Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ចែកចាយ​គ្រឿងញៀន​ជាង​មួយឆ្នាំ ទើប​មាន​ភស្តុតាង​អាច​ឃាត់ខ្លួន នាំទៅ​ផ្តន្ទាទោស​

​ខេត្តបាត់ដំបង៖ដោយ​មាន​​ការ​ឯក​ភាព​​ពីលោកនួនសានព្រះ​រាជ​​អា​​ជ្ញានៃ​​សា​លា​ដំ​បូង​​ខេត្ត​បាត់​ដំ​បងក​ម្លាំង​​នគ​រ​បាល

​ខេត្តបាត់ដំបង ៖ ដោយ​មាន​​ការ​ឯក​ភាព​​ពី លោក នួន សាន ព្រះ​រាជ​​អា​​ជ្ញា នៃ​​សា​លា​ដំ​បូង​​ខេត្ត​បាត់​ដំ​បង ក​ម្លាំង​​នគ​រ​បាល ស្រុក​​សំ​ពៅ​​លូន បាន​​ចុះ​​ស្រាវ​ជ្រាវ​មុខ​ស​ញ្ញា​​ចាស់ ធ្វើ​ការ​​ឃាត់​ខ្លួន​​ស្រី​​ម្នាក់ ពេល​​កំ​ពុង​​លក់​​ចែក​ចាយ​ ​គ្រឿង​ញៀន​​ខុសច្បាប់ និង​ដកហូត​ថ្នាំញៀន ចំនួន ៦៥​គ្រាប់ កាលពី​វេលា​ម៉ោង ១០​និង​៣០ នាទី​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៤ នៅ​ចំណុច​ក្រុមទី​៣ ភូមិ​ពោធិ៍​ជ្រៃ ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន​។​

​លោក ឈិ​ត សេង អធិការរង ស្រុក​សំពៅ​លូន បានអោយដឹងថា ស្ត្រី​សង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន មានឈ្មោះ ឃួន គ​ន្ធា អាយុ ៣៣​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​កើតហេតុ បាន​សារភាពថា ខ្លួន​បាន​រកស៊ី​លក់ដូរ រយៈពេល ១​ឆ្នាំ កន្លងមកហើយ​។ ជនសង្ស័យ​ជា​មុខសញ្ញា​ចាស់ ពីមុន​រក​ភស្តុតាង​ឃាត់ខ្លួន​មិនបាន ទើបតែ​ពេលនេះ មាន​កម្លាំង​សម្ងាត់​ចូល​បំបែក អា​ចរក​ភស្តុតាង ឈានដល់​ការឃាត់ខ្លួន​តែម្តង​។​

​ទោះជា​ជនសង្ស័យ មិន​ឆ្លើយ​ប្រាប់ថា ថ្នាំញៀន​ទាំងនេះ ទទួល​ទិញ​មកពីណា​ក៏ដោយ សមត្ថកិច្ច​នឹង​ប្រឹងប្រែង ស៊ើបអង្កេត​រក​មេខ្លោង ដើម្បី​នាំយកទៅ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។ បច្ចុប្បន្ន​ស្ត្រី​សង្ស័យ​ឈ្មោះ ឃួន គ​ន្ធា និង​វត្ថុតាង​ថ្នាំញៀន ប្រភេទ​យ៉ាម៉ា ចំនួន ៦៥​គ្រាប់ ត្រូវបាន​កសាង​សំណុំរឿង បញ្ជូនទៅ​ស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង នា​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា​ឆ្នាំ​២០១៤ ចាត់ការ​តាមផ្លូវ​ច្បាប់​៕

Wat 16052

​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item