Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ឡាន​បើក​បុក​ម៉ូតូ​ពីក្រោយ ស្លាប់​ប្តី​និង​ប្រពន្ធ កំពុងមាន​ផ្ទៃពោះ ៧​ខែ កណ្តាល​ភ្លៀង​ជោកជាំ​

​ខេត្តរតនគិរី៖យ៉ាង​ហោច​ណាស់​​ម​នុស្ស២​​នាក់ជា​​ប្តី​​ប្រ​ពន្ធ​​​កំ​ពុង​មាន​ផ្ទៃ​ពោះបាន​​ស្លាប់​​ភ្លា​ម​ៗនៅ​នឹង​ក​ន្លែង​​កើត​ហេតុដោយ​សារ​​គ្រោះ​ថ្នាក់​​ច​រា​ចរណ៍រថ​យន្ត​បុក​​ម៉ូ​តូ

​ខេត្តរតនគិរី ៖ យ៉ាង​ហោច​ណាស់​​ម​នុស្ស ២​​នាក់ ជា​​ប្តី​​ប្រ​ពន្ធ​​​កំ​ពុង​មាន​ផ្ទៃ​ពោះ បាន​​ស្លាប់​​ភ្លា​ម​ៗ នៅ​នឹង​ក​ន្លែង​​កើត​ហេតុ ដោយ​សារ​​គ្រោះ​ថ្នាក់​​ច​រា​ចរណ៍ រថ​យន្ត​បុក​​ម៉ូ​តូ ឌ្រី​ម​​សង់​​ពី​ក្រោយ កាល​ពី​​វេ​លា​ម៉ោង ៧​​យប់ ថ្ងៃ​ទី​​២៤ ខែ​ឧស​ភាឆ្នាំ​២០១៤ នៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​៧៨ ស្ថិតនៅ​ភូមិ​៣ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី​។

​លោក​អនុសេនីយ៍ឯក ផាន់ តិ អធិការរង ស្រុក​កូន​មុំ បានអោយដឹងថា ជនរងគ្រោះ ២​នាក់​ប្តី​ប្រពន្ធ ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ សេ​១២៥ ស៊េរី​២០១២ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បានធ្វើ​ដំណើរ ក្នុងទិសដៅ​ពី​ក្រុង​បាន​លុង មក​ស្រុក​កូន​មុំ លុះ​មកដល់​កន្លែងកើតហេតុ ក៏ត្រូវ​រថយន្តបុក​ពីក្រោយ ក្នុងទិសដៅ​ស្របគ្នា​បណ្តាល​ឲ្យ​អ្នក​ដែល​ជិះ​ម៉ូតូ ដួល​បោក​និង​ផ្លូវជាតិ ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ តែម្តង​។ ចំណែក​រថយន្ត​បង្ក​បាន​បើក​រត់គេច បាត់ស្រមោល ស្របពេល​មេឃ កំពុង​ភ្លៀង​ខ្លាំង​ផង​នោះ​។

​លោក ផាន់ តិ បាន​បន្តទៀតថា ជនរងគ្រោះ​ជា​ប្តី មានឈ្មោះ ជៃ រ៉ា​ត  អាយុ ៣៥​ឆ្នាំ ជនជាតិខ្មែរ មានមុខ​របរ​កសិក​រ បាន​ស្លាប់បាត់​បងជីវិត នៅនឹងកន្លែង និង​អ្នករួមដំណើរ ជា​ប្រពន្ធ​ឈ្មោះ ធី​ង សុផាត  អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ បាន​ស្លាប់បាត់​បង់ជីវិត ខណៈ​មានកូន ៧​ខែ នៅក្នុង​ពោះ​ផង​នោះ អ្នក​ទាំងពីរ​មាន​ទីលំនៅ ក្នុងភូមិ​២ ឃុំ​ត្រ​ពាំ​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី​។​

​ភ្លាមៗ​នោះ​សមត្ថកិច្ច​មូលដ្ឋាន និង​ប៉ូលិស​ចរាចរណ៍ បាន​មកដល់​កន្លែងកើតហេតុ ធ្វើការ​វាស់វែង និង​ធ្វើ កំណត់ហេតុ​យក​ម៉ូតូ និង​សាកសព​មក​តំកល់ទុក នៅ​អធិការនគរបាល ស្រុក​កូន​មុំ ដើម្បី​រងចាំ​ក្រុម​គ្រូ​សារ សាច់ញាតិ​យក​សាកសព ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។ ចំណែក​រថយន្ត​បង្ក ដែល​រត់គេច​បាត់​នោះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ តាមរក​អោយ​ទាល់តែ​ឃើញ ដើម្បីអោយ​ម្ចាស់​ចូលខ្លួន មក​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕ ដោយ បាន​លុង​

Wat 250530 Wat 250531 Wat 250532 Wat 250533
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item