Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

លោក ធា​ម ថា មេ​​គយ​​ខណ្ឌ​​ពោធិ៍​​សែន​​ជ័យ ព​ង្រា​យ​​​កូន​​ចៅ​​ជំ​និត​ៗ ​​​ឲ្យ​​​រាប់​​ក្បាល​​ឡាន​​ដឹក​ទំ​និញ​​​ យក​លុយ​​បង់​​​ចូល​​រដ្ឋ ​​ឬ​​ហោ​ប៉ៅ​​ខ្លួន​ឯង ?​

​រាជធានី​ភ្នំពេញ៖លោកធា​មថាជា​​ប្រ​ធាន​​​សា​ខា​​គយខណ្ឌ​​ពោធិ៍​​សែន​​ជ័យរាជ​ធា​នី​​ភ្នំ​ពេញទី​​ដែល​មាន​​ផែ​ស្ងួត

​រាជធានី​ភ្នំពេញ ៖ លោក ធា​ម ថា ជា​​ប្រ​ធាន​​​សា​ខា​​គយ ខណ្ឌ​​ពោធិ៍​​សែន​​ជ័យ រាជ​ធា​នី​​ភ្នំ​ពេញ ទី​​ដែល​មាន​​ផែ​ស្ងួត និង​​ស​កម្ម​ភាព​​ដឹក​ជ​ញ្ជូន​​ទំ​និញ មក​ពី​​ភាគ​ខាង​លិច ចូល​​រាជ​ធា​នី​​ភ្នំ​ពេញ បាន​​ចាត់​តាំង​​ម​ន្ត្រី​​ជំ​និត​ៗ​​របស់​ខ្លួន ឲ្យ​​ធ្វើ​​ស​កម្ម​ភាព​​ប្រដេញ ចាប់​ឡាន​ដឹកទំនិញ​របស់​ឈ្មួញ​ទាំង​តូច​ទាំង​ធំ ឲ្យ​ចូល​បង់លុយ​យ៉ាង​ប្រសេចប្រសាច ប្រៀបដូចជា​ក្រុម​ជន​សង្គមងងឹត បង្កើត​ឲ្យ​មាន​ភាព​ក្តៅក្រហាយ​យ៉ាងខ្លាំង ហើយ​ឈ្មួញ​មួយចំនួន បាន​លើកឡើងថា ជំនាញ​គយ​របស់លោក ធា​ម ថា ពេលខ្លះ​មិន​ស្លៀកពាក់ ឯកសណ្ឋាន​នោះទេ បាន​ប្រើ​តួនាទី​ភារកិច្ច​របស់ខ្លួន ប្រដេញ​ចាប់​ឡាន​ដឹកទំនិញ ទាំង​ស្របច្បាប់​និង​ខុសច្បាប់ ឲ្យ​ចូល​បង់លុយ ដោយ​គ្មាន​វិក្កយបត្រ ឬ​លិខិតស្នាម​អ្វី​ត្រឹមត្រូវ តាមច្បាប់​នោះឡើយ​។​

​បើតាម​ការលើកឡើង របស់​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញ មួយចំនួន​បាន​ឲ្យ​ដឹងថា លោក ធា​ម ថា បាន​បំពេញភារកិច្ច​ការងារ ចាត់តាំង​មន្ត្រី​ជំនិតៗ ឲ្យ​ចុះ​ប្រមូល​លុយ ពី​ការដឹកជញ្ជូន​ទំនិញ​ទាំងយប់​ទាំង​ថ្ងៃ យ៉ាងសកម្ម​បំផុត សូម្បីតែ​ឡាន​កុងតឺន័រ មកពី​ខេត្ត​ព្រះសីហនុ យក​ទំនិញ​មក​ដាក់​តាម​ឃ្លាំង ឬ​តាម​ផែស្ងួត ក៏ត្រូវ​លោក ធា​ម ថា ចាត់តាំង​កូនចៅ​របស់គាត់ ឲ្យ​រាប់​ក្បាល​ឡាន​យកលុយ គ្មាន​ក្រែង​ញញើត ពី​ការ​រឹតបន្តឹង​របស់ អង្គភាព​ប្រឆាំង​អំពើពុករលួយ ម្តងណា​ឡើយ​។ ហើយ​រាល់​ការ​ស្ទា​ក់ឡាន ឲ្យ​ចូល​បង់លុយ​ដូច​ប៉ុស្តិ៍​ជជុះ​នោះ មិន​ដែលមាន​វិក្កយបត្រ​នោះទេ បើទោះបីជា​ជំនាញ​គយ អួតអាង​ថា នេះ​គឺជា​ការពិន័យ ប្រមូល​ពន្ធ​ជូន​រដ្ឋ​បែបណាក៏ដោយ ព្រោះ​ជាគោលការណ៍ រាល់​ការ​បង់លុយ លើ​សេវាសាធារណៈ បើ​មិនមាន​វិក្កយបត្រ ឬ​លិខិតស្នាម​ត្រឹមត្រូវ គឺជា​ការប្រព្រឹត្ត​អំពើពុករលួយ​។​

​ក្រុម​ឈ្មួញ​ដែល​កំពុង​ទើសទាល់ ចំពោះ​ភាពអនាធិបតេយ្យ ដែល​ប្រព្រឹត្ត​ដោយ​កូនចៅ របស់លោក ធា​ម ថា បាន​លើកឡើងថា ការ​ប្រដេញ​ចាប់​ឡាន ដឹកទំនិញ​ឲ្យ​ចូល​បង់លុយ តាមតែ​អំពើ​ចិត្ត តាមរយៈ​ការប្រើប្រាស់ ឯកសណ្ឋាន​គយ ទាំងយប់​ទាំង​ថ្ងៃ នៅលើ​ទឹកដី​ខណ្ឌ​ពោធិ៍​សែន​ជ័យ មិន​ខុសពី​ការបង្កើត​កុងត្រូលជជុះ ក្នុងការ​ប្រមូល​លុយ ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​នោះទេ ហើយ​រឿង​ដែល​ខុសឆ្គង​បំផុត​នោះ គឺ​លោក ធា​ម ថា បាន​គំរាម​ចាប់​អូស​ឡាន ដឹកទំនិញ​មួយចំនួន យកទៅ​ស្នាក់ការ​របស់ខ្លួន ដោយ​យកឈ្មោះ​លោក ប៉ែន សំអាត មកប្រើប្រាស់​ពេញៗ​មាត់​។ ព​ផល​គឺ​លោក ធា​ម ថា មិនដែល​យកចិត្តទុកដាក់ ក្នុងការ​បង្កើន​ចំណូល​ថវិកាជាតិ​នោះទេ ព្រោះ​ជា​ញឹកញយ គេ​សង្កេតឃើញ​កូនចៅ​ជំនិតៗ របស់លោក ធា​ម ថា មាន​មោទនភាព​ខ្លាំង​បំផុត ក្នុងការ​ប្រមូល​លុយ យកទៅ​ជូន​មេ​កើយ​របស់​ពួកគេ យ៉ាង​សុខ​ស្រួល​បំផុត​។​

​ក្រុម​សមត្ថកិច្ច​មួយចំនួន ដែល​តាមដាន​សកម្មភាព ដាក់​ប៉ុស្តិ៍​ជជុះ របស់​ជំនាញ​គយ ក្រោម​បញ្ចា​លោក ធា​ម ថា បាន​លាន់មាត់​ថា ក្នុង​មួយ​យប់ៗ​គ្រាន់តែ ការស្ទាក់ចាប់​ឡាន​ដឹកទំនិញ​របស់​ឈ្មួញ​តូចតាច ដូចជា​ឡាន​ដឹក​ត្រី ផ្លែឈើ គ្រឿង​សមុទ្រ ឡាន​ដឹកឈើ ឡាន​ដឹក​ជ្រូក មាន់ ទា ស៊ុត មិនដឹង​ជា​កូនចៅ របស់លោក ធា​ម ថា យកទៅ​ណា​អស់​ទេ ហើយ​នេះ​មិនទាន់​រាប់​ដល់​ករណី ឡាន​កុងតឺន័រ​ដឹក​រថយន្ត​កាត់​.​ត គ្រឿងបន្លាស់ ដែល​បង់ពន្ធ​មិន​គ្រប់ សុទ្ធសឹង​ជា​ផលប្រយោជន៍ ដែល​លោក ធា​ម ថា ប្រមូល​យកទៅ ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​។ មានការ​លើកឡើង​ផងដែរ​ថា ប្រសិនបើ​លោក ធា​ម ថា សកម្ម​ក្នុងការ​ចាត់ចែង​កូនចៅ ឲ្យ​ចុះ​ដាក់​ប៉ុស្តិ៍​យ៉ាង​ប្រសេចប្រសាច ទាំងយប់​ទាំង​ថ្ងៃ​មិនដឹង​ជា រក​ចំណូល​បង់​ចូល​រដ្ឋ បាន​ប៉ុន្មាន​ម៉ឺន​ដុល្លារ​នោះទេ ក្នុង​មួយខែៗ ប៉ុន្តែ​គេ​ជឿថា លុយ​ដែល​កោសរូស ពី​ក្រុម​ឈ្មួញ ដោយ​គ្មាន​វិក្កយបត្រ​បែបនេះ ទំនងជា​ហូរ​ចូល​ហោប៉ៅ មេ​គយ​ខណ្ឌ​ពោធិ៍​សែន​ជ័យ មិន​បំបែក​ចូលក្នុង​ថវិកាជាតិ​នោះទេ​៕

Wat Theam Tha12
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item