Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ដួលរលំ​រោង​អង្គុយ​កម្សាន្ត នៅ​រមណីយដ្ឋាន​ទឹក​ជួរ​ព្រែក​កាំ​ពី សង​ជនរងគ្រោះ ៧៥០​ដុល្លារ​

​ខេត្តក្រចេះ៖រោង​​អង្គុ​យ​​ក​ម្សាន្តនៅ​​រម​ណីយ​ដ្ឋាន​​ជួរព្រែក​​កាំ​​ពីបាន​​ដួល​រលំ​​ប​ណ្តាល​​ឲ្យភ្ញៀវ​ធ្លាក់​​ឈ្លក់​​ទឹក​​​ជាង៣០​នាក់សំ​ណាង​ល្អ​​

​ខេត្តក្រចេះ ៖ រោង​​អង្គុ​យ​​ក​ម្សាន្ត នៅ​​រម​ណីយ​ដ្ឋាន​​ជួរ ព្រែក​​កាំ​​ពី បាន​​ដួល​រលំ​​ប​ណ្តាល​​ឲ្យ ភ្ញៀវ​ធ្លាក់​​ឈ្លក់​​ទឹក​​​ជាង ៣០​នាក់ សំ​ណាង​ល្អ​​ គ្មាន​​អ្នក​រង​របួស​​នោះ​ទេ តែ​​បាត់​​ស​ម្ភារៈ​​លុយ​កាក់ ទូរ​ស័ព្ទ​​ស៊េ​រី​ទំ​នើប​ៗ អាយ​​ភេត និង​​ខូច​ខាត​​ទ្រព្យ​ស​ម្បត្តិ មួយចំនួនទៀត ហើយ​ម្ចាស់​រោង​លំហែកាយ បាន​យល់ព្រម​ផ្តល់​សំណង ជូន​ភ្ញៀវ​ដែល​រងគ្រោះ ៧៥០​ដុល្លារ ដើម្បី​បញ្ចប់រឿង កាលពី​រសៀល​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៤​។​

​នៅ​មុនពេល​កើតហេតុ មាន​ភ្ញៀវទេសចរ ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ រួមមាន​និស្សិត និង​អ្នកទេសចរ​លក្ខណៈ​គ្រួសារ ប្រមាណ ៣០​នាក់ បាន​ទៅ​ជួល​រោង នៅ​រមណីយដ្ឋាន​ទឹក​ជួរ​ព្រែក​កាំ​ពី អង្គុយ​កម្សាន្ត​លំហែកាយ​។ ខណៈដែល​កំពុង អង្គុយ​កម្សាន្ត ស្រាប់តែ​រោង​រលំ​ដួល ធ្វើ​ឲ្យ​ភ្ញៀវ​ធ្លាក់ទឹក​គ្រប់ៗ​គ្នា ខាន​ទាំង​ហូប​អាហារ រំខាន​ទាំង​អារម្មណ៍ សប្បាយរីករាយ​ថែមទៀត តែ មិន​បណ្តាល​ឲ្យ​រងគ្រោះថ្នាក់ ដល់​ភ្ញៀវទេសចរ​នោះទេ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ការដួលរលំ​រោង បណ្តាលមកពី ការសាងសង់ របស់​ក្រុមអាជីវករ មិនបាន​រឹងមាំ ការបោះ​ជើងតាង​លើ​ថ្ម ខ្វះ​ការប្រុងប្រយ័ត្ន ហើយ​នៅពេល​ភ្ញៀវ​ទៅ​អង្គុយ​កម្សាន្ត យោលអង្រឹង​ខ្លាំង ធ្វើ​ឲ្យ​ញ័រ​រញ្ជួយ​រលើង​ជើងតាង ដួលរលំ​រោង​តែម្តងទៅ​។ មានការ​កត់សម្គាល់ថា រោង​លំហែកាយ នៅ​តំបន់​រមណីយដ្ឋាន ទឹក​ជួរ​ព្រែក​កាំ​ពី បាន​រលំ​ដួល​ស្ទើរ​រាល់​ឆ្នាំ តែ​មិនដែល​បង្ក​គ្រោះថ្នាក់ ដល់​អាយុជីវិត ឬ​រងរបួស ដល់​ភ្ញៀវ​នោះឡើយ ដោយសារ​ទឹក នៅ​ទីនោះ​រាក់ៗ​៕

Wat 160520 Wat 160514
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item