់​ចាញ់ល្បែង​ស្ពឹក​មុខ គាត់​បាន​យកដៃ​ទះ​ទូ​ហ្គេម អេ​ទ្បិ​ច​ត្រូ​និ​ច​នោះ ហើយ​បាន​លាន់មាត់​ថា «​ចាញ់​ទៀតហើយ​…!»​។

​នៅកាស៊ី​ណូ ណាហ្គា​វើ​ល ជា​ពិភព​ល្បែងស៊ីសង យ៉ាង​សម្បូរបែប គឺ​មាននៅ​ជាន់​ផ្ទាល់​ដី និង​បន្ទប់​ពិសេស​នៅ​ជាន់​លើ សម្រាប់​បំពេញតម្រូវការ ឲ្យ​មន្ត្រី​មួយចំនួន ដែល​និយម​យក​កាស៊ីណូ ធ្វើជា​ប៊ុ​យ​រ៉ូ កម្សាន្ត​សម្បាយ​។ ដូចដែល​បុរស​ម្នាក់​ជា​ជនជាតិខ្មែរ ដែល​បាន​ដើរ​ចេញពី​កន្លែង លេងល្បែង​នៅ​ជាន់​ផ្ទាល់​ដី បាន​សារភាពថា យូៗ​ម្តង​គាត់​តែងតែ​មកលេង​ល្បែង នៅ​កាស៊ីណូ​ណាហ្គា​វើ​ល ជាពិសេស​នៅពេល​ទំនេរ​ពី​ការងារ និង​មាន​អារម្មណ៍​តប់ប្រមល់ ប៉ុន្តែ​លេង​មិនដែល​ឈ្នះ​នោះទេ គឺ​ចាញ់​អស់​គូថ​ខោ តែ​រហូត​។

ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា​វើ​ល របស់​ជនជាតិ​ម៉ាឡេស៊ី ឈ្មោះ តាន់ស្រ៊ី ចិន​លិ​ប​គឿង បាន​បង់ពន្ធ​ចូល​រដ្ឋ​តិចតួច​បំផុត  ព្រោះ​កន្លងមក​គេ​សង្កេតឃើញ​ប្រាក់ចំណូល​របស់​កាស៊ីណូ​ជាច្រើន​កន្លែង បាន​កើនឡើង រីឯ​ប្រាក់ចំណូល ដែល​បានមកពី​ល្បែងស៊ីសង របស់​កាស៊ីណូ​ណាហ្គា នៅតែ​តិចតួច មិនមាន​តុល្យភាព​ទៅនឹង ការប្រកាស​ពី​ប្រាក់ចំណូល ដ៏​ច្រើនសន្ធឹក​សន្ធាប់​របស់​ម្ចាស់​កាស៊ីណូ​នោះទេ​។ ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា​វើ​ល បាន​អួតអាង​ថា ប្រាក់ចំណូល​របស់​ពួកគេ បានមក​ដោយសារ​កំណើន​ទេសចរណ៍ និង​ស្ថិរភាព​នយោបាយ​ក្នុងប្រទេស​កម្ពុជា​។

ការវិនិយោគ​ល្បែងស៊ីសង នៅតាម​កាស៊ីណូ បើតាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល គឺកំណត់​ឲ្យ​តែ​ជនបរទេស​ប៉ុណ្ណោះ ចូល​លេង​ល្បែងស៊ីសង ប៉ុន្តែ​ភាពជាក់ស្តែង​នៅក្នុង កាស៊ីណូ ណាហ្គា​វើ​ល គេ​សង្កេតឃើញ​មាន​ពលរដ្ឋ​ខ្មែរ ប្រហែល ៩០​ភាគរយ បាន​ចូល​ទៅលេង​ល្បែងស៊ីសង យ៉ាង​អនាធិបតេយ្យ ហើយ​ប្រាក់ចំណេញ​ដែល​បាន​កើនឡើង ជា​លំដាប់​របស់​ក្រុមហ៊ុន កាស៊ីណូ ណាហ្គា​វើ​ល ច្បាស់​ណាស់​ដែលថា បានមកពី​ក្រុម​អ្នកញៀន​ល្បែង ជា​ជនជាតិខ្មែរ ដែល​ចាញ់​អស់​គូថ​ខោ​នោះឯង ដូចជា​ប៉ុន្មាន​ខែ​មុននេះ មានការ​ភ្ញាក់ផ្អើល​ចំពោះ​ម្ចាស់​ស្តារ​ម៉ា​ត ធំៗ​ចំនួន​៣​កន្លែង ដែល​ចាញ់ល្បែង​ឡុងចុង រហូត​បិទ​ហាង​។​

​កាស៊ីណូ ណាហ្គា​វើ​ល បាន​បើក​ធ្វើ​អាជីវកម្ម​នៅ​កណ្តាល រាជធានី​ភ្នំពេញ​តែម្នាក់ឯង បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា បាន​បិទ​អាជីវកម្ម​ស្លុត​ម៉ាស៊ីន និង​កាស៊ីណូ​តូចតាច​រាប់រយ​កន្លែង ហើយ​កាស៊ីណូ​ដទៃទៀត ត្រូវបាន​បញ្ជា​ឲ្យ​សាងសង់​ឆ្ងាយ ពី​រាជធានី​ភ្នំពេញ យ៉ាងហោចណាស់​២០០ គីឡូម៉ែត្រ ហើយ​ភាគច្រើន​ទីតាំង​កាស៊ីណូ មានតែ​នៅតាម​ព្រំប្រទល់​ដែន គឺ​បើក​សម្រាប់តែ​ក្រុម​អ្នកញៀន​ល្បែង ដែលជា​ជនជាតិ​បរទេស​តែប៉ុណ្ណោះ ដូច្នេះ​កាស៊ីណូ ណាហ្គា​វើ​ល គ្រប់ទឹក​ក្នុងការ​ប្រមូល​លុយ ពី​អ្នកញៀន​ល្បែងស៊ីសង នៅ​កណ្តាល​រាជធានី​ភ្នំ ពេញ​។

នៅក្នុង​កាស៊ីណូ ណាហ្គា​វើ​ល នេះ​ផងដែរ គេ​សង្កេតឃើញ​មាន​អ្នករកស៊ី បញ្ចាំ​ទ្រព្យ​ជា​ជនជាតិខ្មែរ រាប់សិប​កន្លែង មាន​ទាំង​ក្នុង​និង​ក្រៅ​កាស៊ីណូ អាច​បញ្ជាក់បាន​ថា នៅក្នុង​កាស៊ីណូ ណាហ្គា​វើ​ល មាន​ជនជាតិខ្មែរ​ចូល​លេង ច្រើនសន្ធឹក​សន្ធាប់​ដែល​ពេលខ្លះ​មាន ទាំង​យុវវ័យ អ្នកជំនួញ មន្ត្រីរាជការ គេ​មិនដែល​ឃើញ​សមត្ថកិច្ច ដែល​យាម​ប្រចាំការ​នៅក្នុង​កាស៊ីណូ ណាហ្គា​វើ​ល ចាត់វិធានការ​ទប់ស្កាត់ ជនជាតិខ្មែរ​ទាំងនោះ ឲ្យ​ស្របតាម​បទបញ្ជា របស់​រាជរដ្ឋាភិបាល​ម្តងណា​ឡើយ​។​

ទីតាំង​កាស៊ីណូ ណាហ្គា​វើ​ល នេះ​ផងដែរ ជារឿយៗ​គេ​សង្កេតឃើញ មាន​អ្នកធ្វើ​អត្តឃាត​ដោយសារ ចាញ់ល្បែង​ស៊ីសង តាមរយៈ​ការ​លោត​សម្លាប់ខ្លួន មាន​ទាំង​ជនជាតិខ្មែរ និង​បរទេស ហើយ​តាម​ធម្មតា អ្នក​ដែល​ញៀន​ល្បែងស៊ីសង នៅក្នុង​កាស៊ីណូ ណាហ្គា​វើ​ល ត្រូវបាន​គេ​ពង្វក់ស្មារតី ចូល​លេង​មិន​ចង់​ចេញ​វិញ​ទេ ហើយ​នៅពេល​មាន​លុយ​ច្រើន​ក្នុង​ដៃ គេ​ធ្វើ​ឲ្យ​រំភើប​រីករាយ​យកលុយ​ទៅ​ដូរ ជា​កាក់​ដែល​ធ្វើ​ពី ក្រដាស នាំ​ឲ្យ​មនុស្ស​យកទៅ​ភ្នាល់ ក្នុងការ​លេងល្បែង ដោយ​គ្មាន​ស្តាយស្រណោះ​។

​ពេលខ្លះទៀត ក្រុម​អ្នកជំនាញ​បច្ចេកទេស ដែល​ប្រចាំការ​នៅក្នុង កាស៊ីណូ ណាហ្គា​វើ​ល ប្រសិនបើ​សង្កេតឃើញ​ម៉ូយ​ថ្មី គឺ​គេ​សៀ​រ៉េ​ម៉ាស៊ីន​ឲ្យ​អតិថិជន​ឈ្នះ ដើម្បី​មានការ​រំភើបចិត្ត ហើយ​ក្រោយមក គេ​ក៏​សៀ​រ៉េ​ម៉ាស៊ីន ឲ្យ​ស៊ី​អស់​គូថ​ខោ​ទៅវិញ​។ នៅ​បណ្តា​ប្រទេស​ដទៃ គេ​មាន​គណៈកម្មការ​ពិសេស ត្រួតពិនិត្យ​ប្រតិបត្តិការ​របស់​កាស៊ីណូ យ៉ាង​យកចិត្តទុកដាក់ ទាំង​ផ្នែក​បច្ចេកទេស និង​សេវាកម្ម ហើយ​គេ​ដាក់​កំហិត​ឲ្យ ម្ចាស់​កាស៊ីណូ មានឱកាស​កោរ​អតិថិជន របស់ខ្លួន​តាម​ម៉ាស៊ីន ឬ​បច្ចេកទេស​ប្រមាណ ៧​ភាគរយ​ប៉ុណ្ណោះ បើ​មិន​ដូច្នេះ​ទេ នឹងត្រូវ​ពិន័យ​។​

ប៉ុន្តែ​សម្រាប់​ប្រតិបត្តិការ​ នៅតាម​កាស៊ីណូ ក្នុងប្រទេស​កម្ពុជា នាពេល​បច្ចុប្បន្ននេះ ម្ចាស់​កាស៊ីណូ អាចធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត គឺ​គេ​សៀ​រ៉េ​ម៉ាស៊ីន ដើម្បី​ស៊ី​អតិថិជន​ខ្លួនឯង​ដល់​ទៅ ៧០​ភាគរយ​ឯណោះ ដូច្នេះ​ឱកាស​ឈ្នះ​ស្ពាយ​លុយ​ទៅផ្ទះ​វិញ មានតែ​៣០​ភាគរយ​ប៉ុណ្ណោះ​។ ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា​វើ​ល បាន​កោរ​អតិថិជន​ខ្លួនឯង​អស់​គូថ​ខោ សឹង​រាប់​ភ្លេច​ទៅហើយ ទើប​ក្រុមហ៊ុន​កាស៊ីណូ មួយ​នេះ ទទួលបាន​ប្រាក់ចំណេញ​កើនឡើង ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ប៉ុន្តែ​មានការ​បង់ពន្ធ​ជូន​រដ្ឋ ក្នុង​កម្រិត​តិចតួច​ប៉ុ​ណ្ណោះ ៕

Wat 171 Nagaworld Casino, 5 star hotel, Phnom Penh, Cambodia

​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item