Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

មាន​អ្នករត់​ការដោះលែង​ ​បុគ្គលិក​ក្រុមហ៊ុន​ឡានក្រុង​រិ​ទ្ធ​មុន្នី ដែល​ប្រើ​ហិង្សា​លើ​សមត្ថកិច្ច​

​ខេត្តបាត់ដំបង៖លោកជេ​តវណ្ណ​​នីស្នង​ការ​រង​​ក​ណ្តាល​​យុត្តិ​ធម៌ខេត្ត​បាត់​ដំ​បងរង​​ការ​​រិះ​គន់​​ពី​​ករ​ណី​​រត់​ការដោះ​លែង​​បុរស​​ចំ​នួន

​ខេត្តបាត់ដំបង ៖ លោក ជេ​ត វណ្ណ​​នី ស្នង​ការ​រង​​ក​ណ្តាល​​យុត្តិ​ធម៌ ខេត្ត​បាត់​ដំ​បង រង​​ការ​​រិះ​គន់​​ពី​​ករ​ណី​​រត់​ការ ដោះ​លែង​​បុរស​​ចំ​នួន ៥​​នាក់ ជា​​បុគ្គ​លិក​​ក្រុម​ហ៊ុន រថ​យន្ត​ក្រុង​​រិ​ទ្ធ​​មុន្នី ដែល​​បាន​​ប្រើ​​ហិ​ង្សា​​លើ សម​ត្ថ​កិច្ច​​នគរ​បាល វាយ​​ដក​យក​​កាំភ្លើង ធ្វើ​ឲ្យ​មន្ត្រី​ជាច្រើន​មានការ​ឈឺចាប់ ព្រោះ​ការដោះលែង ជន​ដែល​ប្រើ​ហិង្សា លើ​សមត្ថកិច្ច​បែបនេះ មិន​សម​ទំនង​និង​សង្ស័យថា មាន​រឿងរ៉ាវ​អាថ៌កំបាំង អ្វីមួយ​ហើយ​ម​មើលទៅ​។​

​គួ​រំលឹក​ផងដែរ ករណី​ឃាត់ខ្លួន​បុរស ៥​នាក់ ជា​បុគ្គលិក​ក្រុមហ៊ុន រថយន្តក្រុង​រិ​ទ្ធ​មុន្នី បាន​កើតឡើង​បន្ទាប់ពី​ពួកគេ បាន​វាយ​សមត្ថកិច្ច ដកយក​ប័ណ្ណសំគាល់ខ្លួន និង​កាំភ្លើងខ្លី ១​ដើម ពេល​ចុះ​អ​ន្តា​គម​ន៍ យុវជន ២​នាក់ ដែល​ខាង​ក្រុមហ៊ុន ឃាត់ទុក​ហើយ​ចោទថា​ជា​ចោរ កាលពី​វេលា​ម៉ោង ១១​យប់​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៤ នៅ​ចំណុច​បរិវេណ បេន​រថយន្តក្រុង ដឹក​អ្នកដំណើរ​រិ​ទ្ធិ​មុន្នី ត្រង់​រង្វង់​មូល​ព្រា​បស ក្នុងភូមិ​ច្រាប​វាល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

​បុរស ៥​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន រួមមាន​ទី​១-​ឈ្មោះ ជា ប្រឹក្សា អាយុ ៤២​ឆ្នាំ មេការ​ក្រុមហ៊ុន ជា​អ្នកបញ្ជារ​អោយ​វ៉ៃ​សមត្ថកិច្ច និង​ដក​កាត​នគរបាល​ទុក មាន​ទីលំនៅ ភូមិ​ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ទី​២-​ឈ្មោះ អ៊ុក សុផល អាយុ ៥២​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​តា​ឡុង ឃុំ​តា​ក្តុល ស្រុក​តាខ្មៅ ខេត្តកណ្តាល​។ ទី​៣-​ឈ្មោះ យឿ​ម ចាន់​តា​រ៉ា អាយុ ៣៨​ឆ្នាំ ទីលំនៅ​ភូមិ​ឃុំ​ស្រែ​ដូន​តូច ស្រុក​ពញាឮ ខេត្តកណ្តាល​។ ទី​៤-​ឈ្មោះ លឹម គឹម​សុន អាយុ ៣៧​ឆ្នាំ ទីលំនៅ​ភូមិ​អង់​រងា ឃុំ​ទួល​អំពិល ស្រុក​ប​សែត ខេត្តកំពង់ស្ពឺ​។ ទី​៥-​ឈ្មោះ ឈី​វ ណូ អាយុ ២២​ឆ្នាំ របួសធ្ងន់ ទីលំនៅ​ស្រុក​ស្អាង ខេត្តកណ្តាល​។ ទាំង ៥​នាក់ ស្រវឹង​រងរបួស​ទាំង​អស់​គ្នា និង​ជា​បុគ្គលិក របស់​ក្រុមហ៊ុន​រថយន្តក្រុង ដឹក​អ្នកដំណើរ​រិ​ទ្ធ​មុន្នី ចំពោះ​អ្នកយក​កាំភ្លើងខ្លី បាន​រត់ចេញ​ក្រៅ​បាត់​។​

​សមត្ថកិច្ច​នគរបាល ក្រោម​ឱវាទ​លោក ជេ​ត វណ្ណ​នី ជាច្រើន​ការិយាល័យ កាលពី​ថ្ងៃទី​១៦​ខែឧសភា ឆ្នាំ​២០១៤ បានអោយដឹងថា ពួកគេ​មានការ​ឈឺចាប់​ណាស់ ដោយសារ​ការដោះលែង ជន​ដែល​ប្រើ​ហិង្សា​លើ​សមត្ថកិច្ច ហើយ​ថ្នាក់លើ​ជា​អ្នក​រត់ការ ដោះលែង​បែបនេះ​។ ជាក់ស្តែង​នៅ​យប់កើតហេតុ ពេលដែល​សមត្ថកិច្ច ដឹក​ជនសង្ស័យ​ទាំង ៥​នាក់ មកដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក្រុមគ្រូពេទ្យ​បាន​ពិនិត្យ លើ​របួស​ជនសង្ស័យ ហើយ​បាន​បញ្ជាក់ថា ជនសង្ស័យ គឺមាន​របួស​ធម្មតា មិន​ធ្ងន់ធ្ងរ​ទេ តែមាន​ជាតិ​ស្រា​ច្រើន ពេល​ស្វាង​ស្រា គឺ​មិនមាន​អ្វី​កើតឡើង​ទេ​។​

​លុះ​ម៉ោង ៤​រសៀល​ថ្ងៃទី​១៥ មានឈ្មោះ ស៊ឹម ជា​ថៅកែ​រថយន្ត ក្រុង​ផា​រ៉ា​ម៉ោ​ន និង​ពីមុន​មាន​ភាគហ៊ុន ក្នុង​ក្រុមហ៊ុន​រថយន្តក្រុង​រិ​ទ្ធ​មុន្នី ដែរ​និង​មានកូន​ជា​ជនសង្ស័យ ជាប់ទ្រុង​ដែរនោះ បានមក​ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កំរិត​ស្រាល រួច​សួររក​លោក ជេ​ត វណ្ណ​នី​។ បន្ទាប់មក​លោក ស៊ឹម បាន​យក​បបរ​អោយ​កូន​ហូប នៅ​កន្លែង​ឃុំឃាំង បាន​ប្រហែល ១៥​នាទី កូនលោក ស៊ឹម ដែល​ជាប់ទ្រុង បាន​សន្លប់​រួច​ស្នើសុំ យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ពាក់ព័ន្ធ​ករណីនេះ ពេល​បញ្ជូន​ក្រុម​សង្ស័យ​ទាំង ៥​នាក់ និង​សំណុំរឿង​ដល់​តុលាការ ត្រូវបាន​លោក យ៉ាប់ មេត្តា​ចៅក្រម​ស៊ើបសួរ និង​លោក នួន សាន ព្រះរាជអាជ្ញា​កាន់​សំណុំរឿង សម្រេច​ដោះលែង​ជនសង្ស័យ​តែម្តង​។​

​មតិ​នានា​មានការ​រិះគន់​យ៉ាងខ្លាំង ទោះជា​ករណីនេះ នគរបាល​រង​ការ​ចោទថា ចូល​កន្លែង​ក្រុមហ៊ុន គ្មាន​ឯកសណ្ឋាន​ត្រឹមត្រូវ​ក៏ដោយ តែ​ពួកគេ​បានបង្ហាញ​ប័ណ្ណសំគាល់ខ្លួន ហើយ​កន្លែង​ក្រុមហ៊ុន ប្រៀបបាន​ទី​សារ​ធារ​ណៈ ព្រោះ​បើករបង រងចាំ​បំរើ​អតិថិជន ២៤​ម៉ោង មិនដែល​បិទ​របង​ឡើយ​។ ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ល្អ មិនត្រូវ​វាយ​ជនណាម្នាក់ ដែល​គេ​ប្រាប់​ពី​សាវតា​ច្បាស់លាស់ និង​មាន​អ្នក​មក​ធានា​នោះទេ ហើយ​បើ​ហ៊ាន​វាយ​សមត្ថកិច្ច​បែបនេះ ជន​ទាំង ៥​នាក់​នេះ មានចិត្ត​ឃោរឃៅ​ជាង​ពួកចោរ ឬ​ពួក​ប្រព្រឹត្ត​បទល្មើស​ទៅទៀត ព្រោះ​ចោរ​និង​ជនពាល​ឬ​សូរ​តែ​សមត្ថកិច្ច ទោះជា​សមត្ថកិច្ច​ណា ក៏​វា​ដើរ​ជៀស​ចេញ​ឆ្ងាយ មិនចាំបាច់​ដក​កាត​អោយ​វា​មើល​ឡើយ​។ ដូច្នេះ​ការដោះលែង​ជនសង្ស័យ​ទាំង ៥​នាក់ ដែល​វាយ​សមត្ថកិច្ច​និង​យក​កាំភ្លើង ១​ដើម បាន​បន្សល់ទុក​នូវ​ការឈឺចាប់ និង​ភាព​អស់សង្ឃឹម សម្រាប់​មន្ត្រី​តូចតាច​ដែល​រងគ្រោះ​៕

Wat 160530
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item