Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ស្រវឹង​ជោកជាំ​ជិះ​ម៉ូតូ​ធុន​ធំ​ជ្រេ​គេឯង​ពេញ​ផ្លូវ ជ្រុល​ទៅបុក​គូទ​ឡាន ស៊ី​លីកា ដួលសន្លប់​ឈឹង​

​រាជធានី​ភ្នំពេញ៖យុវ​ជន​​ម្នាក់​​ក្នុង​ស្ថាន​ភាព​​ស្រ​វឹង​​ជោក​ជាំបាន​​បើក​​ម៉ូ​តូ​​ធុន​​ធំជ្រេ​​គេ​​ជ្រេ​​ឯង​ទៅ​បុក​​គូទ​​រថ​យន្តស៊ី​​លី​កាយ៉ាង​​ពេញ​ទំ​ហឹងប​ណ្ដា​ល​​ឲ្យ​​រង​របួស​ធ្ងន់កាល​ពី​​វេ​លា​​ម៉ោង

​រាជធានី​ភ្នំពេញ ៖ យុវ​ជន​​ម្នាក់​​ក្នុង​ស្ថាន​ភាព​​ស្រ​វឹង​​ជោក​ជាំ បាន​​បើក​​ម៉ូ​តូ​​ធុន​​ធំ ជ្រេ​​គេ​​ជ្រេ​​ឯង​ទៅ​បុក​​គូទ​​រថ​យន្ត ស៊ី​​លី​កា យ៉ាង​​ពេញ​ទំ​ហឹង ប​ណ្ដា​ល​​ឲ្យ​​រង​របួស​ធ្ងន់ កាល​ពី​​វេ​លា​​ម៉ោង ២​​និង​​១៥ នា​ទី​​រំ​ល​ង​អ​ធ្រា​ត្រ ឈាន​ចូល​​ថ្ងៃ​ទី​​១៦ខែ​ឧសភា នៅ​ចំណុច​មហាវិថី ព្រះមុនីវង្ស កែង​ផ្លូវ​លេខ​២៤០ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​

​សាក្សី​បាន​ឲ្យ​ដឹងថា នៅវេលា​កើតហេតុ គេ​ឃើញ​យុវជន​ម្នាក់ ប្រហែល​ទើប​ចេញពី​ស៊ីផឹក មាន​សភាព​ស្រវឹងធ្លាក់ភ្នែក បាន​បើក​ម៉ូតូ​ធុន​ធំ​ម៉ាក CBR ពណ៌​ខ្មៅ លាយ​ក្រហម អត់​មាន​ស្លាក​លេខ បើក​ជ្រេ​គេ​ជ្រេ​ឯង តាម​មហាវិថី​ព្រះមុនីវង្ស ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​កន្លែងកើតហេតុ ក៏​ជ្រុល​ទៅបុក​គូទ​រថយន្ត​ស៊ី​លីកា ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ 2A 3766 ជិះ​គ្នា​៣​នាក់ ស្រី​ម្នាក់ និង​ប្រុស ២​នាក់ បើកបរ​ស្របគ្នា យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នកបើក​ម៉ូតូ​ដួល​បោក នឹង​កញ្ចក់​រថយន្ត ផ្លោង​រងរបួស​ធ្ងន់​។

​ចំណែក​ម៉ូតូ ត្រូវ​រង​ការខូចខាត​ទាំងស្រុង រីឯ​រថយន្ត បែក​កញ្ចក់​ផ្ទាំង​ក្រោយ ព្រោះ​ម៉ូតូ​បង្ក​បាន​ជិះ​លឿន​ខ្លាំងណាស់ មក​បុក​រថយន្ត​ពីក្រោយ​ទាំង​កំរោល ធ្វើ​ឲ្យ​រថយន្ត​ស្រុញ មួយ​កំណាត់​ខាងក្រោយ​។ រីឯ​ម៉ូតូ​ដួល​បែក​ខ្ចាត់ខ្ចាយ នៅ​ច្រងាង​កណ្តាល​ថ្នល់ ធ្វើ​ឲ្យ​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់ ហើយ​ក្រោយពេល​កើតហេតុ អ្នកបើក​ម៉ូតូ​ដែល​រងរបួស​ធ្ងន់ ត្រូវ​រថយន្ត​សង្គ្រោះ ដឹក​យកទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ កាល់ម៉ែត ភ្លាមៗ​ផងដែរ​៕

Wat 16054 Wat 16057

​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item