Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ចោរ​ញី​ឈ្មោល​ឆក់​ខ្សែក ដាច់​ដៃ​រ៉ូ​ប​ស្ត្រី​រងគ្រោះ​ពាក់កណ្តាល ត្រូវ​អ្នកដំណើរ​វាយ​ទ្រមខ្លួន​

​រាជធានី​ភ្នំពេញ៖ជន​ស​ង្ស័យ២​​នាក់ដែល​​ក្នុង​នោះមាន​​ស្រី​​ម្នាក់​​និង​​ប្រុស​​ម្នាក់បាន​ធ្វើ​​ស​កម្ម​ភាព​​ឆក់​​ខ្សែ​កតែ​មិន​បាន​​សំ​រេចបាន​​ត្រឹម​​រយះ​​ដៃ​​រ៉ូ​ប

​រាជធានី​ភ្នំពេញ ៖ ជន​ស​ង្ស័យ ២​​នាក់ ដែល​​ក្នុង​នោះ មាន​​ស្រី​​ម្នាក់​​និង​​ប្រុស​​ម្នាក់ បាន​ធ្វើ​​ស​កម្ម​ភាព​​ឆក់​​ខ្សែ​ក តែ​មិន​បាន​​សំ​រេច បាន​​ត្រឹម​​រយះ​​ដៃ​​រ៉ូ​ប របស់​​ស្ត្រី​រង​គ្រោះ​​ពាក់​ក​ណ្តា​ល ត្រូវ​​ប្រ​ជា​ពល​រដ្ឋ​​ដេញ​​ឃាត់​​បាន ចាប់​វាយ​​ឡើង​​ទ្រម​ខ្លួនកាលពី​វេលា​ម៉ោង ៩​និង​៥០ នាទី​យប់​ថ្ងៃ ទី​២២ ខែឧសភា ឆ្នាំ​២០១៤ ខាងក្រោយ​រោងកុន​គីរីរម្យ តាមផ្លូវ​លេខ​១១៣ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន ។​

​ជនរងគ្រោះ​ជា​ម្ចាស់​ខ្សែក ដែល​សូម​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គាត់​មកពី​ហូប​អាហារ​នៅ​ខាងក្រៅ បាន​ជិះ​រ៉ឺម៉ក​ម៉ូតូ​មកដល់​មុខផ្ទះ គ្រាន់​ដើរ​ចុះ​ពីលើ​រ៉ឺម៉ក​ម៉ូតូ​បម្រុង​ចូល​ផ្ទះ ស្រាប់​តែមាន​ជនសង្ស័យ ២​នាក់ ជិះ​ម៉ូតូ​ស្តេ​ប ពណ៌​ខ្មៅ លាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1AE 4681 មកដល់ ស្រាប់តែ នារី​ដែល​អង្គុយ​ខាងក្រោយ ជា​អ្នកធ្វើ​សកម្មភាព ឆក់​ខ្សែក​ប្លា​ទីន តែ​ឆក់​មិនបាន​សំរេច​ទេ គឺ​ដាច់រយះ​ខ្សែដៃ​រ៉ូ​ប អស់​ពាក់កណ្តាល ហើយ​សំណាងល្អ ដែល​មិន​ដាច់ របូត​រ៉ូ​ប​ធ្វើ​ឲ្យ​ខ្មាស​គេ ។​

​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ខ្សែក​ដែល​ចោរឆក់ មិនបាន​សំរេច​នេះ ជា​ខ្សែក​ប្លា​ទីន​អ៊ីតាលី ឬ​ប្លា​ទី​នស មានតម្លៃ ៥៤០​ដុល្លារ ហើយ​ក្រុមចោរ​បាន​ជិះ​ម៉ូតូ រត់គេច​ទៅមុខ​បាន​ជាង ១០០​ម៉ែត្រ ត្រូវ​ម្ចាស់​ខ្សែក​ស្រែកថា​ចោរៗ ទើប​សន្តិសុខ​យាម​នៅក្បែរនោះ ចាប់បាន​ជនសង្ស័យ​ទាំង​២ នាក់ និង​ម៉ូតូ​មួយគ្រឿង ហើយ​ប្រជាពលរដ្ឋ​បាន​ព្រួត​វាយ អ្នកបើក​ម៉ូតូ​ឡើង​ទ្រមខ្លួន ហើយ​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច ចំណែក​នារី​ជា​អ្នក​ឆក់ មិនត្រូវ​បាន​គេ​វាយ​ទេ គ្រាន់តែ​ដួល​របួស​ជង្គង់​បន្តិច ។​

​ជនសង្ស័យ​ជា​អ្នកបើក​ម៉ូតូ​ដើរ​ឆក់ ឈ្មោះ ឈឹម ម៉េង​ឡុង ភេទ​ប្រុស អាយុ ២០​ឆ្នាំ អតីត​ជាងកាត់សក់ នៅ​ខេត្តសៀមរាប បច្ចុប្បន្ន​ស្នាក់នៅ ផ្ទះជួល​សង្កាត់ បឹង​សាឡាង ខណ្ឌទួលគោក និង​នារី​ជា​អ្នក​ឆក់​ឈ្មោះ ពេជ្រ អាយុ ១៩​ឆ្នាំ ស្នាក់នៅ​ម្តុំ​បារ​មាន់ចែ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក​។ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន ទាំង ២​នាក់ រួមជាមួយ​ម៉ូតូ មួយគ្រឿង ត្រូវបាន​បញ្ជូនទៅ កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាមច្បាប់ ៕

Wat 230511
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item